ភ្នំពេញ៖ នាពេលប៉ុន្មានថ្ងៃកន្លងទៅថ្មីៗនេះ លោក ហេង នរៈកក្កដា ទើបតែបង្ហោះវីដេអូមួយ ហើយនិយាយចំៗ ទៅតារាមួយចំនួន ដែលមិនគោរពពេលវេលាថត ព្រោះអាងតែខ្លួនជាតារាល្បី។ នៅក្នុងវីដេអូនោះ លោកបាននិយាយទាំងកំហឹងព្រោះថា លោកអត់ទ្រាំនឹងចរិតរបស់ អ្នកទាំងនោះលែងបានទៀតហើយ ប៉ុន្តែលោក មិនបានបញ្ជាក់ថាជា តារារូបណានោះទេ ។

ទន្ទឹមនឹងបញ្ហាមួយនេះ ចំណែក កញ្ញា ឌុច លីដា វិញ ក៍មានបញ្ហាជាមួយនឹង ផលិតករ២នាក់ ដែលមិនព្រមឲ្យលុយនាង ពេលដែលខ្សែភាពយន្តរបស់នាងជិតថតចប់ ។ ប៉ុន្តែសារព័ត៌មាន មួយចំនួនវិញ បែរជាចុះព័ត៌មានបង្ហូចឈ្មោះនាងថា ដោយសារចរិត ឌុច លីដា មិនល្អ មិនគោរពពេលវេលាថត ទើបធ្វើឲ្យផលិតករទាំងនោះ ធ្វើបែបនេះដាក់នាង ។ ស្របពេលជាមួយគ្នានេះ ទើបមហាជនគិតថា វីដេអូដែល លោក នរៈកក្កដា បង្ហោះនោះគឺ និយាយចំៗឲ្យ កញ្ញា ឌុច លីដាតែម្តង។

យ៉ាងណាមិញ នៅពេលម្សិលមិញនេះ នរៈកក្កដា លោកក៍បានធ្វើការLiveវីដេអូ ពីគណនីហ្វេសប៊ុក លោកផ្ទាល់អំពីបញ្ហាមួយនេះ ។ ក្នុងវីដេអូ Live របស់លោក បានតភ្ជាប់ជាមួយនឹង វីដេអូCall របស់ កញ្ញា ឌុច លីដា ហើយបានធ្វើការបកស្រាយរឿងគ្រប់យ៉ាង ថាលោកមិនមានជម្លោះជាមួយ កញ្ញាទេ ព្រោះលោក និងនាងមិនដែលបាន ថតរឿងជាមួយគ្នានោះឡើយ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឌុច លីដា