រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់​ត្រូវជា​មិត្តភក្តិ​នឹង​គ្នា បាន​ទៅ​ចូលរួម​មង្គលការ​មិត្តភក្តិ អង្គុយ​តុ​ហូប​ចុក​ជាមួយ​គ្នា ផឹកស៊ី​សប្បាយ​ជល់​កែវ​លើក​ដាច់​ៗ ស្រវឹង​រៀងខ្លួន ខឹង​បុរស​ម្នាក់​វាយ​ក្បាល​មួយ​ដៃ បង្ក​ឲ្យ​មាន​ជម្លោះ​វាយតប់​គ្នា​ផ្អើល​ពេញ​រោងការ បណ្តាល​ឲ្យ​រង​របួស​បែកក្បាល​ទាំង​សងខាង ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៧ នៅផ្ទះ​រោងការ ភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ភាគី​បង្ក​មានឈ្មោះ ជា ចាន់​ដា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​រដ្ឋាករទឹក រស់នៅ​ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រង​របួស​បែកក្បាល​មិន​ទាន់​ដេរ ។ ភាគី​ម្ខាង​ទៀត​ឈ្មោះ កុយ វ៉ា​ន់​ដេ​ត ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​កាត់សក់ រស់នៅ​ភូមិ​ជម្ពូ​វន្ត សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ របួស​បែកក្បាល​ដេរ​៥​ថ្នេរ ។

តាម​សម្តី​របស់​ឈ្មោះ កុយ វ៉ា​ន់​ដេ​ត រង​របួស​បែកក្បាល​ដេរ​៥​ថ្នេរ បាន​និយាយ​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គាត់ និង​ភាគី​ម្ខាង​ទៀត ដែល​រង​របួស​ដែល​នោះ ជា​មិត្តភក្តិ​និង​គ្នា បាន​ទៅ​ហូប​ការ​មិត្តភក្តិ​នៅ​ចំណុច​កើតហេតុ​ខាងលើ ដោយ​អង្គុយ​ផឹកស៊ី​នៅ​តុ​ជាមួយ​គ្នា និយាយ​លេងសើច​សប្បាយ​ក្អាកក្អាយ ជល់​កែវ​លើក​ដាច់​ៗ រហូត​ស្រវឹង​រៀងខ្លួន ។ បន្ទាប់​មក​ស្រាប់តែ​ឈ្មោះ ជា ចាន់​ដា បាន​យកដៃ​ទះ​ក្បាល​របស់​គាត់​របៀប​លេងសើច ធ្វើ​ឲ្យ​មានការ​ខឹងសម្បា ក៏​ផ្ទុះ​ជម្លោះ​វាយតប់​គ្នា​មួយ​ប្រាវ ដោយ​មាន​មិត្តភក្តិ​ជួយ​វាយ​គ្នា​ទៅ​វិញ​ទៅ​មក​ផង​ដែរ បណ្តាល​ឲ្យ​រង​របួស​បែកក្បាល​ហូរ​ឈាម​ជោក​អាវ​ទាំង​សងខាង និង​ធ្វើ​ឲ្យ​ផ្អើល​ភ្ញៀវ​ការ ដែល​កំពុង​តែ​ផឹកស៊ី​នោះ​រត់​គ្រប់​គ្នា ហើយ​រូប​គាត់ ក៏​បាន​រត់​ចោល​ម៉ូតូ​នៅផ្ទះ​ការ បាន​ទៅ​ដេរ​មុខរបួស​បែកក្បាល​ចំនួន​៥​ថ្នេរ រួច​ហើយ​ឪពុក​បាន​នាំ​ទៅ​ប្តឹង​សមត្ថកិច្ច​តែ​ម្តង ។

ខណៈ​ពេល​ឈ្មោះ កុយ វ៉ា​ន់​ដេ​ត កំពុង​តែ​ដាក់​ពាក្យបណ្តឹង ស្រាប់តែ​ភាគី​ម្ខាង​ទៀត​ឈ្មោះ ជា ចាន់​ដា ត្រូវ​បាន​ឪពុក​របស់​គេ​បាន​នាំ​ទៅ​ប្តឹង​ដែរ ទាំង​នៅ​ឈាម​ហូរ មិន​ទាន់​ទៅ​ដេរ​មុខ របួស​នៅឡើយ​ទេ ។ ដោយ​ឈ្មោះ ជា ចាន់​ដា បាន​និយាយ​ថា ពេល​ដែល​រូប​គាត់​កំពុង​តែ​ជល់​កែវ​គ្នា បាន​វាយ​ឈ្មោះ កុយ វ៉ា​ន​ដេ​ត ១​ដៃ​លេង ស្រាប់តែ​ឈ្មោះ កុយ វ៉ា​ន់​ដេ​ត បាន​យក​កែវ​មក​គប់​ក្បាល​គាត់​ចំនួន​២​កែវ បណ្តាល​ឲ្យ​បែកក្បាល​រយះ​ចំនួន​២​កន្លែង​ខាងស្តាំ ហូរ​ឈាម​ស្រោច​ពេញ​ខ្លួន ។

ក្រោយ​ពេល​កើតហេតុ ឪពុក​ភាគី​ទាំង​សងខាង ដែល​ជា​មិត្តភក្តិ​និង​គ្នា ហើយ​អ្នក​ទាំង​ពីរ​សុទ្ធតែ​រង​របួស​បែកក្បាល​ហូរ​ឈាម​ដូច​គ្នា ដោយ​ម្នាក់​បែកក្បាល​ខាងឆ្វេង​ដេរ​៥​ថ្នេរ និង​ម្នាក់​ទៀត​ត្រូវ​២​កែវ​បែក​ខាងស្តាំ ទើប​ភាគី​ទាំង​ពីរ បាន​សម្របសម្រួល​គ្នា​ឈប់​ប្តឹងប្តល់ ហើយ​ធ្វើ​កិច្ចសន្យា​មិន​គុំ​គួ​ន​គ្នា និង​បន្ត​រាប់អាន​គ្នា​ជា​មិត្តភក្តិ​បន្ត​ទៀត ៕

បុរស​២​នាក់​ត្រូវជា​មិត្តភក្តិ​នឹង​គ្នា បាន​ទៅ​ចូលរួម​មង្គលការ​មិត្តភក្តិ អង្គុយ​តុ​ហូប​ចុក​ជាមួយ​គ្នា ផឹកស៊ី​សប្បាយ​ជល់​កែវ​លើក​ដាច់​ៗ ស្រវឹង​រៀងខ្លួន ខឹង​បុរស​ម្នាក់​វាយ​ក្បាល​មួយ​ដៃ បង្ក​ឲ្យ​មាន​ជម្លោះ​វាយតប់​គ្នា​ផ្អើល​ពេញ​រោងការ

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]