អ្នកប្រើប្រាស់គ្រឿងអេឡិចត្រូនិចភាគច្រើន តែងតែផ្លាស់ប្តូរ ឬក៏ឡើងស៊េរីទូរស័ព្ទដោយសារតែចំណង់ចំណូលចិត្តរបស់ខ្លួន និងមូលហេតុដទៃទៀតផងដែរ។ ដូចគ្នានេះដែរ អ្នកប្រើប្រាស់ទូរស័ព្ទ iPhone ក៏ពេញនិយមក្នុងផ្លាស់ប្តូរស៊េរីទូរស័ព្ទផងដែរ ប៉ុន្តែអ្វីដែលសំខាន់នោះ គឺថាអ្នកត្រូវធ្វើអ្វីខ្លះមុនពេលធ្វើការលក់ទូរស័ព្ទ iPhone របស់អ្នក។

ខាងក្រោមនេះគឺជាចំនុចសំខាន់ៗ ដែលអ្នកគួរតែធ្វើមុនពេលលក់ទូរស័ព្ទ iPhone ៖ 

• ផ្តាច់ការតភ្ជាប់ជាមួយនឹង Apple Watch

Apple Watch

• Backup ឬក៏ទាញយកទិន្នន័យនិងឯកសារ

អ្នកអាចទាញយកឯកសារពីទូរស័ព្ទ iPhone របស់អ្នកដោយប្រើប្រាស់ iCloud ឬក៏តាមរយៈកម្មវិធី iTune ដែលមាននៅលើកុំព្យូទ័រ 

Backup ឬក៏ទាញយកទិន្នន័យនិងឯកសារតាមរយៈកម្មវិធី iTune

• បិទ Activation Lock 

អ្នកអាចបិទ Activation Lock នៅលើ iPhoneដោយចូលក្នុង Setting បន្ទាប់មកចូលទៅកាន់ iCloud និងចុងក្រោយបំផុតគ្រាន់តែបិទកម្មវិធី Find My iPhone ជាការស្រេច។ 

iPhone ពេលជាប់ Activation Lock
ការបិទ Activation Lock ដោយបិទកម្មវិធី Find My iPhone

• Sign out ឬក៏បិទគណនី iCloud

អ្នកអាចបិទ iCloud បានដោយគ្រាន់តែចូលទៅកាន់ Setting បន្ទាប់មកចូលទៅកាន់ iCloud និងចុងក្រោយ គ្រាន់តែវាយពាក្យសំងាត់ដើម្បី Sign Out ។ 

Sign out ឬក៏បិទគណនី iCloud

• Sign out ឬក៏បិទ Apple ID

អ្នកអាច Sign out ឬក៏បិទ Apple ID របស់អ្នកបានដោយចូលទៅក្នុង Setting បន្ទាប់មកចូលទៅកាន់ iTunes & App Store ហើយអ្នកគ្រាន់តែចុចលើពាក្យ Apple ID និង Sign Out ជាការស្រេច។ 

Sign out ឬក៏បិទ Apple ID

• លុបទិន្នន័យចោលឲ្យអស់

អ្នកអាចលុបឯកសារ ដែលមាននៅលើ iPhone របស់អ្នកយ៉ាងងាយស្រួលដោយគ្រាន់តែចូលទៅកាន់ Setting បន្ទាប់មកចូលទៅកាន់ General ហើយចុចលើពាក្យ Reset បន្ទាប់មកចុចលើពាក្យ Erase All Content and Settings និងចុងក្រោយចុចលើពាក្យ Erase iPhone ដើម្បីលុបឯកសារទាំងអស់ ដែលមាននៅលើ iPhone របស់អ្នក។ 

លុបទិន្នន័យទាំងអស់នៅលើ iPhone ចោល

ប្រភព៖ Techlicious

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]