របបអាហារប្រចាំថ្ងៃ និងរបៀបរស់នៅដែលមិនល្អបានធ្វើឱ្យសុខភាពជួបផលប៉ះពាល់ជាច្រើន ជាពិសេសគឺជាតិពុលដែលបន្សល់ទុកនៅក្នុងខ្លួន ដែលមិនបានកម្ចាត់ចេញមកតែម្តង។ មានវិធីសាស្រ្តជាច្រើនបានបង្ហាញពីរបៀបបណ្តេញជាតិពុលអាក្រក់ៗទាំងនេះចេញពីក្នុងខ្លួន មិនថាតែការទទួលទានផ្លែឈើ បន្លែ ឬវិធីធ្វើភេសជ្ជៈសម្រាប់ទទួលទានជាដើម។ 

តែអ្នកប្រហែលជាមិនបានដឹងពីវិធីបណ្តេញជាតិពុលម្យ៉ាងតាមរយៈបាតជើងរបស់ប្រពៃណីប្រទេសជប៉ុនឡើយ ព្រោះវាស្តាប់ទៅមិនសូវទំនង ប៉ុន្តែលទ្ធផលប្រាកដជាធ្វើឱ្យអ្នកភ្ញាក់ផ្អើល ព្រោះតែគុណប្រយោជន៍ដ៏សន្ធឹកសន្ធាប់របស់វា។ តោះ! មកមើលពីវិធីអនុវត្ត និងគុណប្រយោជន៍របស់វាដូចខាងក្រោមទាំងអស់គ្នា ៖ 

# វិធីធ្វើបន្ទះបាតជើងបណ្តេញជាតិពុល

គ្រឿងផ្សំ

- ខ្ញី ចិញ្ច្រាំ ១ស្លាបព្រា

- ខ្ទឹមបារាំង ចិញ្ច្រាំ ១ស្លាបព្រា

- ទឹកខ្មេះប៉ោម (Apple cider vinegar) ¼ ពែង

(អាចរកទិញបាននៅផ្សារទំនើប)

- បន្ទះស្បៃស្តើងៗជូតរបួស រាង៤ជ្រុង ( ឬអាចយកស្បៃរុំរបួស សុំៗវាកាត់ជារាង ៤ជ្រុងក៏បាន)

(អាចរកបាននៅឱសថស្ថាននានា)

- ស្រោមជើងស្អាត ​១គូ

ការអនុវត្ត៖

- យកទឹកខ្មេះប៉ោមទៅដាំឱ្យពុះ សឹមចាក់ខ្ញីចិញ្ច្រាំ និងខ្ទឹមបារាំងចិញ្ច្រាំចូល រួចរំងាស់រយៈពេល ១០នាទី។ បន្ទាប់មកទុកឱ្យវាត្រជាក់រយៈពេល ២០នាទីបន្ថែមទៀត។

យកទឹកខ្មេះប៉ោមទៅដាំឱ្យពុះ សឹមចាក់ខ្ញីចិញ្ច្រាំ និងខ្ទឹមបារាំងចិញ្ច្រាំចូល រួចរំងាស់រយៈពេល ១០នាទី។ បន្ទាប់មកទុកឱ្យវាត្រជាក់រយៈពេល ២០នាទីបន្ថែមទៀត

- យកបន្ទះស្បៃ ៤ជ្រុង ទៅជ្រលក់ក្នុងគ្រឿងផ្សំដែលទើបតែធ្វើរួចនោះ។ តែកុំឱ្យវាជោគជាំទាំងអស់ ជ្រលក់ត្រឹមតែម្ខាងទៅបានហើយ។

- រួចយកស្បៃនោះមកបិទជាប់នឹងបាតជើងទាំងសងខាង រកយកស្រោមជើងស្អាតមកពាក់ពីលើ ឬយកស្បៃមករុំពីលើក៏បាន ហើយចូលគេងជាការស្រេច។

យកបន្ទះស្បៃ ៤ជ្រុង ទៅជ្រលក់ក្នុងគ្រឿងផ្សំដែលទើបតែធ្វើរួចនោះ ។ តែកុំឱ្យវាជោគជាំទាំងអស់ ជ្រលក់ត្រឹមតែម្ខាងទៅបានហើយ។ រួចយកស្បៃនោះមកបិទជាប់នឹងបាតជើងទាំងសងខាង រកយកស្រោមជើងស្អាតមកពាក់ពីលើ ឬយកស្បៃមករុំពីលើក៏បាន ហើយចូលគេងជាការស្រេច

- ពេលព្រឹកភ្ញាក់ពីដំណេកអ្នកអាចដកស្បៃនោះចេញមកបាន ពេលនោះលើស្បៃដែលដកចេញពីបាតជើង អ្នកនឹងឃើញជាតិពុលខ្មៅៗបានចេញពីរាងកាយរបស់អ្នកហើយ។

- អ្នកគួរតែអនុវត្តវិធីបែបនេះរាល់យប់មុនចូលគេងជាប្រចាំទើបមានប្រសិទ្ធភាពខ្ពស់។

ពេលព្រឹកភ្ញាក់ពីដំណេកអ្នកអាចដកស្បៃនោះចេញមកបាន ពេលនោះលើស្បៃដែលដកចេញពីបាតជើង អ្នកនឹងឃើញជាតិពុលខ្មៅៗបានចេញពីរាងកាយរបស់អ្នកហើយ

# គុណប្រយោជន៍

- ជំនួយប្រព័ន្ធសសៃប្រសាទឱ្យដំណើរការ និងមានសុខភាពល្អ

- ជួយឱ្យប្រព័ន្ធរំលាយអាហារដំណើរការល្អ

- ជួយលាងសម្អាតតម្រងនោម ថ្លើម និងឈាម

- ជួយបង្កើនថាមពល និងសុខភាពរាងកាយ

- ជួយឱ្យគេងលក់ស្រួលស្កប់ស្កល់

- ជួយដោះស្រាយបញ្ហាផ្លូវអារម្មណ៍ និងផ្លូវចិត្តទាំងឡាយដូចជា ធុញថប់ ស្ត្រេស មួរម៉ៅ និងជំងឺធ្លាក់ទឹកចិត្ត

- ជួយបំបាត់អាការឈឺចាប់តាមរាងកាយ ដូចជាឈឺឆ្អឹងឆ្អែង ឈឺចាប់ត្រង់សាច់ដុំ ឈឺក្បាលប្រកាំង ឈឺចាប់រ៉ាំរ៉ៃ និងជំនួយប្រព័ន្ធ សរីរាង្គរាងកាយទាំងមូល៕   

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]