កូរ៉េខាងត្បូង៖ តារាសម្តែងស្រីដ៏មានប្រជាប្រិយភាព ជាមួយនឹងរូបសម្រស់ដ៏ស្រស់ស្អាតនាង Jun Ji-hyun កំពុងតែត្រូវបានអ្នកគាំទ្រជាច្រើន មានការសង្ស័យថា នាងបានវះកាត់កែសម្ផស្ស បន្ទាប់ពីធ្លាយរូបថតពីមុនៗ ប៉ុន្មានសន្លឹករបស់នាងលើអ៊ីនធើណែត ដែលមើលទៅហាក់ដូចជាមានភាពខុសប្លែកគ្នាខ្លាំង។

បើយោងតាមប្រភពព័ត៌មានបានឲ្យដឹងថា តួឯកស្រីក្នុងខ្សែរឿង «The Legend of The blue Sea» រូបនេះ កាលពីថ្ងៃទី៣ តុលា ឆ្នាំ២០១៧កន្លងទៅ នៅក្នុងកម្មវិធី Plasty Talk បានធ្វើការជីកគគាស់រូបភាពចាស់ៗរបស់នាង Jun Ji-hyun ដើម្បីធ្វើការប្រៀបធៀបគ្នា ពីភាពប្រែប្រួលពាក់ព័ន្ធទៅនឹងផ្នែកសម្រស់របស់នាង ដោយសារតែបច្ចុប្បន្ននេះ គេសង្កេតឃើញថា Jun Ji-hyun នាងហាក់ប្រែប្រួលខុសប្លែកពីមុន និងស្រស់ស្អាតទ្វេដង។

ជាការពិតណាស់ តាមរយៈរូបភាពប៉ុន្មានសន្លឹកនោះ គេអាចឃើញពីភាពផ្លាស់ប្តូរយ៉ាងជាក់ស្តែងរបស់ Jun Ji-hyun រួមមាន៖

ភ្នែករបស់នាងធំៗជាងមុន និងមានត្របកភ្នែកពីរជាន់ ចំពោះច្រមុះរបស់នាងវិញ ពីមុនរាងខ្លី ខណៈបច្ចុប្បន្នវែង រាងខ្ជឹបរន្ធតូចជាងមុនបន្តិច និងមានខ្ទង់ខ្ពស់ស្អាត រីឯថ្កាមនិងចង្កា ក៏មានរាងស្លីមតូចស្អាតខុសពីមុន សាកសមទៅនឹងទម្រង់មុខ ដ៏ស្រស់ស្អាតរបស់នាងផងដែរ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី មិនទាន់មានការបញ្ជាក់ ពីស្រីស្អាត Jun Ji-hyun ថានាងពិតជាកែសម្ផស្សមែន ឬយ៉ាងណានោះទេ។

គួររម្លឹកផងដែរថា តារាស្រីរូបនេះ បានរៀបអាពាហ៍ពិពាហ៍ ជាមួយស្វាមីនាង តាំងពីឆ្នាំ២០១២កន្លងទៅ ហើយនាងក៏ទទួលបានកូនប្រុសជាទីស្រលាញ់ម្នាក់ ជាចំណងដៃផងដែរ កាលពីខែកុម្ភៈ ឆ្នាំ២០១៦៕

ទស្សនារូបភាពខាងក្រោម៖  

រូបភាព នាង នាង Jun Ji-hyun (ខាងឆ្ចេងរូបភាពពីមុន ខាងស្តាំរូបភាពបច្ចប្បន្ន)
រូបភាព នាង នាង Jun Ji-hyun (ខាងឆ្ចេងរូបភាពពីមុន ខាងស្តាំរូបភាពបច្ចប្បន្ន)
រូបភាព នាង នាង Jun Ji-hyun (ខាងឆ្ចេងរូបភាពពីមុន ខាងស្តាំរូបភាពបច្ចប្បន្ន)
រូបភាព នាង នាង Jun Ji-hyun (ខាងឆ្ចេងរូបភាពពីមុន ខាងស្តាំរូបភាពបច្ចប្បន្ន)
រូបភាព នាង នាង Jun Ji-hyun
រូបភាព នាង នាង Jun Ji-hyun
រូបភាព នាង នាង Jun Ji-hyun
រូបភាព នាង នាង Jun Ji-hyun
រូបភាព នាង នាង Jun Ji-hyun
រូបភាព នាង នាង Jun Ji-hyun
រូបភាព នាង នាង Jun Ji-hyun
រូបភាព នាង នាង Jun Ji-hyun
រូបភាព នាង នាង Jun Ji-hyun
រូបភាព នាង នាង Jun Ji-hyun
រូបភាព នាង នាង Jun Ji-hyun
រូបភាព នាង នាង Jun Ji-hyun
រូបភាព នាង នាង Jun Ji-hyun
រូបភាព នាង នាង Jun Ji-hyun
រូបភាព នាង នាង Jun Ji-hyun
រូបភាព នាង នាង Jun Ji-hyun
រូបភាព នាង នាង Jun Ji-hyun

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]