ភ្នំពេញ៖ កម្មវិធីលំដាប់ពិភពលោក The Voice Kids Cambodia រដូវកាលទី១នេះ បានបញ្ចប់ទៅដោយរលូន ក្រោយពីរកឃើញម្ចាស់ជ័យលាភី ដែលជាកូនក្រុមរបស់កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ នោះគឺកុមារ ពេជ្រ ថៃ ។

ក្នុងនោះដែរ គេសង្កេតឃើញថា សមត្ថភាពរបស់ប្អូនទាំង៦រូប ពិតជាខ្លាំងរៀងៗខ្លួន ដែលជាហេតុធ្វើឲ្យមហាជនពិបាកសម្រេចចិត្ត។ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ចំពោះក្រុម Coach កញ្ញា ក៏មានបេក្ខភាពមិនអន់នោះដែរ មិនថា សុជាតា ឬ ចាន់ឌីន ក្មេងស្រីទាំងពីរពិតជាពូកែ លើសអ្វីដែលគ្រប់គ្នាគិតទុក។

ជាក់ស្ដែងចំពោះ Coach កញ្ញា ក្នុងកម្មវិធី The Voice Kids Cambodia រដូវកាលទី១នេះ ពិតជាមានសមត្ថភាពខ្លាំង រហូតដល់ថ្នាក់ មានអ្នកគាំទ្រកោតសរសើរពី ការខិតខំប្រឹងប្រែង បង្រៀនរបស់ កញ្ញា ដោយសរសេរ រៀបរាប់លើបណ្ដាញសង្គមថា៖ 

សារដែលអ្នកគាំទ្រ បានបង្ហោះក្នុងបណ្ដាញសង្គម

គួរបញ្ជាក់ដែរថា បើទោះជាក្រុមកញ្ញា មិនទទួលបាន ជ័យលាភីមែនពិត តែក្មេងស្រីទាំងពីរ ពិតជាបានបង្ហាញភាពក្លាហាន អមនឹងសមត្ថភាព គួរឲ្យភ្ញាក់ផ្អើលលើឆាកដ៏ធំមួយនេះ ទាំងដែលប្អូនៗមានវ័យមិនដល់១៤ឆ្នាំនៅឡើយ៕

ចុះប្រិយមិត្តដទៃទៀតយល់យ៉ាងណាដែរ?

Coach កញ្ញា និងកូនក្រុម ក្នុងកម្មវិធី The Voice Kids Cambodia រដូវកាលទី១
Coach កញ្ញា ក្នុងកម្មវិធី The Voice Kids Cambodia រដូវកាលទី១
Coach កញ្ញា ក្នុងកម្មវិធី The Voice Kids Cambodia រដូវកាលទី១
Coach កញ្ញា ក្នុងកម្មវិធី The Voice Kids Cambodia រដូវកាលទី១
Coach កញ្ញា ក្នុងកម្មវិធី The Voice Kids Cambodia រដូវកាលទី១
Coach កញ្ញា ក្នុងកម្មវិធី The Voice Kids Cambodia រដូវកាលទី១

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា