ភ្នំពេញ៖ ក្រោយធ្លាយរឿងតារាសម្តែងស្រីកញ្ញា នី មុនីនាថ បោកប្រាស់យកលុយមួយចំនួនធំ និងទាមទារផ្តាច់ពាក្យភ្លាមៗពីគូដណ្តឹង ពេលនេះ អ៊ឹង សូឡាង ជាអតីតគូដណ្តឹងបានដាក់ពាក្យប្តឹង កញ្ញា មែនទែនហើយ។

មុននេះបន្តិចសេចក្ដីប្រកាសរបស់ ដើមបណ្ដឹងឈ្មោះ អ៊ឹង សូឡាង ត្រូវបាន គេចែកចាយ ពេញបណ្ដាញសង្គម ដោយក្នុងអត្ថន័យបានចោទប្ដឹងទារសំណង រហូតដល់ ទៅ ១២ម៉ឺនដុល្លារ ពីតារាសម្ដែងស្រី ដែលល្បីដើរតួអង្គកម្សត់ នី មុនីនាថ ។

ក្នុងនោះដែរលោក អ៊ឹង សូឡាង ដែលជាម្ចាស់បណ្ដឹង ក៏បានរៀបរាប់យ៉ាងលម្អិតនៅក្នុងសេចក្ដីបណ្ដឹង ពីដើមហេតុទាំងស្រុងនៃការប្រះឆា រហូតដល់ថ្នាក់ប្ដឹងផ្ដល់គ្នា បែបនេះទៀតផង។ 

ពាក្យបណ្ដឹង របស់លោក អ៉ឹង សូឡាង ដែលជាអតីតគូដណ្ដឹង កញ្ញា នី មុនីនាថ
ពាក្យបណ្ដឹង របស់លោក អ៉ឹង សូឡាង ដែលជាអតីតគូដណ្ដឹង កញ្ញា នី មុនីនាថ

គួរបញ្ជាក់ដែរថា លោក អ៊ឹង សូឡាង បានសម្រេចចិត្តភ្ជាប់ពាក្យ និងកញ្ញា នី មុនីនាថ នៅអំឡុងឆ្នាំ២០១៤ និងត្រូវបានផ្ដាច់ពាក្យវិញនៅដើមឆ្នាំ២០១៧នេះ។

យ៉ាងណាមិញភាគីពាក់ព័ន្ធ ពោលនោះគឺតារាសម្ដែង មុនីនាថ នៅមិនទាន់មានប្រតិកម្មចំពោះដំណឹងនេះនៅឡើយនោះទេ៕ 

អ៉ឹង សូឡាង ដែលជាអតីតគូដណ្ដឹង កញ្ញា នី មុនីនាថ
អ៉ឹង សូឡាង ដែលជាអតីតគូដណ្ដឹង កញ្ញា នី មុនីនាថ
អ៉ឹង សូឡាង ដែលជាអតីតគូដណ្ដឹង កញ្ញា នី មុនីនាថ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នី មុនីនាថ