វៀតណាម៖ ឈុតដ៏ល្អឯក «ទេវីក្រុងកម្ពុជាធិបតី» ដែលគ្រងដោយ កញ្ញា ខ្លឹម ស្រីគា ពិតជាទទួលបាន ការគាំទ្រ និង ចាប់អារម្មណ៍ជាខ្លាំង នៅពេលដែលនាងបាន បង្ហាញឈុតនេះ នៅក្នុងការប្រកួត នៅលើឆាកអន្តជាតិនៅឯប្រទេសវៀតណាម។

យ៉ាងណាមិញ នៅយប់ម្សិលមិញនេះ លទ្ធផលកំពូលឈុតដែលល្អជាងគេ«Best National Costumes» ទាំង២៥ឈុតដែលប្រកួតកាល កាលប៉ុន្មានថ្ងៃមុន បានចេញមកហើយ។ នៅក្នុងចំណោម ឈុតទាំង៧៦ ដែលមកពីប្រទេសផ្សេងៗគ្នា ក្នុងនោះ ឈុតរបស់ប្រទេសកម្ពុជា បានទទួលចំណាត់ថ្នាក់ លេខ ៣ ដោយទទួលបានការ Like និង Share ច្រើនជាងគេនៅក្នុងផេកផ្លូវការ Miss Grand International ។

គួរបញ្ជាក់ផងដែលថា នេះគ្រាន់តែជាលទ្ធផល ជុំទីមួយក្នុងការជម្រុះនៅសល់តែ ២៥ឈុតតែប៉ុណ្ណោះ ប៉ុន្តែក្នុង២៥ឈុតនេះ នឹងត្រូវជម្រុះបន្តទៀត នៅថ្ងៃទី១៦នេះ ចាប់ពីវេលាម៉ោង១០ព្រឹកតទៅ ហើយការជម្រុះគឺយកតែ១០ឈុត ដែលល្អជាងគេ តែប៉ុណ្ណោះ។ ដូច្នេះហើយសូមប្រិយមិត្តទាំងអស់ កុំភ្លេចជួយVoteគាំទ្រ Miss Grand កម្ពុជាបន្តទៀត ដោយគ្រាន់តែ Like និង Share រូបរបស់នាងឲ្យបានច្រើន។ ក្នុងការប្រកួតយកតែ ១០ឈុតចុងក្រោយនេះ នឹងត្រូវបិទការVoteនៅថ្ងៃទី២០ ម៉ោង៩យប់ ម៉ោងនៅប្រទេសវៀតណាមផងដែរ៕  

កញ្ញា ខ្លឹម ស្រគា
កញ្ញា ខ្លឹម ស្រគា
កញ្ញា ខ្លឹម ស្រគា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខ្លឹម ស្រីគា