កូរ៉េខាងត្បូង៖ តារាសម្តែង និង តារាចម្រៀង កញ្ញា Yoona គឺជាតារាមួយរូប ដែលគេទទួលស្គាល់ថា នាងមានរូបសម្រស់ស្រស់ស្អាតនិង លេចធ្លោខ្លាំងជាងគេ នៅក្នុងក្រុម Girls’ Generation។

នាពេលថ្មីៗនេះ Yoona បានចូលរួម កម្មវិធីមួយ ដោយពេលនោះ នាងពិតជាស្រស់ស្អាតមែនទែន នៅពេលដែលនាងដើរនៅ លើកម្រាលព្រំក្រហម ប៉ុន្តែគ្មានអ្នកណាម្នាក់រំពឺងគិតថា រ៉ូបរបស់នាង មួយឈុតនេះ វាអាចនឹងស៊ិចស៊ីដល់ថ្នាក់នេះទេ។ 

ការរចនានៃរ៉ូបមួយនេះ ពេលមើលពីផ្ទៃខាងមុខ គឺមានភាពធម្មតាពិតមែន ប៉ុន្តែចំនែក ឯការរចនានៅផ្ទៃខាងក្រោយវិញ ស្ទើរតែធ្វើឲ្យអ្នកគាំទ្ររបស់នាងក្តៅខ្លួនតែម្តង នៅពេលដែលឃើញ សភាពរ៉ូបរបស់នាងបែបនេះ។

ភាពផ្ទុយគ្នារវាង រ៉ូបខាងមុខនិងខាងក្រោយរបស់នាង បានធ្វើឲ្យអ្នកគាំទ្រទាំងអស់ មិនចង់ជឿនឹងភ្នែកថា តារាសុភាពម្នាក់នេះ ហ៊ានស្លៀករ៉ូបដ៍ស៊ិចស៊ីយ៉ាងនេះនោះទេ។ យ៉ាងណាមិញ អ្នកចូលរួមក្នុង កម្មវិធីទាំងអស់ គ្មាននណាម្នាក់ ដែលមិនសម្លឹង ផ្នែកខាងក្រោយរបស់នាងទេ ហើយនាងសឹងតែធ្វើឲ្យពួកគេ ស្ទើរតែឈាមច្រមុះទៅហើយ៕  

រ៉ូបរបស់នាងYoona ផ្នែកខាងក្រោយ
នាង Yoona

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]