ភ្នំពេញ៖ អ្វីដែលជាការទន្ទឹងរង់ចាំរបស់ប្រិយមិត្តអ្នកចូលចិត្តតាមដានទស្សនាកម្មវិធី ប្រលងចម្រៀងកុមារ The Voice Kids Cambodia នឹងឈានមកដល់នៅយប់ថ្ងៃសៅរ៍ទី១៤ តុលា ២០១៧នេះហើយ ដែលជាវគ្គផ្តាច់ព្រ័ត្រ នៃការប្រលងប្រជែងយកជ័យលាភីក្នុងចំណោមបេក្ខជនដ៏មានសមត្ថភាពបំផុតទាំង៦រូបចុងក្រោយ។

ឈានមកដល់សប្តាហ៍ចុងក្រោយនេះខាង Coach កញ្ញា មានកូនក្រុមដូចជា កុមារី សុខ សុជាតា និងកុមារី រ៉ន ចាន់ឌីន។ Coach សុវត្ថិ មានកូនក្រុមដូចជា កុមារា ពេជ្រ ថៃ និងកុមារា ឡុង លីគ័ង្គ។ Coach និសា មានកូនក្រុមដូចជា កុមារី ណូ ឈួស៊ីវហេង និងកុមារី ឃុយ ម៉ីហៀង។ ក្នុងចំណោមបេក្ខជនដែលឡើងមកដល់វគ្គផ្តាច់ព្រ័ត្រនេះ គឺត្រូវបានចំរាញ់ចេញមកពីការបញ្ចេញសមត្ថភាព និងទេពកោសល្យអស់ពីលទ្ធភាពរៀងៗខ្លួន ដើម្បីទទួលបានការគាំទ្រខ្ពស់ពីប្រិយមិត្តអ្នកតាមដានទស្សនាទាំងនៅលើកញ្ចក់ទូរទស្សន៍ ក៏ដូចជានៅលើបណ្តាញសង្គមជាដើម។

គួរឲ្យដឹងផងដែរថា នៅមុនពេលដែលឈានមកដល់វគ្គផ្តាច់ព្រ័ត្រ គេសង្កេតឃើញមានមហាជនយ៉ាងច្រើន ដែលជាប្រិយមិត្តនិយមស្នេហាវិស័យចម្រៀងបានចូលរួមបញ្ចេញមតិយ៉ាងក្លៀវក្លា មិនថាទាំងការគាំទ្រ និងការរិះគន់មួយចំនួនផងនោះទេទៅលើទាំងបេក្ខជន ទាំងCoach និងទាំងកម្មវិធី។ ទោះជាយ៉ាងណាក៏ដោយ វាជារឿងធម្មតាដែលត្រូវមានអ្នកធ្លាក់ និងអ្នកជាប់ អ្នករីករាយ និងអ្នកកើតទុក្ខ ដែលចៀសមិនរួចនោះទេនៅក្នុងកម្មវិធីប្រលងចម្រៀង។ ម្យ៉ាងវិញទៀត Coach នីមួយៗក៏ទទួលបានសម្ពាធមិនតិចនោះដែរ នៅរាល់ពេលសម្រេចចិត្តម្តងៗ ទាំងដែលខ្លួនឯងសុទ្ធតែស្រលាញ់ចូលចិត្តរាល់កូនក្រុមរបស់ខ្លួនទាំងអស់។ ហើយណាមួយបើសម្រេចចិត្តទម្លាក់ចំបេក្ខជនរូបណាមួយ គឺចៀសមិនផុតពីការរិះគន់ពីសំណាក់អ្នកគាំទ្រនោះដែរ។

បេក្ខជនទាំង៦រូប

យ៉ាងណាមិញដើម្បីដឹងកាន់តែច្បាស់បន្ថែមទៀតថាបេក្ខជនរូបណាមានប្រិជាប្រិយភាពខ្លាំងបំផុត នៅលើបណ្តាញសង្គមហ្វេសប៊ុក គេហទំព័រ Khmerload បានធ្វើការស្ទង់មតិមួយតាំងពីថ្ងៃទី១១ ខែតុលា ២០១៧ ហើយគិតមកទល់ព្រឹកថ្ងៃទី១៤ ខែតុលា ២០១៧នេះ បានបង្ហាញលទ្ធផលឲ្យឃើញដូចខាងក្រោម៖

Votes សរុបមានចំនួន ១៥ ០១៨ ដោយក្នុងនោះគឺ៖

លេខ១ សុខ សុជាតា ទទួលបាន ៣៨ភាគរយ (38%)

លេខ២ ឡុង លីគ័ង្គ ទទួលបាន ២៨ភាគរយ (28%)

លេខ៣ ពេជ្រ ថៃ ទទួលបាន ១៤ភាគរយ (14%)

លេខ៤ ឃុយ ម៉ីហៀង ទទួលបាន ១០ភាគរយ (10%)

លេខ៥ រ៉ន ចាន់ឌីន ទទួលបាន ៧ភាគរយ (7%)

លេខ៦ ណូ ឈួស៊ីវហេង ទទួលបាន ៣ភាគរយ (3%)

ដូច្នេះលទ្ធផលក្រៅផ្លូវការដែលបានមកពីការស្ទង់មតិរបស់ទំព័រហ្វេសប៊ុកខ្មែរឡូត បានឲ្យដឹងថា កុមារី សុខ សុជាតា មានប្រជាប្រិយភាពជាងគេបំផុតនៅលើបណ្តាញសង្គមហ្វេសប៊ុក៕

តើប្រិយមិត្តមានមតិយោបល់យ៉ាងណាដែរ? 

ការស្ទង់មតិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]