ភ្នំពេញ៖ ជាការពិតណាស់ ដែលក្រោយពីកម្មវិធី The Voice Kids Cambodia បានកន្លងផុតទៅហើយនោះ គឺមានផ្ទុះនូវការរិះគន់ និងមិនពេញចិត្តយ៉ាងខ្លាំងចំពោះលទ្ធផល និងជាពិសេសទៅលើកម្មវិធីទាំងមូល។

យ៉ាងណាមិញ ក្នុងនោះ លោក ចាន់ មករា ដែលបងប្អូនមួយចំនួនស្គាល់ថាជាអ្នកផលិត និងដឹកនាំស្ពតផលិតផល ក៏ដូចជាMVជាច្រើនផងដែរនោះ បានចេញមុខស្រាយបំភ្លឺចម្ងល់ទៅលើពាក្យ The Voice និង ពាក្យ Freshie ក្នុងខ្លឹមសារថា៖ 

«អ្នកដែលឆ្ងល់ពាក្យ The voice មាននយ័ថាម៉េច បើមិនយល់ខ្ញុំពន្យល់!

ការពិតយប់មិញខ្ញុំ គាំទ្រ លីគង្គ័ និងមុីហៀង តែដោយសារ តែសន្ទុះប្រជាប្រិយភាព ពេជ្រ ថៃ ខ្លាំង ទីបំផុត ពេជ្រ ថៃ លើកពាន ។

ពាក្យថា The voice ប្រែថាសម្លេងពិតប្រាកដមែន តែបើសម្លេងពិរោះតែមួយមុខ ក៏មិនទាន់គ្រប់គ្រាន់នោះដែរព្រោះគេមិនមែនយកតែសម្លេងមកចេញ Audio លក់ឲ្យស្តាប់នោះដែរ តារាចម្រៀង ត្រូវការមាន សម្លេង រូបសម្បត្តិ កាយវិការ និង ប្រជាប្រិយភាពទាក់ទាញពីទស្សនិកជន ។

ចុះពាក្យ Freshie បកប្រែថាម៉េច? ម្តេចក៏មិនរើសយក ភាពស្រស់ស្អាតតែមុខឲ្យឈ្នះទៅ គឺគេត្រូវគិត រូបសម្រស់ អត្តចរិត ចំនេះដឹងនិង ទេពកោសល្យសម្តែងផងដែរ ទើប សិល្បៈមួយនេះរស់រវើក ហើយជោគជ័យលើវិថីមួយនេះ ។ ស្រុកខ្មែរមិនខ្វះទេ ក្មេងមាន voice ល្អ តែខ្វះក្មេងដែលមាន សម្លេង ហើយ និង ទេពកោសល្យ សិល្បៈចម្រៀង ! ពាក្យ the voice ប្រែថាចឹង យល់នៅ?» ៕

តើប្រិយមិត្ត​យល់យ៉ាងណាដែរ?

អត្ថន័យនៃពាក្យ The Voice និង Freshie ដែលលោក មករា បង្ហោះនៅលើបណ្តាញសង្គម
លោក ចាន់ មករា និងក្រុមការងារ
លោក ចាន់ មករា និង លោក មង្គល ទីណា
លោក ចាន់ មករា និង តារាកំប្លែង ម៉ាដូណា
លោក ចាន់ មករា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]