(ភ្នំពេញ)៖ ស្របពេលដែលជម្លោះ រវាងតារាសម្តែងស្រីកញ្ញា ឌុច លីដា និងផលិតករលោក គាំ ចន្ធី កាន់តែផ្ទុះក្តៅឡើងៗដូចចំណាយភ្នំភ្លើងនោះ ក៏ស្រាប់តារាស្រីសិចស៊ីកញ្ញា កុល ដាវី បានចេញមុខស្នើដល់ភាគីទាំងពីរ ឲ្យបញ្ចប់ជម្លោះគ្នា ក្នុងនាមអ្នករស់នៅក្នុងមជ្ឈដ្ឋានសិល្បៈគ្នា។

តារាសម្ដែង កុល ដាវី បានលើកជាយោបល់ថា «នាងខ្ញុំសូមជម្រាបសួរពុកម៉ែបងប្អូន និងបងៗខាងសារព័ត៌មានទាំងអស់ ក្នុងនាមនាងខ្ញុំជាអ្នកសិល្បៈមួយរូប ហើយក៏ធ្លាប់រួមការងារជាមួយ បងប្រុសអ្នកដឹកនាំរឿង គាំ ចន្ធី និង ប្អូនស្រី ឌុច លីដា នាងខ្ញុំចង់សុំអង្វរដល់អ្នកទាំងអស់គ្នា ព្រមទាំងបងប្អូនអ្នកសិល្បៈទាំងអស់ មេត្តាឈប់បន្តមតិ ប្រកាន់ខាងណាម្នាក់ទៅបានទេ បើសិនជាអាច គួរតែសុំឲ្យអ្នកទាំងពីរថយម្នាក់មួយជំហាន ការអធ្យាស្រ័យ និងការយោគយល់ គឺជាផ្លូវដ៏ល្អសម្រាប់ដោះស្រាយ គ្រប់បញ្ហា!»។

កញ្ញា កុល ដាវី បានបន្តថា «ចំពោះបងប្រុស គាំ ចន្ធី គាត់គឺជាអ្នកដឹករឿងដ៏ឆ្នើមម្នាក់ តែងតែមានការយោគយល់ អធ្យាស្រ័យគ្រប់តួសម្តែងទាំងអស់ បងមិនដែលប្រកាន់ខ្លួន គាត់តែងតែចែករំលែកបទពិសោធន៍ល្អៗ ផ្តល់ឱកាស និងប្រៀនប្រដៅ ដូចជាឪពុក ដូចជាបងប្រុសម្នាក់។ ចំណែកប្អូនស្រី ឌុច លីដា វិញ គាត់គឺជាតារាសម្តែង ដែលស្រស់ស្អាតពូកែសម្តែង រួសរាយរាក់ទាក់ មិនប្រកាន់ខ្លួន ជាមួយក្រុមការងារ ទាំងអស់គ្នាស្រឡាញ់ការងារ!»។

ស្រីស្រស់ កុល ដាវី បានបន្ថែមថា «សរុបទៅនាក់ទាំងពីរ សុទ្ធតែជាមនុស្សល្អ គួរឲ្យគោរព គួរឲ្យស្រឡាញ់ ខ្ញុំគិតថា គាត់ទាំងពីរនាក់ ប្រហែលជាមានការយល់ច្រឡំអីហើយ ខ្ញុំសង្ឃឹមថា រឿងនេះនឹងត្រូវបញ្ចប់ដោយល្អ ក្នុងពេលឆាប់ៗនេះ!»។

សូមបញ្ជាក់ថា តារាសម្តែងមានមុខសិចស៊ី កញ្ញា ឌុច លីដា កាលពីថ្មីៗនេះ បានបញ្ចេញសារ រិះគន់ផលិតករលោក គាំ ចន្ធី ថា ជាផលិតករ ដែលនិយាយសន្យាខ្យល់ រហូតធ្វើឲ្យរឿងនេះ មានភាពក្ដៅគគុកនៅឡើង ខណៈដែលភ្លាមៗនោះ លោក គាំ ចន្ធី ក៏ប្រកាសព្រមានប្តឹង កញ្ញា ឌុច លីដា ផងដែរ បើសិនជានាងនៅតែបន្ត បើកកកាយរឿងនេះបន្ថែមទៀត៕

កុល ដាវី ទទូចឲ្យ ឌុច លីដា និង​លោក គាំ ចន្ធី បន្ទន់​​ឥរិយាបថ​​រៀងៗខ្លួន ក្នុង​ជម្លោះ​ហែកហួរគ្នា
លោក គាំ ចន្ធី
លោក គាំ ចន្ធី
តារាសម្តែងស្រី កញ្ញា ឌុច លីដា
តារាសម្តែងស្រី កញ្ញា ឌុច លីដា
តារាសម្តែងស្រី កញ្ញា ឌុច លីដា
តារាសម្តែងស្រី កញ្ញា ឌុច លីដា
តារាសម្តែងស្រី កញ្ញា ឌុច លីដា
តារាសម្តែងស្រី កញ្ញា ឌុច លីដា

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឈុំ ស៊ីថា​