ប៉ូលីសនៅប្រទេសអង់គ្លេសកំពុងស្វែងរកឃាត់ខ្លួន ស្រ្តីវ័យកណ្តាលម្នាក់ បន្ទាប់ពី សកម្មភាពរបស់ពីស្រ្តីនោះក្នុងទូររថភ្លើងមួយ ក្នុងទីក្រុង London ត្រូវបានបង្ហោះក្នុង YouTube។

ក្នុងវីដេអូនោះមានរយៈពេលប្រហែល ៤០វិនាទីបានបង្ហាញពី ស្រ្តីដែលមានអាយុប្រហែល៤០ឆ្នាំ និយាយ ចំអកឡកឡឺយ រើសអើង អ្នកធ្វើដំណើរស្បែកខ្មៅ មួយក្រុម ដែលបាន ធ្វើដំណើរជាមួយនាង ថាអ្នកដំណើរស្បែកខ្មៅនោះ គួត្រឡប់ទៅផ្ទះ ទៅកន្លែងដែលជាកម្មសិទ្ធិរបស់ពួកគេ។ ក្នុងវីដេអូ ស្រ្តីនោះ ថែមនិយាយទៀតថា ពួកអ្នកធ្វើដំណើរស្បែកខ្មៅជាមួយនាង ប្រហែលជាកើតនៅក្នុងប្រទេសអង់គ្លេសមែន ប៉ុន្តែនាងភ្នាល់ថា ជីដូនជីតារបស់ពួកគេមិនកើតនៅក្នុងប្រទេសអង់គ្លេសទេ។

អ្នកធ្វើការនៅ NHS ម្នាក់ឈ្មោះ Oliver Miller អាយុ២៤ឆ្នាំ ដែលជាអ្នកបានដាក់វីដេអូនេះ ក្នុង YouTube និយាយថា ប្អូនស្រីរបស់គាត់ឈ្មោះ Leah ឆ្នាំ ២១ ឆ្នាំ ជាអ្នកថតសកម្មភាពពេលស្រ្តីនោះនិយាយឡូឡា ដាក់អ្នកធ្វើដំណើរស្បែកខ្មៅ ហើយប្អូនស្រីគាត់ក៏ជាជនរងគ្រោះម្នាក់ដែរ។

លោក Oliver និយាយបន្តថា គាត់ជាអ្នកដែលរស់នៅក្នុង Lewisham ភាគខាងត្បួងឆៀងខាងកើត ទីក្រុងឡុងដ៏។ គាត់និយាយបន្តថា ទីក្រុង ឡុងដ៏ ក៏ជាផ្ទះរបស់ពួកគាត់ដែរ។ ឪពុករបស់គាត់ជាជនជាតិ Jamaicanមែន ប៉ុន្តែឪពុករបស់គាត់រស់នៅ ក្នុងទីក្រុងឡុងដ៏តាំងពីអាយុ១៤ឆ្នាំម្ល៉េះ ចំណែកគាត់និង ប្អូនស្រី គឺកើតនៅក្នុងទីក្រុងឡុងដ៏។

គាត់និយាយបន្តថា ពេលនេះប្អូនស្រីរបស់គាត់អន់ចិត្ត និង ខឹង ជាខ្លាំងនូវអ្វីដែលបានកើតឡើង។ គាត់និយាយបន្តទៀតថា អ្វីដែលស្រ្តីនោះមាននិយាយ គឺជាការប្រមាថមើលងាយយ៉ាងខ្លាំង។ គាត់ចង់អោយ ស្រ្តីនោះ បង្ហាញឈ្មោះ និង អាម៉ាស់មុខ ដូចនេះហើយ ទើប គាត់ដាក់វីដេអូនេះក្នុង YouTube។

ដោយរ៉ាស៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]