(ភ្នំពេញ)៖ រហូតមកទល់ពេលនេះ សាលាដំបូងរាជធានីភ្នំពេញ កំពុងចាត់ការបណ្តឹងអនិកជនខ្មែររស់នៅអាមេរិក ប្តឹងកញ្ញា នី មុន្នីនាថ តារាសម្ដែងល្បីល្បាញមួយរូប ទាមទារប្រាក់ចំនួន៧ម៉ឺនដុល្លារអាមេរិក និង សំណងជំងឺចិត្តចំនួន៥ម៉ឺនដុល្លារអាមេរិក ។

ព័ត៌មានពីតុលាការបានបញ្ជាក់ថា តួឯកប្រុសក្នុងរឿងក្ដីឈ្មោះ អ៊ឹង សូឡាង អាយុ៤២ឆ្នាំ រីឯតួឯកស្រី កញ្ញា នី មុន្នីនាថ អាយុ២៧ឆ្នាំប៉ុណ្ណោះ ដោយប្តឹងចោទប្រកាន់តួឯកស្រី ថាបានបោកប្រាស់យកប្រាក់ជាច្រើនម៉ឺនដុល្លារអាមេរិក ដោយសន្យាថា នឹងយកគ្នាជាប្តីប្រពន្ធ ។ ប៉ុន្តែកន្លងមក ម្តាយកញ្ញា នី មុន្នីនាថ បដិសេធថា កូនស្រីពុំបានប្រព្រឹត្តដូចការចោទប្រកាន់ទេ ។

ពាក់ព័ន្ធបញ្ហានេះ ព័ត៌មានពីមន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ថា តុលាការកំពុងចាត់លើបណ្តឹងនេះហើយ ខណៈដែលនៅថ្ងៃទី១៤ ខែតុលានេះ ពុំទាន់អាចសុំការបញ្ជាក់បន្ថែមពីលោក យិច សមិទ្ធិ មេធាវីតំណាងដោយអាណត្តិរបស់ដើមចោទ អ៊ឹង សូឡាង បាននៅឡើយទេ។

ពាក្យបណ្ដឹងរដ្ឋប្បវេណីដាក់ចូលលោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ លោកមេធាវី យិច សមិទ្ធិ អះអាងថា ដើមចោទ អ៊ឹង សូឡាង និង ចុងចម្លើយ បានស្គាល់គ្នានិងស្រលាញ់គ្នានៅឆ្នាំ២០១៤ ដោយព្រមព្រៀងយ៉ាងច្បាស់លាស់ថា នឹងយកគ្នាជាប្តីប្រពន្ធនៅថ្ងៃអនាគត ហើយបានធ្វើពិធីភ្ជាប់ពាក្យ ត្រឹមត្រូវ ។ នៅថ្ងៃភ្ជាប់ពាក្យ ដើមចោទបានផ្តល់ជូនគ្រឿងអលង្ការជាច្រើន សរុបចំនួន៣៧០០០ដុល្លារអាមេរិក។ ដើមចោទ តែងតែផ្តល់ប្រាក់ជាបន្តបន្ទាប់ទៀតអស់ជាច្រើនម៉ឺនដុល្លារអាមេរិក ។ ប៉ុន្តែក្រោយមកបែរជា កញ្ញា នី មុន្នីនាថ ផ្តាច់ពាក្យវិញ ដោយហេតុផល ដើមចោទមិនចេះប្រើពាក្យផ្អែមជាមួយចុងចម្លើយទៅវិញ៕

នី មុនីនាថ និងអតីតគូដណ្តឹង
នី មុនីនាថ និងអតីតគូដណ្តឹង
នី មុនីនាថ និងអតីតគូដណ្តឹង
តុលាការ​កំពុង​ចាត់​ការ​បណ្តឹង​អនិកជន​ខ្មែរ​រស់នៅ​អាមេរិក​ ប្តឹង​កញ្ញា​ នី​ មុន្នីនាថ​ ទាមទារ​ប្រាក់​ជាង​១០ម៉ឺន​ដុល្លារ​អាមេរិក​
តុលាការ​កំពុង​ចាត់​ការ​បណ្តឹង​អនិកជន​ខ្មែរ​រស់នៅ​អាមេរិក​ ប្តឹង​កញ្ញា​ នី​ មុន្នីនាថ​ ទាមទារ​ប្រាក់​ជាង​១០ម៉ឺន​ដុល្លារ​អាមេរិក​

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នី មុនីនាថ