ស្ត្រីជាច្រើនតែងមានអាការឈឺចាប់យ៉ាងខ្លាំង នៅពេលមករដូវប្រចាំខែម្តងៗ នេះគឺដោយសារតែសុខភាពមនុស្សយើងម្នាក់ៗ តែងតែមានការប្រែប្រួលខុសៗគ្នា។ មានអ្នកខ្លះចុកចាប់ពេលមករដូវ ស្ទើរតែទ្រាំមិនបានផងក៏មានដែរ។ 

ស្ត្រីជាច្រើនតែងមានអាការឈឺចាប់យ៉ាងខ្លាំង នៅពេលមករដូវប្រចាំខែ

ដូច្នេះដើម្បីកាត់បន្ថយអាការឈឺចាប់ពេលមករដូវប្រចាំខែ នារីៗគួរយល់ដឹងពីរបៀបកាត់បន្ថយ និងរក្សាសុខភាពទាំងអស់នេះដូចខាងក្រោម៖

១) ធ្វើលំហាត់ប្រាណ៖ ការហាត់ប្រាណឱ្យបានទៀងទាត់ជារឿងមួយដ៏ល្អប្រសើរ ទោះបីពេលមករដូវ ឬមិនមករដូវក៏ដោយ។ អ្នកគួរហាត់ប្រាណជាប្រចាំដើម្បីឱ្យរាងកាយរឹងមាំមានសុខភាពល្អ ពិសេសពេលមករដូវវានឹងជួយឱ្យយើងស្រួលខ្លួន មានអារម្មណ៍ល្អ ជំនួយដល់សុខភាពផងដែរ។ អ្នកអាចជ្រើសរើសហាត់ប្រាណថ្នមៗ ឬដោយការធ្វើយូហ្គាបន្តិចបន្តួចក៏អាចជួយបានដែរ។  

ការហាត់ប្រាណឱ្យបានទៀងទាត់ជារឿងមួយដ៏ល្អប្រសើរ

២) ផឹកទឹកឱ្យបានច្រើន៖ យើងដឹងហើយថាទឹកមានប្រយោជន៍ណាស់ ដូចនេះពេលឈឺពោះគួរក្រេបទឹកក្តៅឧណ្ហៗ ដើម្បីឱ្យឈាមរត់ស្រួលល្អបំបាត់ការឈឺចាប់ ហើយជួយឱ្យបាត់ការឈឺចាប់មួយគ្រាដែរ។ តែប្រសិនបើអ្នកមិនចូលចិត្តផឹកទឹក ក៏អាចព្យាយាមរកផ្លែឈើណាដែលសម្បូរទឹកច្រើនដូចជាផ្លែឪឡឹក ផ្លែសារី និងផ្លែជម្ពូ ជាដើមមកទទួលទានជំនួសវិញក៏បាន ប៉ុន្តែមិនមែនផ្លែឈើក្លាស្សេត្រជាក់ៗ ឬទឹកត្រជាក់នោះទេ។

ផឹកទឹកឱ្យបានច្រើន

៣) ស្អំទឹកក្តៅ៖ ប្រើដបទឹកក្តៅក៏អាចជួយបានដែរ ព្រោះនឹងជួយបន្ថយការឈឺចាប់បានដោយអ្នកគ្រាន់តែដាក់ដបទឹកក្ដៅស្អំនៅលើពោះ នោះអ្នកនឹងមានអារម្មណ៍ល្អប្រសើរឡើងវិញជាមិនខាន។

ស្អំទឹកក្តៅ

៤) ទទួលទានអាហារដែលសម្បូរជាតិប៉ូតាស្យូម៖ ផ្លែចេកងាយរក និងជាផ្លែឈើដែលមានជាតិប៉ូតាស្យូមខ្ពស់។ ការបរិភោគចេកមុនពេលមករដូវអាចជួយយើងកាត់បន្ថយការឈឺចាប់បាន។ ក្រៅពីនេះផឹកទឹកខ្ញីក្នុងអំឡុងពេលមករដូវ ក៏អាចជួយបានច្រើនដែរដោយសារតែវាមានជាតិប៉ូតាស្យូមខ្ពស់ផងដែរ ពិសេសពេលផឹកទឹកខ្ញីក្តៅៗ ក៏អាចជួយឱ្យពោះមានដំណើរការល្អផងដែរ។ 

៥) ចៀសវាងផឹកកាហ្វេ៖ ក្នុងកាហ្វេមានជាតិកាហ្វេអ៊ីន ដែលអាចបង្កជាបញ្ហាដល់ការបន្ទោរបង់បាន និងធ្វើឱ្យឈឺចាប់ក្នុងពោះកាន់តែធ្ងន់ធ្ងរ។ ដូច្នេះស្រ្តីគួរចៀសវាងក្នុងការផឹកកាហ្វេ តែ ភេសជ្ជៈ ជាពិសេសមុនពេលនិងក្នុងពេលមករដូវ។

ចៀសវាងផឹកកាហ្វេ

៦) ត្រាំទឹកក្តៅឧណ្ហៗ៖ ទឹកក្តៅអាចជួយបន្ធូរសាច់ដុំរបស់យើងបានយ៉ាងល្អ គួរចំណាយពេលងូតទឹកក្តៅ ឬត្រាំទឹកក្តៅដោយលាយវាជាមួយទឹកត្រជាក់ៗបន្តិចផងគឺជារឿងល្អមួយ និងអាចកាត់បន្ថយការឈឺចាប់បានយ៉ាងឆាប់រហ័ស។

៧) ហាមកង្វះជាតិកាល់ស្យូម៖ ការទទួលទានទឹកដោះគោជារៀងរាល់ថ្ងៃជារឿងល្អបំផុតសម្រាប់ជំនួយដល់ឆ្អឹង ហើយវាក៏អាចជួយយើងឱ្យបាត់ការឈឺចាប់ពេលមករដូវផងដែរ ព្រោះវាសម្បូរទៅដោយជាតិកាល់ស្យូម។ អ្នកក៏អាចរកកាល់ស្យូមជាគ្រាប់ដើម្បីបរិភោគក៏បានដែរ។

៨) លេបថ្នាំ៖ ប្រសិនបើការឈឺចាប់មិនអាចទ្រាំបាន មិនបាច់អត់ធ្មត់ទេ គួរលេបថ្នាំហើយគេងសម្រាកបន្តិច។ តែបើអាចទ្រាំបានមិនគួរលេបថ្នាំនោះទេព្រោះវាបណ្តាលឱ្យប៉ះពាល់ដល់សុខភាពទៅថ្ងៃក្រោយ។

៩) ទៅជួបគ្រូពេទ្យ៖ បើឈឺពោះខ្លាំងរហូតដល់ធ្វើអ្វីមិនកើតទេ ឬកើតខ្យល់ញឹកញាប់ ត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីពិនិត្យអាការ និងធ្វើតាមដំបូន្មានពេទ្យដោះស្រាយបញ្ហាសុខភាពរបស់យើង៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]