កុមារា Calvin Lock អាយុ១១ឆ្នាំ ប៊ិសនឹងស្លាប់ ដោយសារតែលេបថ្នាំខុស ហើយធ្វើឲ្យកើតមាន ប្រតិកម្មមួយដ៏ចំលែកបំផុត នៅតាមដងខ្លួនរបស់ក្មេងប្រុសនោះ ឡើងពងខ្ទុះ បន្ទាប់មកសក់ និងក្រចកដៃបានជ្រុះ ចេញពីក្បាល និងម្រាម មើលទៅហាក់ដូចជាត្រូវបាន គេដុតទាំងរស់អញ្ចឹងដែរ។

លោកវេជ្ជបណ្ឌិតបានបកស្រាយប្រាប់ថា នេះជាលក្ខខ័ណ្ឌដ៏ចំលែកមួយ ហៅថា Stevens Johnson Syndrome (SJS) ដែលធ្វើឲ្យកោសិកាស្បែកស្លាប់ មុនពេលដែលវាផ្លាស់ប្ដូរថ្មី ដូចជាសត្វពស់ដែលសកស្រកា ហើយប្រតិកម្មនេះ ធ្វើឲ្យស្បែកប្រហែល៦០% របស់ Calvin ត្រូវបាត់បង់។

ក្នុងរយៈពេល៣ថ្ងៃ Calvin គេងនៅលើគ្រែ ហាក់ដូចជាមនុស្សគ្មានជីវិត ឪពុកម្ដាយរបស់គេ អស់សង្ឃឹមជាខ្លាំង ប៉ុន្ដែមានអព្ភូតហេតុ មួយបានកើតឡើង ដែលធ្វើឲ្យ Calvin រស់ឡើងវិញម្ដងទៀត គេងើបដើរ បន្ទាប់ពីបានផឹកថ្នាំបង្ការ ibuprofen ដែលទៅទប់ស្កាត់ប្រតិកម្ម SJS របស់គេ។ ឥលូវនេះ Calvin មានសភាពគ្រាន់បើ ចំនែកឯពងខ្ទុះក៏រលាយបាត់អស់ដែល។

សូមប្រិយមិត្តមានការប្រុងប្រយ័ត្ន កុំទុកថ្នាំចោលផ្ដេសផ្ដាស់ ដែលអាចឲ្យក្មេងយកទៅផឹក បើករណីធ្ងន់ធ្ងរអាចបណ្ដាលឲ្យពួកគេបាត់បង់ជីវិត។

ដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]