ភ្នំពេញ៖ តារារ៉េប និងជាអ្នកនិពន្ធវ័យក្មេង លោក ងួន ចាន់ដេវីត ដែលប្រិយមិត្តនិយមហៅថា ជីដេវីត បច្ចុប្បន្នកំពុងមានកេរ្តិ៍ឈ្មោះខ្លាំងមិនធម្មតា នៅលើវិស័យសិល្បៈ តាមរយៈបទចម្រៀងញាក់កន្ត្រាក់អារម្មណ៍ ព្រមជាមួយនឹងស្ទាយតុបតែងខ្លួនប្លែកៗរបស់លោក។

គួរឲ្យដឹងថា បច្ចុប្បន្ននេះ គេសង្កេតឃើញថា តារារ៉េបរូបនេះ មានជីវិតល្អប្រសើរ ខុសប្លែកឆ្ងាយពីជីវីត កាលពីមិនទាន់ចូលប្រឡូកសិល្បៈខ្លាំងមែនទែន។

ជាក់ស្តែង ដូចជារូបថតដែលជីដេវីត ទើបនឹងបង្ហោះកាលពីប៉ុន្មានមុននេះ បានបង្ហាញឲ្យឃើញពី អតីតផ្ទះចាស់ដែលខ្លួនធ្លាប់រស់នៅ ជាមួយនឹងពាក្យពេចន៍ថា៖ «ពេលវេលាដើរលឿនមែន ខ្ញុំផ្លាស់ប្តូរច្រើនហើយ នៅឡើយតែផ្ទះដ៏កំសត់របស់ខ្ញុំ មិនផ្លាស់ប្តូរទេ»។

ទាំងនេះគឺបានមក ដោយសារតែការខិតខំប្រឹងប្រែង តស៊ូក្នុងសិល្បៈរបស់លោក រហូតបានធ្វើឲ្យជីវីត មានការផ្លាស់ប្តូរខ្លាំងមិននឹកស្មានដល់៕  

តារារ៉េប និងជាអ្នកនិពន្ធវ័យក្មេង លោក ងួន ចាន់ដេវីត
តារារ៉េប និងជាអ្នកនិពន្ធវ័យក្មេង លោក ងួន ចាន់ដេវីត
តារារ៉េប និងជាអ្នកនិពន្ធវ័យក្មេង លោក ងួន ចាន់ដេវីត
ផ្ទះពីមុនរបស់ ជីដេវីត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត