(ភ្នំពេញ)៖ តារាសម្ដែងស្រីរាងខ្ពស់ស្រឡះនាង សូ ដានីតា ត្រូវបានទស្សនិកជនសង្កេតឃើញថា នាងទទួលបានប្រជាប្រិយភាពគួរឲ្យកត់សម្គាល់ មួយរយៈនេះ នាងមានការមមាញឹកនឹងការងារសិល្បៈ ដោយជាប់ថតខ្សែភាពយន្ត ស្ទើរតែគ្មានពេលសម្រាកទាល់តែសោះ។ យ៉ាងណាមិញ មុននេះបន្តិចនាង សូ ដានីតា បានទម្លាយសារដ៏គួរឲ្យចាប់អារម្មណ៍ នៅលើបណ្ដាញហ្វេសប៊ុក ដោយការទម្លាយសារមួយនេះ កំពុងតែចាក់ដោតអារម្មណ៍មនុស្សប្រុសជាខ្លាំង ជាពិសេសមនុស្សប្រុស ពូកែក្បត់ចិត្តនារីៗតែម្ដង។

ជាក់ស្ដែងណាស់នាង សូ ដានីតា បានសរសេរឲ្យដឹងថា «រាប់ពី១ ដល់១០ ហើយត្រូវប្រាប់ខ្លួនឯងថា ស្រីៗត្រូវស្រឡាញ់ខ្លួនឯងឲ្យបានច្រើន ព្រោះពពួកមនុស្សប្រុស ទោះមានប្រពន្ធស្អាតយ៉ាងណាក៏ដោយ ក៏នៅមិនស្ងប់ ស្រីៗយើង គេឃើញយើងល្អបានត្រឹម២ ឬ៣ខែដំបូងតែប៉ុណ្ណោះ រួចក៏ទុកយើងចោល ! តោះអ្នកណាយល់ឃើញដូចខ្ញុំខ្លះ?»។

ជាមួយនឹងការទម្លាយសារ ដ៏ចាក់ដោតអារម្មណ៍មួយនេះ វីជេ អាណូ ត្រូវបានអ្នកគាំទ្រសង្ស័យថា ប្រហែលជាមានរឿងរ៉ាវមិនប្រក្រតីក្នុងទំនាក់ទំនង ស្នេហាហើយ បានជាបង្ហាញសារក្នុងចិត្តបែបនេះចេញមក ស្របពេលដែលសារមួយនេះ ផ្ដោតសំខាន់ទៅលើស្នេហាក្បត់ចិត្ត របស់មនុស្សប្រុសចំពោះមនុស្សស្រី។

គួរបញ្ជាក់ផងដែរថា អ្នកនាង សូ ដានីតា កំពុងតែឡើងកូដខ្លាំង បន្ទាប់ពីអ្នកនាងបង្ហាញមុខ ក្នុងការសម្ដែងរឿងឲ្យផលិតកម្មហង្សមាស គឺរឿង «រាជនីភូមិគ្រឹះ» ដោយក្នុងនោះនាងបានដើរតួជាម្ដាយមីង របស់អ្នកនាង សាន ស្រីឡៃ ទៀតផង។ មិនត្រឹមតែប៉ុណ្ណោះនាង ក្ដោបក្ដាប់បាននឹងកំពុងពង្រីកវិសាលភាព ព្រមទាំងតំណែងជាតួសម្ដែង នៅតាមកញ្ចក់ទូរទស្សន៍ដទៃទៀត ផងដែរ៕

តារាសម្ដែងស្រីរាងខ្ពស់ស្រឡះនាង សូ ដានីតា
តារាសម្ដែងស្រីរាងខ្ពស់ស្រឡះនាង សូ ដានីតា
តារាសម្ដែងស្រីរាងខ្ពស់ស្រឡះនាង សូ ដានីតា
អ្នកនាង សូ ដានីតា កំពុងតែឡើងកូដខ្លាំង បន្ទាប់ពីអ្នកនាងបង្ហាញមុខ ក្នុងការសម្ដែងរឿងឲ្យផលិតកម្មហង្សមាស គឺរឿង «រាជនីភូមិគ្រឹះ»

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សូដា នីតា