នេះជារឿងដ៏ចំលែកមួយ តាមប្រភពព័ត៌មានបរទេស បានឲ្យដឹងថា មាននារីម្នាក់ឈ្មោះ Georgie អាយុ១៩ឆ្នាំ នៅពេលដែលនាងកំពុងតែដុសធ្មេញ នាងមានអារម្មណ៍ថាអណ្ដាតរបស់នាង មានជាតិរំអិល ហេតុដូចនេះហើយនាង បានយកច្រាសដុសធ្មេញ ទៅដុសសំអាតអណ្ដាតរបស់នាង ប៉ុន្ដែមិនបានប្រយ័ត្ន ក៏ធ្វើឲ្យច្រាស រអិលចូលពោះនាងតែម្ដង។

Georigie ចង់ក្អួតច្រាសនោះ ឲ្យចេញមកវិញដែរ ប៉ុន្ដែនាងបានប្រាប់អ្នកព័ត៌មាន ថានាងមិនចេះធ្វើឱ្យអួល ក្អួតចេញមកក្រៅវីញទេ។ ដំបូងនាងគិតថា នាងប្រាកដជាស្លាប់ ដោយសារការស្ទះខ្យល់ជាមិនខាន ប៉ុន្ដែក្រោយមក នាងគ្មានអារម្មណ៍អ្វីទាំងអស់ នាងអាចដកដង្ហើមបានធម្មតា។ យ៉ាងណាមិញ ក្រោយពីហេតុការណ៍នោះកើតឡើង Georigie បានប្រញាប់ទៅមន្ទីរពេទ្យភ្លាម ដើម្បីឆ្លុះ X-rays ប៉ុន្ដែលោកវេជ្ជបណ្ឌិតប្រាប់ថា X-rays មិនអាចឆ្លុះឃើញវត្ថុដែលធ្វើ ពីប្លាស្ទិចនោះទេ វានិងត្រូវរំលាយនៅ ផ្នែកពោះវៀនតូច ឬក៏ចេញតាមទ្វាធំតែម្ដង។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ រឿងដ៏ចំលែកនេះ?

ដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]