(ភ្នំពេញ)៖ ពិធីការិនីសំដីចាក់ទឹកមិនលិច កញ្ញា ប៊េប៊ី ដែលត្រូវបានគេស្គាល់ថា នាងគឺជាពិធីការិនីប្រចាំស្ថានីយ៍ទូរទស្សន៍ MyTV ដោយសារតែមានសិល្បៈនិយាយពីកំណើត ជំរុញឲ្យនាងក្លាយជាពិធីការិនី ដ៏មានប្រជាប្រិយភាពមួយដួង ប្រចាំស្ថានីយ៍ទូរទស្សន៍ MyTV ព្រមទាំងទទួលបានការស្រឡាញ់ រាប់អានច្រើនពីមិត្តរួមអាជីពផងដែរ។ ក្នុងនោះ គេសង្កេតឃើញថា កញ្ញា បេប៊ី បានបង្ហាញទំនាក់ទំនង យ៉ាងជិតស្និទ្ធជាមួយ អ្នកនាង សារាយ សក្ខណា ក្នុងទំនាក់ទំនងមិត្តរួមការងារ ជាពិសេស គេតែងតែឃើញ អ្នកទាំងពីរ ដើរលេងទៅក្រៅជាមួយគ្នា ជាញឹកញយទៀតផង។

ជាក់ស្ដែង ថ្មីនេះ ពិធីការិនី បេប៊ី បាននាំអ្នកនាង សារាយ សក្ខណា ទៅក្លឹបហាត់ប្រាណ ថែមទាំងបានទៅហែលទឹក យ៉ាងសប្បាយរីករាយ ហើយអ្វីដែលកាន់តែពិសេសជាងនេះ កញ្ញា បេប៊ី បានចាប់អ្នកនាង សារាយ សក្ខណា ថើបមាត់នៅក្នុងអាងទឹកទៀតផង។

ជាការពិត សម្រាប់ទស្សនិកជនប្រហែលជាគិតថា នេះជាទង្វើធម្មតាៗ ដែលគេគ្រប់គ្នាអាចធ្វើបានទាំងអស់ ប៉ុន្តែសម្រាប់ ពិធីការិនី បេប៊ី និងសារាយ សក្ខណា បានបង្ហាញឲ្យមហាជនបានដឹង ពីទំនាក់ទំនងដ៏ស្អិតល្មួត និងមិត្តភាពមួយដ៏រឹងមាំ។ ពិតមែនតែមិត្តភាពមួយល្អ មិនអាស្រ័យទៅលើសកម្មភាព ប៉ុន្តែបើសកម្មភាពកាន់តែឃ្លាតឆ្ងាយ មិត្តភាព ក៏ឃ្លាតឆ្ងាយតាមហ្នឹងដែរ។ មួយវិញទៀត គេកម្រនឹងឃើញ សិល្បករ-សិល្បការិនី រូបណា ហ៊ានបញ្ចេញទំនាក់ទំនងមិត្តភាព ឲ្យមហាជនបានដឹងជាសាធារណៈ តាមរយៈបណ្ដាញហ្វេសប៊ុក បែបនេះណាស់។

យ៉ាងណាមិញ មានមហាជន បានកោតសរសើរ និងសប្បាយចិត្ត ដែលបានឃើញ ពីទំនាក់ទំនងជិតស្និទ្ធរវាង ពិធីការិនី បេប៊ី និងអ្នកនាង សារាយ សក្ខណា ហើយ មហាជនសង្ឃឹមថា ទំនាក់ទំនងរបស់អ្នកទាំងពីរនឹងល្អបែបនេះរហូត ខណៈមានសិល្បករ-សិល្បការិនី កំពុងតែមានភាពរង្គោះរង្គើនឹងគ្នា ដោយសារតែមិនចេះយោគយល់ អធ្យាស្រ័យ នឹងគ្នានេះឯង៕

ពិធីការិនីសំដីចាក់ទឹកមិនលិច កញ្ញា ប៊េប៊ី
ពិធីការិនីសំដីចាក់ទឹកមិនលិច កញ្ញា ប៊េប៊ី
ពិធីការិនីសំដីចាក់ទឹកមិនលិច កញ្ញា ប៊េប៊ី
ប៊េប៊ី និង​សារាយ សក្ខណា
ប៊េប៊ី និង​សារាយ សក្ខណា
ប៊េប៊ី និង​សារាយ សក្ខណា
ប៊េប៊ី
ប៊េប៊ី និង​សារាយ សក្ខណា

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សារ៉ាយ សក្ខណា