វៀតណាម៖ កញ្ញា ខ្លឹម ស្រីគា ដែលជា Miss Grand តំណាងឲ្យប្រទេសកម្ពុជា ពេលនេះកំពុងតែ ប្រកួតប្រជែងនៅលើឆាកអន្តជាតិ នៅឯប្រទេស វៀតណាម។

យ៉ាងណាមិញ នៅយប់ម្សិលមិញនេះ កញ្ញា ខ្លឹម ស្រីគា បានគ្រោងឈុត «ទេវីក្រុងកម្ពុជាធិបតី» ដ៍អស្ចារ្យ ដែលតំណាងឲ្យប្រពៃណីយ៉ាងល្អផូរផង់ របស់ជាតិខ្មែរ ។ បើទោះបីជាឈុតនេះ ត្រូវបានអ្នកលេង បណ្តាញសង្គមរិះគន់ ថាមិនសូវលេចធ្លោយ៉ាងណាក្តី ប៉ុន្តែ ស្រីគា បានបង្ហាញឈុតនេះ ប្រៀបបីដូចជាទេពអប្សរ ដែលមានរូបសម្រស់ល្អឯក ហើយបង្ហាញសមត្ថភាពយ៉ាងជឿជាក់ ទៅកាន់ពិភពលោកទាំង មូលឲ្យបានស្គាល់ពីវប្បធម៌ របស់ប្រទេសកម្ពុជា។

បន្ទាប់ពីការប្រកួតឈុតប្រពៃណីយប់មិញនេះ ឈុតទាំងនោះ នឹងត្រូវជ្រើសរើស ជាកំពូលឈុតដែលល្អជាងគេ ចំនួន២៥ឈុត។ ប៉ុន្តែប្រិយមិត្តទាំងអស់ ក៍អាចVoteគាំទ្រ ស្រីគា បានដែរ ដោយគ្រាន់តែធ្វើតាមវិធីងាយៗ នៅលើបណ្តាញសង្គមហ្វេសប៊ុក។

ចាប់ពីថ្ងៃទី១៣នេះ នៅហ្វេសប៊ុកផេក Miss Grand International នឹងបើកប្រកាស ឲ្យVote ជាផ្លូវការវេលាម៉ោង៨ព្រឹក ។ អ្នកទាំងអស់គ្នាគ្រាន់ តែចូល Like និង Share រូបរបស់ Miss Grand កម្ពុជា នោះជាការស្រេច ។ រាល់ការ Like របស់អ្នកទាំងអស់គ្នា ស្មើ ១ពិន្ទុ និង ការ Share ម្តង ស្មើ ៣ពិន្ទុ។

គួរបញ្ជាក់ផងដែរថាផេក Miss Grand International នឹងបិទការVote នៅថ្ងៃទី១៥ ម៉ោង៩យប់ ម៉ោងនៅប្រទេសវៀតណាមផងដែរ ។ ដូច្នេះហើយ ជាការលើកទឹកចិត្តដល់ កញ្ញា ខ្លឹម ស្រីគា សូមប្រិយមិត្តទាំងអស់ ជួយVoteគាំទ្ររូបនាងឲ្យបានកាន់តែច្រើន ដើម្បីជាកម្លាំងចិត្តមួយសម្រាប់នាង ក៍ដូចជាមុខមាត់របស់ ប្រទេសយើងទាំងមូលផងដែរ៕ 

សូមជួយចុចបោះឆ្នោតតាមរយៈរូបរបស់នាង៖

MISSGRANDINTERNATIONAL

កញ្ញា ខ្លឹម ស្រីគា
កញ្ញា ខ្លឹម ស្រីគា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខ្លឹម ស្រីគា