ទឹកដោះគោជូរ ឬភាសាងាយៗហៅថាយ៉ាអួរ ( Yoghurt) ត្រូវបានគេស្គាល់ថាជាអាហារសម្រន់ញ៉ាំលេងដែលជាទីពេញនិយមផងដែរ។ ក្នុងនោះទឹកដោះគោជូរមានអត្ថប្រយោជន៍យ៉ាងច្រើន សម្រាប់សុខភាពរាងកាយរបស់មនុស្ស។ ប៉ុន្តែក្រៅពីសម្រាប់សុខភាពហើយ យើងក៏អាចយកទឹកដោះគោជូរមកថែសម្រស់បានផងដែរ។ ដោយការថែរក្សាសម្រស់ដោយទឹកដោះគោជូរ អាចជួយធ្វើឱ្យអ្នកមានសម្រស់ស្រស់ស្អាតតាមបែបធម្មជាតិ ដូចជា ៖

- ស្បែកមុខសស្រស់ស្អាត ក្មេងជាងវ័យ

- កាត់បន្ថយកោសិកាស្បែកដែលខូច ឬងាប់

- ធ្វើឱ្យស្បែក ហ្មត់ ភ្លឺ រលោង

- ប្រឆាំងនឹងបាក់តេរី

- កម្ចាត់ជាតិកខ្វក់ពីផ្ទៃមុខ

- ប្រឆាំងភាពចាស់ និងស្នាមជ្រីវជ្រួញ

- បំបាត់ស្លាកស្នាមមុខ ជាំ ខ្មៅ និងស្នាមរលាកផ្សេងៗបានផងដែរ។

ទឹកដោះគោជូរ ឬភាសាងាយៗហៅថាយ៉ាអួរ ( Yoghurt) ត្រូវបានគេស្គាល់ថាជាអាហារសម្រន់ញ៉ាំលេងដែលជាទីពេញនិយមផងដែរ

ដូច្នេះថ្ងៃនេះយើងនឹងលើកយកការធ្វើម៉ាស់រក្សាសម្រស់ពីទឹកដោះគោជូរ ដោយវិធី២យ៉ាងមកបង្ហាញ ដល់ប្រិយមិត្តអ្នកអានរាល់គ្នាឱ្យបានជ្រាបកាន់តែច្បាស់ ដោយអ្នកអាចជ្រើសយកវិធីមួយណាក៏បានដែរ ។

តោះ! មកតាមដាន ការអនុវត្តវិធីសាស្ត្រទាំង ២យ៉ាងបែបធម្មជាតិ ហើយងាយៗរបស់ទឹកដោះជូរដូចខាងក្រោមនេះទាំងអស់គ្នា៖ 

# វិធីទី ១

គ្រឿងផ្សំ

- ទឹកដោះគោជូរ (ធម្មជាតិគ្មានជាតិស្ករ) ១ស្លាបព្រា

- ទឹកឃ្មុំ កន្លះស្លាបព្រា

- ទឹកក្រូចឆ្មារ ១ស្លាបព្រា

ការអនុវត្ត

- យកគ្រឿងផ្សំខាងលើដូចជា ទឹកដោះគោជូរ ទឹកឃ្មុំ និងទឹកក្រូចឆ្មារលាយបញ្ចូលគ្នាឱ្យសព្វ

- លាងសម្អាតមុខឱ្យបានស្អាត រួចយកល្បាយដែលលាយរួច លាបឱ្យសព្វផ្ទៃមុខ និង-ក ម៉ាស្សាថ្នមៗដោយម្រាមដៃរបស់អ្នក។ ទុកចោលរយៈពេល ១៥នាទី រួចលាងសម្អាតចេញជាមួយទឹកក្តៅឧណ្ហៗជាការស្រេច។

- គួរតែអនុវត្ត ៣ដងក្នុង ១សប្តាហ៍ដើម្បីទទួលបានប្រសិទ្ធភាពកាន់តែប្រសើរ។  

យកគ្រឿងផ្សំខាងលើដូចជា ទឹកដោះគោជូរ ទឹកឃ្មុំ និងទឹកក្រូចឆ្មារលាយបញ្ចូលគ្នាឱ្យសព្វ។ លាងសម្អាតមុខឱ្យបានស្អាត រួចយកល្បាយដែលលាយរួច លាបឱ្យសព្វផ្ទៃមុខ និង-ក ម៉ាស្សាថ្នមៗដោយម្រាមដៃរបស់អ្នក

# វិធីទី ២

គ្រឿងផ្សំ

- ទឹកដោះគោជូរ (ធម្មជាតិគ្មានជាតិស្ករ) កន្លះ ស្លាបព្រា

- ម្សៅអង្ករ ១ស្លាបព្រា

- ទឹកប៉េងប៉ោះ (មានក៏បានអត់ក៏បាន) ច្របាច់យកទឹក ១ស្លាបព្រា

ការអនុវត្ត

- យកទឹកដោះគោជូរ និងម្សៅអង្ករលាយបញ្ចូលគ្នាឱ្យបានសព្វ

- លាងមុខឱ្យបានស្អាតរួចយកគ្រឿងផ្សំដែលបានលាយរួច មានលាបឱ្យសព្វផ្ទៃមុខ ម៉ាស្សាថ្នមៗ រួចទុកចោលរយៈពេល ១៥នាទី សឹមលាងមុខចេញជាមួយទឹកក្តៅឧណ្ហៗជាការស្រេច។

- គួរតែអនុវត្ត ២ដងក្នុងមួយសប្តាហ៍ដើម្បីបានលទ្ធផលជាទីគាប់ចិត្ត៕  

យកទឹកដោះគោជូរ និងម្សៅអង្ករលាយបញ្ចូលគ្នាឱ្យបានសព្វ។ លាងមុខឱ្យបានស្អាតរួចយកគ្រឿងផ្សំដែលបានលាយរួច មានលាបឱ្យសព្វផ្ទៃមុខ ម៉ាស្សាថ្នមៗ រួចទុកចោលរយៈពេល ១៥នាទី សឹមលាងមុខចេញជាមួយទឹកក្តៅឧណ្ហៗជាការស្រេច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]