ភ្នំពេញ៖ម្ចាស់ពាន Cambodia idol season2 កញ្ញា ឈិន ម៉ានិច្ច កំពុងជួបទុក្ខ ជាន់ទុក្ខ ហើយពេលនេះ ដោយសារតែមិនទាន់បានធ្វើបុណ្យ៧ថ្ងៃជូន លោកយាយ ដែលទើបចែកឋានផង ស្រាប់តែពេលនេះកញ្ញា និងក្រុមគ្រួសារ ត្រូវបាត់បងលោកតាទួត ម្នាក់ទៀតក្នុងពេលដ៏ខ្លី។

ក្នុងនោះម្ចាស់បទ«នារីក្នុងសុបិន្តបងជាអ្នកណា» រូបនេះបានបង្ហោះសារយ៉ាងក្រៀមក្រំក្នុងបណ្ដាញសង្គមថា៖

« មិនទាន់បុណ្យ7ថ្ងៃយាយចប់ផងអីឡូវលោកតាទួតស្លាប់ម្នាក់ទៀតហើយ សូមលោកតាទៅអោយបានសុខ កូនចៅទាំងអស់សូមខមាទោសផង»។

សារដ៏ខ្លីនេះ ពិតជាបានបង្ហាញអារម្មណ៍ទុក្ខសោកជាខ្លាំង ដែល ម៉ានិច្ច និងគ្រូសារ ត្រូវមកបាត់បង់មនុស្សជាទីស្រលាញ់ផ្ទួនៗបែបនេះ។

យ៉ាងណាមិញ ម៉ានិច ក៏នៅមានហ្វេនជាច្រើនចាំផ្ដល់កម្លាំងចិត្ត ពិសេសម្នាក់ៗបានចូលរួមផ្ញើរសាររំលែកទុក្ខចំពោះដំណឹងមួយនេះទៀតផង៕ 

សារដែលកញ្ញា ឈិន ម៉ានិច្ច បានបង្ហោះក្នុងហ្វេសប៊ុក
កញ្ញា ឈិន ម៉ានិច្ច
កញ្ញា ឈិន ម៉ានិច្ច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឈិន ម៉ានិច្ច