វាមិនមែនជារឿងងាយស្រួលនោះទេសម្រាប់អ្នកដែលចង់បានរាងស្វែលស្រស់ស្អាតនោះ។ មានវិធីសាស្រ្តជាច្រើន មិនថាតែការហាត់ប្រាណ រូបមន្តបែបធម្មជាតិ របបចំណីអាហារ ឬក៏ឈានទៅរកការប្រើប្រាស់ថ្នាំផ្សេងៗនោះទេ សម្រាប់អ្នកដែលចង់បានរូបរាងស្អាតតាមសេចក្តីប្រាថ្នា ឱ្យតែឮពាក្យទាក់ទងនឹងការសម្រកទម្ងន់តែងតែអនុវត្តសឹងតែគ្រប់វិធី។

ការអនុវត្តវិធីមួយចំនួនក៏អាចមានប្រសិទ្ធភាព ចំណែកមនុស្សមួយចំនួនទៀតមិនថាធ្វើយ៉ាងណាក៏នៅតែមិនអាចសម្រកទម្ងន់បាន។ ការដែលធ្វើឱ្យយើងធាត់នោះមកពីអរម៉ូនម្យ៉ាងឈ្មោះថា Cortisol ឬអាចហៅម្យ៉ាងទៀតថាអ័រម៉ូនស្ត្រេស នោះក៏ដោយសារអរម៉ូនមួយនេះកើនឡើងវានឹងធ្វើឱ្យប្រព័ន្ធរំលាយអាហារធ្លាក់ចុះ រួចបង្ករឱ្យមានជាតិខ្លាញ់កកកុញដែលទាំងនេះ ហើយវាជាមូលហេតុធ្វើឱ្យអ្នកធាត់ សម្រកយ៉ាងណាក៏មិនស្គមនោះឯង។

ថ្ងៃនេះយើងនឹងលើកយកសញ្ញាណដែលបញ្ជាក់ថាអរម៉ូន Cortisol កំពុងតែកើនឡើងនៅក្នុងរាងកាយរបស់អ្នក និងវិធីសាស្រ្តដើម្បីកាត់បន្ថយអរម៉ូននេះ ដើម្បីឱ្យការសម្រកទម្ងន់របស់អ្នកមានប្រសិទ្ធភាព។ តោះ! ទៅមើលទាំងអស់គ្នា៖   

# រោគសញ្ញាអរម៉ូន Cortisol កើនឡើង

- អារម្មណ៍ធុញថប់ ឆាប់ខឹង មួរម៉ៅ និង ធ្លាក់ទឹកចិត្ត

- ឧស្សាហ៍អស់កម្លាំង ទោះមិនបានធ្វើអ្វីក៏ដោយ

- ឈឺក្បាល វិលមុខ

- មានអាការរមួលពោះ/ ក្រពះ ឬមានជំងឺលើសឈាម

- ទទួលទានអាហារតិចតួច តែនៅតែឡើងទម្ងន់ដោយគ្មានមូលហេតុ

- មានបញ្ហាប្រព័ន្ធរំលាយអាហារ

- មានអាការនោមញឹក, ទល់លាមក ឬ រាគជាដើម

- មានបញ្ហាការគេង ដូចជា គែងមិនលក់ ឬគេងមិនបានស្កប់ស្កល់

- ជួបប្រទះបញ្ហាភ្លេចភ្លេចភ្លាំងច្រើន ឬ បាត់បង់ការចងចាំ

- ប្រព័ន្ធការពាររាងកាយចុះខ្សោយ

- មានបញ្ហាដុះរោមច្រើនខុសប្រក្រតីនៅបរិវេណផ្ទៃមុខ ដូចជា ចង្ការ ថ្ពាល់ និងមានស្នាមជ្រីវជ្រួញលើមុខ

- មុខឡើងហើម ឬប៉ោង និងករបស់អ្នកឡើងធំសម្បូរដោយជាតិខ្លាញ់។  

ការដែលធ្វើឱ្យយើងធាត់នោះមកពីអរម៉ូនម្យ៉ាងឈ្មោះថា Cortisol ឬអាចហៅម្យ៉ាងទៀតថាអ័រម៉ូនស្ត្រេស នោះក៏ដោយសារតែអរម៉ូនមួយនេះកើនឡើងវានឹងធ្វើឱ្យប្រព័ន្ធរំលាយអាហារធ្លាក់ចុះ រួចបង្ករឱ្យមានជាតិខ្លាញ់កកកុញដែលទាំងនេះហើយវាជាមូលហេតុធ្វើឱ្យអ្នកធាត់ សម្រកយ៉ាងណាក៏មិនស្គមនោះឯង

# វិធីកាត់បន្ថយអរម៉ូន Cortisol (អរម៉ូនស្ត្រេស)

- កាត់បន្ថយការទទួលភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន និងជាតិអាល់កុលដូចជាគ្រឿងស្រវឹងជាដើម

- បន្ថយរបបអាហារដែលមានជាតិផ្អែមខ្ពស់ និងសម្បូរដោយជាតិប៉ូតាស្យូម

- អាហារដែលត្រូវទទួលទានរួមមាន៖ អាហារដែលសម្បូរទៅដោយសារជាតិ Phosphatidylserine , Phenylalanine, Tryptophan និងសម្បូរវីតាមីនដូចជា សាច់មាន់, ត្រីសមុទ្រ, ស៊ុត, ទឹកដោះគោ, ផ្កាខាត់ណាខៀវ ,អង្ករសម្រូប,សណ្តែកសៀង, គ្រាប់ស្វាយចន្ទី , ស្រូវសាលី, គ្រាប់សណ្តែក, គ្រាប់ធញ្ញជាតិ និងគ្រាប់ផ្កាឈូករ័ត្ន...ល- ជាដើម។

វិធីកាត់បន្ថយអរម៉ូន Cortisol (អរម៉ូនស្ត្រេស)

- ទទួលទានអាហារឱ្យបានទៀងពេល និងគ្រប់ចំនួនកំណត់ ទាំងអាហារទាំង៣ពេល និងអាហារសម្រន់ ២ពេល។

- ធ្វើលំហាត់ប្រាណ ៣ដងក្នុង ១សប្តាហ៍ ក្នុងម្តងៗរយៈពេលមិនឱ្យលើសពី ៥០ នាទី ព្រោះការធ្វើលំហាត់ប្រាណច្រើនពេកក៏បង្កើនអរម៉ូន Cortisol ផងដែរ ។ ម្យ៉ាងមិនត្រូវហាត់ប្រាណ ១អាទិត្យពេញជាប់គ្នានោះទេ។

- គេងឱ្យបានគ្រប់គ្រាន់ពី 8 ទៅ 10 ម៉ោងក្នុងមួយថ្ងៃដើម្បីឱ្យកម្រិតអរម៉ូន Cortisol ថយចុះ។

- រកពេលសម្រាក លំហែអារម្មណ៍ និងខួរក្បាលដោយការទៅកន្លែងកម្សាន្តនានា ស្រូបយកខ្យល់អាកាស ឬអាចធ្វើសមាធិរម្ងាប់ផ្លូវចិត្តក៏បាន។

- ផឹកទឹកឱ្យបានច្រើន ជាពិសេសមួយកែវពេលក្រោកពីដំណេក និងមួយកែវមុនពេលចូលគេង។

- អ្នកក៏អាចប្រើប្រាស់ថ្នាំបំបាត់ការតានតឹងបានផងដែរដូចជាវីតាមីន C, Rhodiola, វីតាមីន B5, អាស៊ីតហ្វូលិក (Folic acid) , វីតាមីន A, ស័ង្កសី, ហ្ស៊ែនហ្សីន, licorice, ម៉ាញ៉េស្យូម, កាល់ស្យូម, St. John’s Wort, តែ Chamomile, និងម្សៅអូត (Oats) .………ល។ ប៉ុន្តែយកល្អការប្រើប្រាស់វិធីធម្មជាតិល្អប្រសើរជាងការប្រើប្រាស់ថ្នាំជំនួយផ្សេងៗ៕  

ធ្វើលំហាត់ប្រាណ ៣ដងក្នុង ១សប្តាហ៍ ក្នុងម្តងៗរយៈពេលមិនឱ្យលើសពី ៥០ នាទី ព្រោះការធ្វើលំហាត់ប្រាណច្រើនពេកក៏បង្កើនអរម៉ូន Cortisol ផងដែរ ។ ម្យ៉ាងមិនត្រូវហាត់ប្រាណ ១អាទិត្យពេញជាប់គ្នានោះទេ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]