ភ្នំពេញ៖ ពេលនេះកម្មវិធីប្រកួតប្រជែង Miss Grand International ឆ្នាំ២០១៧ កំពុងតែដំណើរការទៅយ៉ាងរលូន ដែលបានរៀបចំធ្វើឡើងនៅក្នុងប្រទេសវៀតណាម។ នៅក្នុងនោះដែរ Miss Grand Cambodia ប្រចាំឆ្នាំ២០១៧ របស់យើងគឺកញ្ញា ខ្លឹម ស្រីគា ក៏បានទៅចូលរួមនៅក្នុងប្រកួតប្រជែង នៅក្នុងកម្មវិធីនេះយ៉ាងស្វិតស្វាញផងដែរ ដោយមានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មហាជនទូទាំងប្រទេស។

ប៉ុន្តែនៅពីក្រោយភាពជោគជ័យរបស់កញ្ញា ខ្លឹម ស្រីគា Miss Grand Cambodia ប្រចាំឆ្នាំ២០១៧ វិញ ពិតជាកម្សត់នឹកស្មានមិនដល់ឡើយ ទម្រាំតែនាងមានថ្ងៃនេះ។

យោងតាមហ្វេសប៊ុកផេកឈ្មោះ MISS Cambodia Beauty Pageant បានទម្លាយឱ្យដឹងពីប្រវត្តិជីវិតរបស់ Miss Grand Cambodia ខ្លឹម ស្រីគា ដូច្នេះថា៖

«នាងជាយុវតីវ័យក្មេង ជាសិស្សវិទ្យាល័យធម្មតា ដែលកើតនៅក្នុងគ្រួសារ ដែលមានជីវភាពពុំសូវជាធូរធារ គេពុំសូវអោយតម្លៃ។

ដោយសារចង់ជួយក្រុមគ្រួសារ នាងក្រមុំយុវតីវ័យក្មេងក៏បានចូលប្រលង Freshie Girl and Boy ឆ្នាំ២០១៧ តែមិនបានជោគជ័យ។

នាងជានារីសាមញ្ញចូលចិត្តនិយាយលេងច្រើន មិនចេះប្រកាន់ ឬឆ្មើងឆ្មៃ ទោះបីជាមនុស្សពុំសូវស្គាល់គ្នា។ ស្ថិតក្នុងវ័យពុំទាន់២០ឆ្នាំទេ តែនាងមានក្ដីស្រមៃហើយក៏មិនបោះបង់ នាងក៏បានចូលប្រកួតម្ដងទៀត គឺកម្មវិធី Miss Grand Cambodia 2017។

វាសនាពិតជាមើលមិនឃើញមែន នាងបានទទួលជ័យលាភីលេខ១ ប៉ុន្តែការរិះគន់ក៏កើតឡើងទន្ទឹមគ្នាថានាងពុំស្អាត មើលទៅពុំទាន់សម័យពុំឆ្លាតវ័យ។ តែមកដល់ពេលនេះស្រីគាបានផ្លាស់ប្ដូរយ៉ាងច្រើន ជាពិសេសនាងបានទទួលការរិះគន់ថាស្លៀកឈុតប្រពៃណីជាតិមិនស្អាត ស្លៀកពាក់ពុំសមការប្រកួត ស្លៀករ៉ូបស្រែៗ តែនាងទទួលយកទាំងអស់ពុំដែលតបតម្ដងឡើយ។ ពីយុវតីសិស្សវិទ្យាល័យពុំមានគេចាប់អារម្មណ៍ ប្រែរូបជាហង្សតំណាងសាសន៍ខ្មែរ។

តម្លៃអប់រំ: សូមកុំវាយតម្លៃមនុស្សលឿនពេក ទុកពេលខ្លះឱ្យគេ គេប្រហែលជាជោគជ័យមិនខាន។ សូមចូលរួមបោះឆ្នោតឱ្យនាងផង»

អាចចុចត្រង់លីងនេះដើម្បីធ្វើការ Vote គាំទ្រ៖ CAMBODIA - KEA KHLOEM 

ទស្សនារូបភាពដូចខាងក្រោម៖ 

កញ្ញា ខ្លឹម ស្រីគា Miss Grand Cambodia 2017 ចូលរួមប្រកួតនៅប្រទេសវៀតណាម
កញ្ញា ខ្លឹម ស្រីគា Miss Grand Cambodia 2017 ក្នុងឈុត ទេវីក្រុងកម្ពុជាធិបតី
កញ្ញា ខ្លឹម ស្រីគា Miss Grand Cambodia 2017 ក្នុងឈុត ទេវីក្រុងកម្ពុជាធិបតី
កញ្ញា ខ្លឹម ស្រីគា Miss Grand Cambodia 2017
ចូលរូមបោះឆ្នោតគាំទ្រដល់កញ្ញា ខ្លឹម ស្រីគា Miss Grand Cambodia 2017
កញ្ញា ខ្លឹម ស្រីគា Miss Grand Cambodia 2017
កញ្ញា ខ្លឹម ស្រីគា Miss Grand Cambodia 2017

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខ្លឹម ស្រីគា