ភ្នំពេញ៖ ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដោយមួយរយៈចុងក្រោយនេះ គេចាប់អារម្មណ៍ឃើញពី ទំនាក់ទំនងខុសប្លែក រវាងតារាចម្រៀងប្រុសវ័យក្មេង លោក Step និងតារាចម្រៀងស្រី អ្នកនាង ពេជ្រ សោភា

ជាការពិតណាស់ តាមរយៈការបង្ហោះសារ បញ្ចេញពាក្យពេចន៍កន្លងមក របស់លោក Step ព្រមជាមួយនឹងរូបថតជាមួយនឹងពេជ្រ សោភា ដោយមានបង្កប់អត្ថន័យជ្រាលជ្រៅ ហាក់បីដូចជាលោក កំពុងតែព្យាយាមតាមចែចង់ អ្នកមេម៉ាយសាច់ក្រអូបរូបនេះ យ៉ាងដូច្នោះដែរ។ ប៉ុន្តែមិនថាយ៉ាងណា លោកតែងតែត្រូវនាងបដិសេធតាមរយៈឆ្លើយតប លើCommet ជាញឹកញាប់។

Step និង ពេជ្រ សោភា

ជាក់ស្តែង ដូចកាលពីប៉ុន្មានម៉ោងមុននេះ តារាប្រុសសង្ហាដូចតួកូរ៉េលោក Step បានបង្ហោះរូបថត និងសារបែបផ្អែមល្ហែម ជាមួយ ពេជ្រ សោភា ដោយមានអត្ថន័យថា៖

«ការស្រលាញ់គ្មានព្រំដែននោះទេ អាយុគ្រាន់តែជាតួលេខប៉ុណ្ណោះ សំខាន់ចិត្តរបស់មនុស្សពីរនាក់ កុំយកតួលេខលើសំបុត្រកំណើតជារឿងសំខាន់នោះ»។

មិនបានប៉ុន្មាន ក៏ស្រាប់តែអ្នកនាង ពេជ្រ សោភា បានComment ឆ្លើយតបទៅកាន់លោក Step វិញភ្លាមដោយនិយាយថា៖ «គេស្រលាញ់មនុស្សអាយុច្រើនជាងខ្លួន ថ្ងៃក្រោយអ្នកនឹងខ្មាស់គេ»។

សារ និងសកម្មភាពរបស់ Step កំពុងធ្វើឲ្យ អ្នកគាំទ្រ​ភាគច្រើន សង្ស័យថា លោក កំពុងចង់ញ៉ែពេជ្រ​សោភា៕

ចុះប្រិយមិត្តយល់យ៉ាងណាដែរ?

Step បង្ហោះរូបថតបែបផ្អែមល្ហែមបញ្ចុកទឹក ពេជ្រ សោភា
ពេជ្រ សោភា ជាមួយសង្សារ
Step ទិញកាបូបប៊្រេន MOSCHINO ឲ្យពេជ្រ សោភា
Step ទិញកាបូបប៊្រេន MOSCHINO ឲ្យពេជ្រ សោភា ជាលើកទី២
ពេជ្រ សោភា និង Step
ពេជ្រ សោភា និង Step
ពេជ្រ សោភា និង Step
ពេជ្រ សោភា និង Step
ពេជ្រ សោភា និង Step
ពេជ្រ សោភា និង Step
ពេជ្រ សោភា និង Step
ពេជ្រ សោភា និង Step
ពេជ្រ សោភា និង Step
ពេជ្រ សោភា និង Step

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

STEP