រុស្ស៊ី៖ ប៉ុន្មានឆ្នាំចុងក្រោយនេះ បច្ចេកវិទ្យាក្នុងប្រទេសកូរ៉េខាងជើងមានភាពរីកចំរើនយ៉ាងខ្លាំងរហូតដល់មានសមត្ថភាពក្នុងការបង្កើតអាវុធនុយក្លេអ៊ែរទៀតផង។
កាលពីពេលថ្មីៗនេះ រុស្ស៊ីបានផលិតអាវក្រោះដ៏អស្ចារ្យមួយដែលមានភាពស្រដៀងនឹងអាវក្រោះក្នុងខ្សែភាពយន្ត Star Wars ដើម្បីត្រៀមធ្វើការទប់ទល់នឹងអាវុធដ៏សាហាវរបស់កូរ៉េខាងជើង។
អាវក្រោះនេះមានឈ្មោះថា Ratnik-3 ហើយវាគឺជាអាវក្រោះមួយដែលមានបំពាក់ទៅដោយបច្ចេកវិទ្យាទំនើបៗជាច្រើនដើម្បីជួយសម្រួលដល់ទាហាន។ អាវក្រោះ Ratnik-3 អាចជួយការពារយោធារបស់ប្រទេសរុស្ស៊ីពីគ្រាប់កាំភ្លើង ជួយសម្រួលដល់ការទាក់ទងគ្នា និងជួយកាត់បន្ថយការប្រើប្រាស់កម្លាំងរបស់ទាហានទៀតផង។
ឈុតអាវក្រោះរបស់ប្រទេសរុស្ស៊ីនឹងមានបំពាក់ទៅដោយឧបករណ៍ទំនើបៗរហូតដល់ទៅ ៥៩វត្ថុ ហើយអ្វីដែលកាន់តែអស្ចារ្យនោះគឺអាវក្រោះនេះក៏នឹងមានបំពាក់ទៅដោយនាឡិកាមួយដែលអាចការពារទាហានរបស់គេពីជាតិវិទ្យុសកម្មក្នុងពេលដែលអាវុធនុយក្លេអ៊ែរផ្ទុះឡើងផងដែរ។
ដោយឡែក ក្នុងពេលនេះ សហរដ្ឋអាមេរិកក៏សង្ឃឹមថាខ្លួននឹងអាចបង្ហាញពីអាវក្រោះដ៏ទំនើបរបស់គេដែលត្រូវបានគេហៅថា Iron Man នៅក្នុងឆ្នាំក្រោយផងដែរ៕
វីដេអូខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]