ភ្នំពេញ៖ នៅពេលនេះ កម្មវិធីលំដាប់ពិភពលោក The Voice Kids Cambodia រដូវកាលទីមួយ បានរកឃើញ ម្ចាស់ជ័យលាភីហើយ នោះគឺ កុមារា ពេជ្រ ថៃ ដែលមកពីខេត្ត បាត់ដំបង។

យ៉ាងណាមិញ លទ្ធផលកាលពីយប់មិញនេះ បានធ្វើឲ្យបណ្តាអ្នកនិយម លេងបណ្តាញសង្គម មួយចំនួនធំ បានសម្តែងការមិនពេញចិត្ត ចំពោះលទ្ធផលមួយនេះ ។ ហើយអ្នករិះគន់ទាំងនោះ បានសរសេរមតិ មិនល្អជាច្រើន ទៅលើ កុមារា ពេជ្រ ថៃ និង ស្តីថាឲ្យកម្មវិធីនេះថា ជាកម្មវិធី ដែលគួរឲ្យអស់សំណើច យកតែអ្នកចេះកំប្លែង និង មិនមែនយកសម្លេងជាគោល ។ ហើយមានមតិខ្លះទៀត បានប្តូរឈ្មោះកម្មវិធីនេះទៅជា The Funny Kids Cambodia ក៍ព្រោះតែពួកគេ ស្តាយកុមារដែលមាន សមត្ថភាពដទៃទៀតដែល មិនអាចទទួលជ័យលាភី។

ទោះជាយ៉ាងណាក្តី ការប្រលងក្នុងកម្មវិធីនេះ គឺ ទទួលយក ការបោះឆ្នោតពីទស្សនិកជន តែមួយមុខប៉ុណ្ណោះ ហើយគ្មានការ ឲ្យពិន្ទុពីCoach ឫស៊ីសំណូក អ្វីនោះទេ ដូច្នេះហើយយើងក៍មិន អាចបន្ទោសទៅលើ កុមារា ពេជ្រ ថៃបានដែរ ព្រោះទាំងនេះ គឺជាសារដែល ពុកម៉ែបងប្អូន ស្រលាញ់និងគាំទ្រ ជាអ្នកបោះឆ្នោតឲ្យរូបគេប៉ុណ្ណោះ ។

ក្នុងនោះ កាលពីប៉ុន្មានថ្ងៃមុននេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក ក៍មានរឿងប្លែកៗ មិនថា តារា ឬ មនុស្សមួយចំនួន បានធ្វើការភ្នាល់គ្នា ថានឹងធ្វើអ្វីមួយ បើសិនជាក្មេងរូបនេះទទួលបាន ជ័យលាភីដែរ ។ ហើយពេលនេះអ្នកលេងបណ្តាញសង្គម មួយចំនួន កំពុងទន្ទឹងចាំមើលថា តើអ្នកដែលបង្ហោះសារភ្នាល់គ្នាទាំងនោះ ហ៊ានធ្វើនូវអ្វីដែលពួកគេបាននិយាយដែរឬទេ ព្រោះពេលនេះពេជ្រ ថៃបានទទួល ជ័យជំនះហើយ៕

មតិរិះគន់ ពេជ្រថៃ និង កម្មវិធី
មតិរិះគន់ ពេជ្រថៃ និង កម្មវិធី
មតិរិះគន់ ពេជ្រថៃ និង កម្មវិធី
ការភ្នាល់គ្នាបើសិនជាពេជ្រថៃជាប់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ ថៃ