ភ្នំពេញ៖ កំពូលតារាចម្រៀងប្រចាំផលិតកម្ម រស្មីហ្សងមាស កញ្ញា សុគន្ធ និសា ដែលអ្នកគាំទ្រទូទាំងប្រទេស ទទួលស្គាល់ថា នាងគឺជាតារាចម្រៀងមួយរូប ដែលមិនចេះវាយឬក ទន់ភ្លន់ និង មានចរិតសុភាព គួរឲ្យស្រលាញ់។

ប៉ុន្តែនៅពេលប៉ុន្មានថ្ងៃមុននេះ គេសង្កេតឃើញ មានតារាចម្រៀងពីររូបដែលរួមទ្រនំ នៅផលិតកម្មរស្មីហង្សមាសជាមូយនាង គឺ កញ្ញា ផន ស្រីខួច និង កញ្ញា បាន មុន្នីល័ក្ខ បានបង្ហោះសារមួយឃ្លា រួមជាមួយរូបមួយសន្លឹក ហើយបាននិយាយអំពីចរិតពិត របស់ សុគន្ធ និសា ។

នៅក្នុងនោះផងដែរ ចំពោះគណនីហ្វេសប៊ុក របស់កញ្ញា ផន ស្រីខួច បានបង្ហោះសារមួយឃ្លាថា៖ «អរគុណ បងស្រីខ្លាំងណាស់ដែលតែងតែសរសើរ ឲ្យយោបល់និងដំបូន្មានប្អូនល្អៗ គាត់ថាសម្រាប់គាត់ ខ្ញុំស្អាតគ្រប់យ៉ាងហិហិហិ love u my sissy អរគុណសំរាប់ក្តីស្រលាញ់ នឹងការរាប់អាន»។ ឯចំណែក គណនីហ្វេសប៊ុក របស់ កញ្ញា បាន មុន្នីល័ក្ខវិញ បានសរសេរថា៖ “មនុស្សល្អរបស់អូន អរគុណបងដែលតែងតែផ្តល់ការពិភាក្សា និង ផ្តល់យោបល់ល្អៗដល់អូន អាណិតបងណាស់ ការងារច្រើន មិនសូវបានសម្រាក អូនសូមជូនពរបងឲ្យមានសុខភាព ល្អណាបង”។

សារទាំងនេះ អាចបញ្ជាក់ឲ្យឃើញថា កំពូលតារាចម្រៀងម្នាក់នេះ មិនត្រឹមតែមានចរិតសុភាព គួរឲ្យគោរពប៉ុណ្ណោះទេ ថែមទាំងជាមនុស្សម្នាក់ ដែលតែងតែ លើកទឹកចិត្ត ផ្តល់យោបល់ និងដំបូន្មានល្អៗទៅមនុស្សជុំវិញខ្លួន ជាពិសេសតារាដែលជាអ្នកជំនាន់ក្រោយ ថែមទៀតផង៕ 

សាររបស់កញ្ញា ផន ស្រីខួច
សាររបស់កញ្ញា បាន មុន្នីល័ក្ខ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា