ភ្នំពេញ៖ តារាសម្ដែង និងជាពិធីការិនី សុភ័ក្រ កុសុម៉ា បានវាយឡុកទីផ្សារសិល្បៈជាខ្លាំងនារយៈពេលចុងក្រោយនេះ។

មិនត្រឹមតែមានទេពកោសល្យ និយាយនិងសម្ដែង បានយ៉ាងប៉ិនប្រសព្វនោះទេ កុសុម៉ា ក៏មានសមត្ថភាពច្រៀងបានយ៉ាងពិរោះ មិនចាញ់តារាចម្រៀងអាជីពទៀតនោះឡើយ។

ជាពិសេសបន្ទាប់ពីដៃគូ តាប៊ុយរូបនេះ បាន Cover បទ«បងប្រែ» រួចមកសន្ទុះនៃការគាំទ្រកាន់តែខ្លាំងឡើងគួរឲ្យភ្ញាក់ផ្អើល ឃើញដូច្នេះ រូបនាងក៏បានចេញចម្រៀងផ្ទាល់ខ្លួនជាផ្លូវការដែលជាបទចម្រៀងតែងនិពន្ធថ្មី។

ហើយអ្វីដែលចាប់អារម្មណ៏នោះ «ឈឺពេកហើយ» ដែលជាបទថ្មីរបស់ កុសុម៉ា គ្រាន់តែចេញមកភ្លែត ស្រាប់តែល្បីភ្លាមតែម្ដង ព្រោះមួយបទនេះពិតជាពិរោះចាក់ដោតបេះដូង យុវវ័យយើងខ្លាំងមែនទែន៕

ចង់ដឹង កុសុម៉ា ច្រៀងពិរោះប៉ុណ្ណា តោះ ស្ដាប់ទាំងអស់គ្នា!  

«ឈឺពេកហើយ» ដែលជាបទថ្មីរបស់ កុសុម៉ា
ញ្ញា សុភ័ក្រ កុសុម៉ា
ញ្ញា សុភ័ក្រ កុសុម៉ា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុភ័ក្រ កុសុម៉ា