ភ្នំពេញ៖ កាលពីថ្ងៃទី3 ទី4 ខែតុលា ឆ្នាំ2017 រឿង មិត្ត...ជាទីនឹករលឹក ឬ The Promise បានធ្វើការចាក់បញ្ចាំងមុនថ្ងៃកំណត់ សម្រាប់ទស្សនិកជនដែលជាអ្នកគាំទ្រវិស័យភាពយន្តថៃនៅឯរោងភាពយន្ត Major Cineplex និង Legend Citymall ដែលមានការចូលរួមពីហ្វេនៗជាច្រើន។ 

តោះ! មកចូលសាច់រឿងម្តង។ រាល់ពាក្យសន្យាទាំងអស់មិនត្រូវក្បត់នោះទេ ហើយវិញ្ញាណមួយនេះត្រលប់មកវិញ ដើម្បីប្រាកដថាពាក្យសន្យារបស់នាងមិនត្រូវបានក្បត់នោះទេ។ សាច់រឿងនេះស្ថិតនៅក្នុងវិបត្តិសេដ្ឋកិច្ចកាលពីឆ្នាំ 1997 ដែលមានគ្រួសារអភិជនជាច្រើនក្ស័យធនក្នុងរយៈពេលត្រឹមតែមួយយប់ប៉ុណ្ណោះ ក្នុងនោះមានគ្រួសារចំនួនពីរ ដែលមានកូនស្រីជាមិត្តស្និទ្ធស្នាលនឹងគ្នា Boum និង Ib ។ អ្នកទាំងពីរបានសន្យានឹងគ្នាថា នឹងសម្លាប់ខ្លួននៅលើសំនង់អគារអាផាតមេន ដែលសង់មិនទាន់រួចរាល់មួយរបស់គ្រួសារទាំងពីរ។ ផ្ទុយទៅវិញ មានតែ Ib ប៉ុណ្ណោះដែលធ្វើតាមពាក្យសន្យា។ ម្ភៃឆ្នាំក្រោយ Boum បានក្លាយជាអ្នកជំនួញដ៏ជោគជ័យម្នាក់ ត្រលប់មកកាន់អគារនេះវិញជាមួយនឹងកូនស្រីរបស់ខ្លួនឈ្មោះ Bell ជាពេលដែលនាងបានដឹងថា Ib កំពុងរង់ចាំនាងដើម្បីរក្សាពាក្យសន្យា។ ត្រៀមខ្លួននឹងក្លាយជាសាក្សីនៅក្នុងឥទ្ធិពលនៃពាក្យសន្យា "The Promise" កំពុងចាក់បញ្ចាំងគ្រប់រោងភាពយន្តហើយ។

កុំភ្លេចណា! ទៅព្រឺរោមទាំងអស់គ្នា ជាពិសេសនាំមិត្តភក្តិដែលចូលចិត្តសន្យាទៅជាមួយផង តែហាមអ្នកទស្សនាដែលមានអាយុក្រោម១៨ឆ្នាំចូល ព្រោះមានឈុតភ័យរន្ធត់ច្រើន។

ទស្សនា Trailer តាមរយៈវីដេអូខាងក្រោម៖ 

ដើម្បីទទួលបានព័ត៌មានលំអិតពីភាពយន្តនេះ និង ព័ត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា:www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍៕

រឿង «មិត្ត...ជាទីនឹករលឹក ឬ The Promise» កំពុងចាក់បញ្ចាំងគ្រប់រោងភាពយន្ត
ឈុតខ្លះៗនៅក្នុងរឿង «មិត្ត...ជាទីនឹករលឹក ឬ The Promise»
ឈុតខ្លះៗនៅក្នុងរឿង «មិត្ត...ជាទីនឹករលឹក ឬ The Promise»
ឈុតខ្លះៗនៅក្នុងរឿង «មិត្ត...ជាទីនឹករលឹក ឬ The Promise»
ឈុតខ្លះៗនៅក្នុងរឿង «មិត្ត...ជាទីនឹករលឹក ឬ The Promise»
ឈុតខ្លះៗនៅក្នុងរឿង «មិត្ត...ជាទីនឹករលឹក ឬ The Promise»
ឈុតខ្លះៗនៅក្នុងរឿង «មិត្ត...ជាទីនឹករលឹក ឬ The Promise»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]