វៀតណាម៖ ពេលនេះ Miss Grand Cambodia កញ្ញា ខ្លឹម ស្រីគា បានទទួលនូវការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជននៅក្នុងប្រទេសកម្ពុជា ដែលបានផ្តល់កម្លាំងចិត្តឱ្យកញ្ញានៅក្នុងការប្រកួតប្រជែងយ៉ាងខ្លាំង។

កញ្ញា ខ្លឹម ស្រីគា បានទទួលការបោះឆ្នោតគាំទ្រជាច្រើនសន្ធឹកសន្ទាប់ពីមហាជនខ្មែរទូទាំងប្រទេស នៅក្នុងកម្មវិធីប្រកួតប្រជែងជាមួយនឹងកញ្ញាឯក Miss Grand ជាច្រើននាក់ទៀតមកពីបណ្តាប្រទេសនានា ដែលកំពុងតែបានរៀបចំឡើងយ៉ាងអធិកអធមនៅក្នុងប្រទេសវៀតណាម។

ងាកទៅមើលសម្រស់របស់កញ្ញា ខ្លឹម ស្រីគា Miss Grand តំណាងប្រទេសកម្ពុជារបស់យើងវិញ មានសម្រស់ស្រស់ស្អាតមិនធម្មតានោះទេ នៅក្នុងពេលប្រកួតនេះ។

បើមើលទៅលើម៉ូតសក់របស់ Miss Grand Cambodia យើងវិញក៏មានការផ្លាស់ប្តូរជាបន្តបន្ទាប់ទៅតាមស្ថានភាពតម្រូវផងដែរ។ ហើយមួយម៉ូតៗពិតជាសម្រិតសម្រាំងមកយ៉ាងល្អ ដើម្បីលើកសម្រស់របស់កញ្ញា ឱ្យកាន់តែមានភាពស្រស់ស្អាតលេចធ្លោឡើង ក្នុងចំណោម Miss Grand ដែលមកពីប្រទេសដទៃទៀត៕

ទស្សនាម៉ូតសក់ស្អាតៗពី Miss Grand Cambodia កញ្ញា ខ្លឹម ស្រីគា ដូចខាងក្រោមនេះ តើប្រិយមិត្តពេញចិត្តម៉ូតមួយណាជាងគេ? 

ម៉ូតសក់ចងទៅក្រោយពាក់កណ្តាល
ម៉ូតសក់ចងទៅក្រោយពាក់កណ្តាល
ម៉ូតសក់ចងទៅក្រោយពាក់កណ្តាល
ម៉ូតសក់ត្រង់ ហើយទម្លាក់ទាំងអស់មកក្រោម
ម៉ូតសក់បួងឡើងលើទាំងអស់
ម៉ូតសក់មូលរួញភ្លីធំ ហើយទម្លាក់មកក្រោម
ម៉ូតសក់ចងទៅក្រោយពាក់កណ្តាល
ម៉ូតសក់ចងទៅក្រោយ
ម៉ូតសក់បួងឡើងលើ
ម៉ូតសក់មូលរួញចុង ហើយទម្លាក់មកចំហៀង
ម៉ូតសក់ត្រង់ទម្លាក់ធម្មតា
កញ្ញា ខ្លឹម ស្រីគា
ម៉ូតសក់ស្អាតៗពី កញ្ញា ខ្លឹម ស្រីគា Miss Grand Cambodia

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខ្លឹម ស្រីគា