ភ្នំពេញ៖ ជារឿយៗអ្នកនាង ពេជ្រ សោភា និងលោក ឆឹម សក្កដា ដែលជាគូស្នេហ៍ តែងតែ បង្ហាញរូបភាពផ្អែមល្ហែម ក្នុងបណ្ដាញសង្គម ដើម្បីបញ្ជាក់ពីការស្រលាញ់ ជាហេតុធ្វើឲ្យអ្នកគាំទ្រ សរសើរពីស្នេហារបស់ពួកគេមិនដាច់ពីមាត់។

យ៉ាងណាមិញ ក្នុងនាមជាអ្នកសិល្បៈ ម្នាក់ៗពិតជាមានភារៈរវល់ច្រើន ពេលខ្លះត្រូវចេញទៅសម្ដែង ក្រៅប្រទេសជាច្រើនថ្ងៃ ខ្លះទៀតត្រូវចុះថតខ្សែភាពយន្តជាច្រើនសប្ដាហ៍ក៏មានដែរ។

ជាក់ស្ដែង បើតាមរូបភាពដែលមិត្តប្រុស អ្នកនាងពេជ្រ សោភា បានបង្ហោះក្នុងបណ្ដាញសង្គម បានបញ្ជាក់យ៉ាងច្បាស់ថា បើទោះបីជាពេលខ្លះ ពួកគេត្រូវឆ្ងាយកាយគ្នាមែនពិតក៏ ពេជ្រ សោភា និងសក្កដា នៅតែផ្អែមល្ហែមដាក់គ្នា តាមរយៈការខលជាវីដេអូ ដើម្បីបំបាត់ការនឹករលឹកដែរ។

ចំពោះស្នេហារបស់តារាស្រីប្រុសមួយគូនេះ ក៏កំពុងធ្វើឲ្យគ្រប់គ្នាលួចច្រណែន ព្រោះពួកគេតែងបង្ហាញការស្រលាញ់ជាសារធារណៈ ផ្ទុយពីតារាមួយចំនួនដែលព្យាយាម បិទបាំងទំនាក់ទំនងខ្លួនទៅវិញ៕ 

ពេជ្រ សោភា និងសក្កដា នៅតែផ្អែមល្ហែមដាក់គ្នា តាមរយៈការខលជាវីដេអូ
ពេជ្រ សោភា និងសក្កដា នៅតែផ្អែមល្ហែមដាក់គ្នា តាមរយៈការខលជាវីដេអូ
ពេជ្រ សោភា និងសក្កដា នៅតែផ្អែមល្ហែមដាក់គ្នា តាមរយៈការខលជាវីដេអូ
ពេជ្រ សោភា និងសក្កដា នៅតែផ្អែមល្ហែមដាក់គ្នា តាមរយៈការខលជាវីដេអូ
ពេជ្រ សោភា និងសក្កដា បង្ង្ហាញភាពផ្អែមល្ហែមដាក់គ្នា
ពេជ្រ សោភា និងសក្កដា បង្ង្ហាញភាពផ្អែមល្ហែមដាក់គ្នា
ពេជ្រ សោភា និងសក្កដា បង្ង្ហាញភាពផ្អែមល្ហែមដាក់គ្នា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា