ភ្នំពេញ៖ កាលពីយប់មិញនេះ បានរកឃើញម្ចាស់ពានរង្វាន់ The Voice Kids Cambodia រដូវកាលទី១ ហើយ ដែលបានទៅលើ កុមារា ពេជ្រ ថៃ

ដោយឡែក អ្វីដែលគូរឲ្យចាប់អារម្មណ៍បំផុតនោះ ក្រោយប្រកាសលទ្ធផលហើយ យើងឃើញថា មានមហាជនជាច្រើន បានបញ្ចេញប្រតិកម្មផ្សេងៗពីគ្នា ដោយអ្នកខ្លះពេញចិត្ត ជាមួយនឹងជ័យជំនះរបស់ ពេជ្រ ថៃ

រីឯអ្នកខ្លះទៀត បែរជាសម្តែងការមិនពេញជាខ្លាំង ចំពោះលទ្ធផលមួយនេះទៅវិញ ដោយពួកគាត់យល់ថា សម្លេងរបស់ ពេជ្រ ថៃ មានភាពអន់ខ្សោយជាង បេក្ខជន ដទៃច្រើនណាស់ ដូចជា កុមារី រ៉ន ចាន់ឌីន និង កុមារា ឡុង លីងគ័ង្គ ពួកគេមានសម្លេងខ្ពស់ល្អ អាចច្រៀងបត់បែនបានច្រើនទម្រង់ រំពឹងថាពួកគេ ជាអ្នកលើកពានច្រើនជាង ប៉ុន្តែមិននឹកស្មានថា ក្រោយប្រកាសលទ្ធផល ធ្វើឲ្យពួកគេស្រងាកចិត្តខ្លាំងបែបនេះសោះ។

ម្ចាស់ពានរង្វាន់ The Voice Kid Cambodia រដូវកាលទី១ កុមារា ពេជ្រ ថៃ

ជាក់ស្តែង ក្នុងនោះផងដែរ គេក៏សង្កេតឃើញ តារាស្រី២រូប ដែលនិយមចូលចិត្តតាមដាន កម្មវិធីប្រលងចម្រៀងកុមារ The Voice Kids នេះ ក៏ពួកគេបានបង្ហោះសារ បង្ហាញពីការហួសចិត្ត ចំពោះលទ្ធផលសម្រេចបែបនេះខ្លាំងមែនទែន។

ដោយក្នុងនោះ តារាសម្តែង និងជាតារាម៉ូដែល កញ្ញា នៅ សូនីតា បានសរសេរថា៖

« ចប់បាត់ ឈប់មើលហើយ កម្មវិធីលំដាប់ពិភពលោក ម៉េចបានជាយក មនោសញ្ចេតនា មក ប្រកួតប្រជែងចឹង និយាយតាមត្រង់ ពេជ្រ ថៃ ច្រៀង ចាញ់គេទាំងអស់ អាចនិយាយបានថា ប្តូរមកកម្មវិធី កំប្លែងកុមារវិញ ខ្ញុំអត់បន្ទោសកម្មវិធីទេ ប៉ុន្តែខ្ញុំគិតថា បងប្អូន បោះឆ្នោត សំដៅទៅលើការអានិត និង កំប្លែងច្រើនជាង អានិតអ្នកមានសមត្ថភាពពិតប្រាកដ bye bet រ៉ន ចាន់ឌីន u alway in my mind»។

ការបញ្ចេញមតិរបស់ កញ្ញា នៅ សូនីតា
តារាសម្តែង និងជាតារាម៉ូដែល កញ្ញា នៅ សូនីតា

ក្រៅពីនេះ ក៏មានតារាសម្តែង និងជាពិធីការិនី កញ្ញា ជីជី ក៏បានបញ្ចេញមតិផងដែរថា៖

«តើប្រកួតសំលេង រឺប្រកួតកំប្លែងប្រជាប្រិយ ? លទ្ធផលគាប់ចិត្តគួរជាទីកត់សំគាល់ លើសហើយប៉ិ The funny kid Cambodia 41 41 41 តើអូនខុសអ្វី? អានិតអ្នកមានសំលេងល្អ យុត្តិធម៌គ្មានសំរាប់អ្នកស្មោះ»។

ការបញ្ចេញមតិរបស់កញ្ញា ជីជី
តារាសម្តែង និងជាពិធីការិនី កញ្ញា ជីជី
កុមារា ពេជ្រ ថៃ
កុមារា ពេជ្រ ថៃ
កុមារា ពេជ្រ ថៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ ថៃ