(ភ្នំពេញ)៖ កំពូលតារាចម្រៀងដ៏មានប្រជាប្រិយភាព ប្រចាំផលិតកម្មថោន អ្នកនាង មាស សុខសោភា មួយរយៈនេះនាងហាក់ដូចជា មានប្រជាប្រិយភាពខ្លាំង ខណៈថ្មីនេះនាងបានចូលរួម ក្នុងវេទិកាជាតិទីពីរ ស្ដីពី «ការការពារ និងអភិរក្ស ធនធានធម្មជាតិ» ព្រមទាំងបានធ្វើបទបង្ហាញ និងមានសំណូមពរមួយចំនួន ចង់បានសួនច្បារក្នុងរាជធានីភ្នំពេញឲ្យច្រើន ជារាល់ថ្ងៃទៀតផង។ ដោយឡែក នៅមុននេះបន្តិច អ្នកនាងបានបង្ហាញរូបភាពជាច្រើនសន្លឹករបស់នាងក្នុងគណនីហ្វេសប៊ុក ដែលពោលពេញដោយធម្មជាតិពណ៌បៃតង និង ទេសភាពព្រៃឈើធំៗ ព្រមទាំងមានសរសេរពាក្យពេចន៍យ៉ាងខ្លី រយលានអត្ថន័យ ពោលគឺនាងចង់បំផុសគំនិត ឲ្យប្រជាជនខ្មែរចូលរួមស្រលាញ់ និង ការពារធនធានធម្មជាតិ ឲ្យបានល្អ ទាំងអស់គ្នា ។

តាមរយៈរូបភាពជាច្រើនសន្លឹកទាំងនោះ អ្នកនាង មាស សុខសោភា បានផ្តិតយកទេសភាពព្រៃឈើដ៏ស្រស់ស្អាត ជាមួយនឹងផ្ទៃមេឃខៀវស្រងាត់ នៅតំបន់ព្រៃនៃខេត្តកំពង់ធំ។ ការបង្ហាញរូបនេះ អ្នកនាង មានគោលបំណង ចង់ឲ្យអ្នកជំនាន់ក្រោយចូលរួមអភិរក្សព្រៃឈើ ការពារព្រៃឈើ និង ចេះស្រលាញ់ថែរក្សាព្រៃឈើឲ្យនៅគង់វង្ស យូរអង្វែង ព្រោះព្រៃឈើមានប្រយោជន៍ច្រើនសម្រាប់សុខភាពមនុស្ស ជាពិសេសវាផ្ដល់ខ្យល់អុកស៊ីសែនដ៏ល្អបំផុត សម្រាប់ឲ្យមនុស្ស និង សត្វ ស្រូបយកខ្យល់ដង្ហើមបានយ៉ាងល្អផងដែរ។

គួរបញ្ជាក់ថា តារាចម្រៀងសម្លេងស្រទន់ អ្នកនាង មាស សុខសោភា ត្រូវបានគេដឹងថា អ្នកនាងចូលចិត្ត ស្រឡាញ់នឹងបរិយាកាសធម្មជាតិណាស់ ជាពិសេសពាក់ព័ន្ធនឹងធម្មជាតិ នាង តែងតែចូលរួមចំណែកថែរក្សាជានិច្ច។ ជានិច្ចកាល គេសង្កេតឃើញថា អ្នកនាង ចូលចិត្តផ្ដិតយករូបភាព ដែលពោលពេញដោយធម្មជាតិស្រស់បំព្រង ខ្យល់អាកាសបរិសុទ្ធ និង ជាតំបន់ធម្មជាតិពិតៗទៀតផង៕

កំពូលតារាចម្រៀងដ៏មានប្រជាប្រិយភាព ប្រចាំផលិតកម្មថោន អ្នកនាង មាស សុខសោភា

អ្នកនាង មាស សុខសោភា បានផ្តិតយកទេសភាពព្រៃឈើដ៏ស្រស់ស្អាត ជាមួយនឹងផ្ទៃមេឃខៀវស្រងាត់ នៅតំបន់ព្រៃនៃខេត្តកំពង់ធំ

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា