ភ្នំពេញ៖ អាថ៌កំបាំង 30 ឆ្នាំមុនក្នុងរឿង Blade Runner នឹងត្រូវបកស្រាយក្នុងខែនេះ។ផលិតកម្មហូលីវូដ Sony Pictures បានបញ្ចេញភាពយន្តដែលត្រូវបានអ្នកវិភាគចាត់ទុកថាជារឿងល្អបំផុតប្រចាំឆ្នាំ ២០១៧ មានចំណងជើងថា “Blade Runner 2049”។

នៅក្នុងរឿងនេះដែរ គឺជាភាគបន្តរបស់ Ridley Scott កាលពី 30 ឆ្នាំមុន ដែលមានចូលរួមសម្តែងដោយ Harrison Ford, Ryan Gosling, Jered Leto និងតារាសម្តែងល្បីៗមួយចំនួនដូចជា Dave Bautista, Ana de Armas, Sylvia Hoeks និង Mackenzie Davis។ រឿងនេះនិយាយពីតារាសម្តែងលោក Ryan Gosling ដែលដើរតួជាអ្នកប្រមាញ់មនុស្សកែច្នៃថ្មី ពោលគឺគាត់ជាមន្ដ្រីប៉ូលីសទីក្រុង Los Angeles ឈ្មោះ K ។ មន្ត្រីប៉ូលិស K បានរកឃើញអាថ៌កំបាំងដ៏ធំមួយ ដែលតម្រូវឲ្យគាត់ស្វែងរក អតីតមន្ត្រីប៉ូលិស Rick Deckard (សម្តែងដោយ Harrison Ford) ដែលបានបាត់ខ្លួនកាលពី 30 ឆ្នាំមុន។ អាថ៌កំបាំងនឹងលាតត្រដាងម្តងបន្តិចៗ ដែលធ្វើឲ្យលោកអ្នកជក់ជិតជាមួយរឿងបែបវិទ្យាសាស្ត្រ និងវាយប្រហារមួយនេះ។

សង្ខេបរឿង: 30 ឆ្នាំក្រោយហេតុការណ៍ក្នុងរឿងវគ្គទី 1 អធិការតាមប្រមាញ់មនុស្សកែច្នៃម្នាក់ គឺលោកអធិការ K (សម្តែងដោយ Ryan Gosling) ប្រចាំផ្នែកប៉ូលីសឡូស អេនជើឡេស បានគាស់កកាយអាថ៌កំបាំងយូរលង់ណាស់មកហើយ ដែលអាថ៌កំបាំងនោះអាចនាំអ្វីដែលនៅសេសសល់ក្នុងសង្គម ធ្លាក់ចូលភាពចលាចល។ ការស្វែងរករបស់អធិការ K បាននាំគាត់ ឱ្យរកឃើញលោក Rick Deckard (សម្តែងដោយ Harrison Ford) ជាអតីតអធិការតាមប្រមាញ់មនុស្សកែច្នៃ ប្រចាំផ្នែកប៉ូលីសឡូស អេនជើឡេស ដែលគាត់បានបាត់ខ្លួនតាំងពី 30ឆ្នាំមុន។

រឿង អ្នកប្រមាញ់មនុស្សកែច្នៃ ឬ Blade Runner 2049 កំពុងចាក់បញ្ចាំងក្នុងរោងភាពយន្តហើយជាប្រភេទ 3D, 4Dx & ATMOS។

ទស្សនា Trailer តាមរយៈវីដេអូខាងក្រោម៖ 

ដើម្បីទទួលបានព័ត៌មានលំអិតពីភាពយន្តនេះ និងព័ត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍៕

“អ្នកប្រមាញ់មនុស្សកែច្នៃ ឬ Blade Runner 2049“ កំពុងចាក់បញ្ចាំងគ្រប់រោងភាពយន្ត
ឈុតខ្លះៗនៅក្នុងរឿង “អ្នកប្រមាញ់មនុស្សកែច្នៃ ឬ Blade Runner 2049“
ឈុតខ្លះៗនៅក្នុងរឿង “អ្នកប្រមាញ់មនុស្សកែច្នៃ ឬ Blade Runner 2049“
ឈុតខ្លះៗនៅក្នុងរឿង “អ្នកប្រមាញ់មនុស្សកែច្នៃ ឬ Blade Runner 2049“
ឈុតខ្លះៗនៅក្នុងរឿង “អ្នកប្រមាញ់មនុស្សកែច្នៃ ឬ Blade Runner 2049“
ឈុតខ្លះៗនៅក្នុងរឿង “អ្នកប្រមាញ់មនុស្សកែច្នៃ ឬ Blade Runner 2049“

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]