ភ្នំពេញ៖ ក្រុមហ៊ុន TOSHIBA បានរៀបចំកម្មវិធីសម្ពោធ និងដាក់តាំងបង្ហាញផលិតផលទូរទស្សន៍ជំនាន់ថ្មីរបស់ខ្លួននៅផ្សារទំនើប AEON MALL ដែលមានចំនួន២ថ្ងៃ ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០១៧ ដែលមានការចូលរួមពីសំណាក់អតិថិជន និងដៃគូចែកចាយពីបណ្ដាលខេត្តក្រុងនានាយ៉ាងកុះករ។ 

TOSHIBA បានដាក់បង្ហាញនូវទូរទស្សន៍ជំនាន់ថ្មីដែលបំពាក់ដោយបច្ចេកវិទ្យា Ultra HD TV ដែលមានសមត្ថភាពបង្ហាញនូវរូបភាពច្បាស់ ជាមួយអេក្រង់ 4K IPS UHD និងដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ Android ទំនើបចុងក្រោយរបស់ទូរទស្សន៍ Smart TV និង បច្ចេកវិទ្យា DTS True Sound ដែលធ្វើឲ្យប្រព័ន្ធសម្លេងតន្ត្រី និងភាពយន្តកាន់តែច្បាស់ និងពីរោះរណ្ដំ។

ពិធីសម្ពោធ និងការដាក់តាំងបង្ហាញទូរទស្សន៍ជំនាន់ថ្មី TOSHIBA ANDROID UHD TV នៅផ្សារទំនើប AEON MALL

តំណាងក្រុមហ៊ុន TOSHIBA សំរាប់ផ្នែកទូរទស្សន៍ លោក ជេក លី ជាអ្នកទទទួលខុសត្រូវ មុខជំនួញរបស់ទូរទស្សន៍ TOSHIBA ប្រចាំនៅ អាស៊ី និងអាមេរិកឡាទីន បានបង្ហាញចំណាប់អារម្មណ៍ជាពិសេសចំពោះទីផ្សារកម្ពុជា ដោយលោកបានសម្ដែងការអរគុណចំពោះក្រុមហ៊ុន SKS ELECTRONICS ដែលជាដំណាងចែកចាយផលិតផល TOSHIBA ដែលជានិច្ចកាលតែងតែកាំទ្រ និងប្រឹងប្រែងធ្វើការរួមគ្នា ដើម្បីបង្ហាញនូវវត្តមានរាល់ផលិតផល TOSHIBA សំរាប់ទីផ្សារកម្ពុជា។

លោក ជេក លី ជាអ្នកទទទួលខុសត្រូវ មុខជំនួញរបស់ទូរទស្សន៍ TOSHIBA ប្រចាំនៅ អាស៊ី និងអាមេរិកឡាទីន

លោក ជេក លី ក៏បានថ្លែងទៅកាន់អតិថិជន ក៏ដូចជាដៃគូរចែកចាយផលិតផល TOSHIBA ក្នុងឱកាសនោះថា នេះជាលើកទីពីររបស់លោកដែលបានមកកាន់ប្រទេសកម្ពុជា លោកមានរឿងច្រើនទៀតដើម្បីរៀនសូត្រពីទីផ្សារមួយនេះ សម្រាប់ការមកដល់លើកទីមួយរបស់លោកនៅឆ្នាំទៅមួយ លោកបានឃើញសន្ទុះនៃការរីកចម្រើនផ្នែកបច្ចេកវិទ្យាទូរទស្សន៍ ហើយលោកក៏អាចដឹងថាប្រជាជនកម្ពុជាមានការពេញនិយម និងយល់ដឹងច្រើនពីបច្ចេកវិទ្យាថ្មីៗ។ លោកគិតថានេះប្រហែលជាអាចមកពីកត្តានៃការកើនឡើងនៃចំនួនប្រជាជនវ័យក្មេង នៅក្នុងតំបន់ច្រើន ។ ដូច្នេះដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់យុវជនជំនាន់ថ្មី TOSHIBA បានបន្តការប្រឹងប្រែង ដើម្បីនាំយកមកនៅផលិតផលជំនាន់ថ្មី ក៏ដូចជាបច្ចេកវិទ្យាទំនើបមកកាន់ប្រទេសកម្ពុជា ដើម្បីបម្រើនូវតម្រូវការរបស់ប្រជាជនកម្ពុជា។ 

លោកក៏បានលើកឡើងពីគុណសម្បត្តិទូរទស្សន៍ TOSHIBA ANDROID UHD TV ជំនាន់ថ្មីនេះថា ទូរទស្សន៍ TOSHIBA Android UHD TV គឺជាជម្រើសមួយដែលយើងទាំងអស់គ្នាមានទំនុកចិត្ត លើបច្ចេកវិទ្យាប្រតិបត្តិការណ៍ Android ជាមួយគុណភាពច្បាស់នៃរូបភាព និងសម្លេង ក៏ដូចជាការរចនារូបរាងដ៏ទាក់ទាញ សមស្របទៅនឹងសម័យកាលស៊ីវិល័យរបស់ប្រជាជនកម្ពុជាគ្រប់ៗរូប។ លោកអ្នកអាចទាញយកនៅកម្មវិធីកម្សាន្តល្បីៗជាច្រើនដូចជា Youtube Netflix និងកម្មវិធី នៅក្នុង Google Play Store របស់ Android TV យ៉ាងងាយស្រួល ហើយជាពិសេសទៅទៀតនោះលោកអ្នកអាចប្រើប្រាស់សម្លេងជាភាសាខ្មែរដើម្បីស្វែងរកអត្ថបទផ្សេងៗ ។ មិនគ្រាន់តែជាទូរទស្សន៍ដែលប្រើប្រាស់សំរាប់កម្សាន្ត យើងក៏អាចប្រើប្រាស់សម្រាប់ការអប់រំផងដែរ ដោយលោកអ្នកអាចទាញយកកម្មវិធីជាច្រើនសំរាប់បង្រៀនបុត្រធីតារបស់លោកអ្នកពីក្នុងទូរទស្សន៍ជំនាន់ថ្មីរបស់យើង៕

ទូរទស្សន៍ជំនាន់ថ្មីរបស់ TOSHIBA

កម្មវិធីបានបញ្ចប់ទៅដោយសេចក្តីរីករាយ ជាមួយស្នាមញញឹម ដោយគ្រប់គ្នា ទទួលបានបទពិសោធន៍ថ្មីមួយ ជាមួយនិងទូរទស្សន៍ Android UHD TV របស់ក្រុមហ៊ុន TOSHIBA ហើយ TOSHIBA សន្យានឹងនាំយកនូវបច្ចេកវិទ្យាថ្មីៗចុងក្រោយ ដើម្បីបម្រើនូវសេចក្តីត្រូវការលើផ្នែកបច្ចេកវិទ្យារបស់ប្រជាជនកម្ពុជា៕

ទិដ្ឋភាពខ្លះៗនៅក្នុងពិធីសម្ពោធ និងការដាក់តាំងបង្ហាញទូរទស្សន៍ជំនាន់ថ្មី TOSHIBA ANDROID UHD TV
ទិដ្ឋភាពខ្លះៗនៅក្នុងពិធីសម្ពោធ និងការដាក់តាំងបង្ហាញទូរទស្សន៍ជំនាន់ថ្មី TOSHIBA ANDROID UHD TV
ទិដ្ឋភាពខ្លះៗនៅក្នុងពិធីសម្ពោធ និងការដាក់តាំងបង្ហាញទូរទស្សន៍ជំនាន់ថ្មី TOSHIBA ANDROID UHD TV
ទិដ្ឋភាពខ្លះៗនៅក្នុងពិធីសម្ពោធ និងការដាក់តាំងបង្ហាញទូរទស្សន៍ជំនាន់ថ្មី TOSHIBA ANDROID UHD TV
ទិដ្ឋភាពខ្លះៗនៅក្នុងពិធីសម្ពោធ និងការដាក់តាំងបង្ហាញទូរទស្សន៍ជំនាន់ថ្មី TOSHIBA ANDROID UHD TV
ទិដ្ឋភាពខ្លះៗនៅក្នុងពិធីសម្ពោធ និងការដាក់តាំងបង្ហាញទូរទស្សន៍ជំនាន់ថ្មី TOSHIBA ANDROID UHD TV

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]