ជំងឺទឹកនោមផ្អែមត្រូវបានគេស្គាល់ថាជាឃាតករដ៏ស្ងៀមស្ងាត់ ដែលអាចសម្លាប់ជិវិតមនុស្សបានគ្រប់ពេល។ នៅក្នុងនោះជំងឺទឹកនោមផ្អែម  ឬគេអាចហៅថាជាជំងឺទឹកនោមផ្អែមប្រភេទទី២ ដែលមូលហេតុនៃការកើតជំងឺមួយនេះ បណ្តាលមកពីអ័រម៉ូនអាំងស៊ុយលីនខូចខាត ដែលអាំងស៊ុយលីននេះមានតួនាទីច្រោះជាតិស្ករទៅចិញ្ចឹមកោសិកា និងរាងកាយទាំងមូល។ ដូច្នេះនៅពេលដែលអាំងស៊ុយលីនខូចខាត វានឹងមិនអាចស្រូបជាតិស្ករបានបន្តទៅទៀតទេ វានឹងធ្វើឱ្យជាតិស្ករសេសសល់នៅក្នុងឈាមជាច្រើន ដែលករណីនេះហើយធ្វើឱ្យកើតជំងឺទឹកនោមផ្អែមប្រភេទទី២មួយនេះ ហើយបង្កគ្រោះថ្នាក់យ៉ាងខ្លាំងចំពោះសុខភាព។

ថ្ងៃនេះយើងនឹងលើកយករោគសញ្ញាព្រមាន និងក្រើនរម្លឹកថាអ្នកអាចនឹងកំពុងតែប្រឈមមុខនឹងជំងឺទឹកនោមផ្អែមហើយ។ ដូច្នេះនៅពេលដែលអ្នកបានជួបរោគសញ្ញាដូចខាងក្រោមនេះ សូមទៅមន្ទីរពេទ្យជំនាញដើម្បីធ្វើតេស្ត និងទទួលការផ្តល់ប្រឹក្សាជាបន្ទាន់។ រោគសញ្ញាទាំងអស់រួមមាន៖ 

១. នោមញឹក

នៅពេលដែលអ្នកមានអាការចេះតែចង់ទៅបន្ទប់ទឹកញឹកញាប់ ខុសពីប្រក្រតី ជាពិសេសនៅពេលយប់តែម្តង នេះជារោគសញ្ញាថាអ្នកកំពុងមានជំងឺទឹកនោមផ្អែមហើយ។ នោះក៏ដោយសារជាតិស្ករនៅក្នុងឈាមច្រើនពេក ធ្វើឱ្យតម្រងនោមពិបាកធ្វើការ  និងច្រោះជាតិស្ករបន្ថែម ដែលជាហេតុត្រូវតែបញ្ចេញជាតិស្ករចោលមួយចំនួនតាមទឹកនោមជាដើម។ 

ជាតិស្ករនៅក្នុងឈាមច្រើនពេក ធ្វើឱ្យតម្រងនោមពិបាកធ្វើការ និងច្រោះជាតិស្ករបន្ថែម ដែលជាហេតុត្រូវតែបញ្ចេញជាតិស្ករចោលមួយចំនួនតាមទឹកនោមជាដើម

២. ស្រកទម្ងន់

ជំងឺទឹកនោមផ្អែមអាចធ្វើឱ្យអ្នកស្រកទម្ងន់ខុសពីធម្មតាបានផងដែរ នោះក៏ដោយសាររាងកាយរបស់អ្នកបាត់បង់ជាតិទឹកយ៉ាងច្រើនតាមរយៈទឹកនោម និងម្យ៉ាងទៀតដោយសាររាងកាយមិនអាចស្រូបយកកាឡូរីពីជាតិស្ករក្នុងឈាមបានគ្រប់គ្រាន់ដើម្បីចិញ្ចឹមរាងកាយ។ ជាពិសេសវាក៏អាចបណ្តាលឱ្យអ្នកហត់នឿយ និងអស់កម្លាំងខុសពីធម្មតាបានផងដែរ។  

ជំងឺទឹកនោមផ្អែមអាចធ្វើឱ្យអ្នកស្រកទម្ងន់ខុសពីធម្មតាបានផងដែរ នោះក៏ដោយសារតែរាងកាយរបស់អ្នកបាត់បង់ជាតិទឹកយ៉ាងច្រើនតាមរយៈទឹកនោម និងម្យ៉ាងទៀតដោយសារតែរាងកាយមិនអាចស្រូបយកកាឡូរីពីជាតិស្ករក្នុងឈាមបានគ្រប់គ្រាន់ដើម្បីចិញ្ចឹមរាងកាយ

៣. បញ្ហាស្បែក

ពេលដែលអ្នកមានអាការស្បែកស្ងួតហើយរមាស់ កន្ទួលនោះក៏អាចបណ្តាលមកពីជំងឺទឹកនោមផ្អែមបានផងដែរ។ លក្ខខ័ណ្ឌដទៃទៀតក៏អាចធ្វើឱ្យស្បែករបស់អ្នកឡើងខ្មៅ និងស្រអាប់ខុសប្រក្រតី (Acanthosis Nigricans) នៅបរិវេណរាងកាយមួយចំនួនដូចជា កញ្ចឹងក ក្លៀក ក្បាលជង្គង់ កែងដៃ គ្រលៀនជាដើម។   

ពេលដែលអ្នកមានអាការស្បែកស្ងួតហើយរមាស់ កន្ទួលនោះក៏អាចបណ្តាលមកពីជំងឺទឹកនោមផ្អែមបានផងដែរ

៤. ឆ្លងមេរោគ

ជំងឺទឹកនោមផ្អែមអាចធ្វើឱ្យប្រព័ន្ធភាពស៉ាំរបស់រាងកាយចុះខ្សោយ ដែលជាហេតុធ្វើឱ្យអ្នកងាយនឹងឆ្លងជំងឺផ្សេងៗជាច្រើន ដែលភាគច្រើនគឺជំងឺដែលទាក់ទងនឹងស្បែក និងជំងឺទាក់ទងនឹងតម្រងនោម/ បំពង់នោមជាដើម។ 

ជំងឺទឹកនោមផ្អែមអាចធ្វើឱ្យប្រព័ន្ធភាពស៉ាំរបស់រាងកាយចុះខ្សោយ ដែលជាហេតុធ្វើឱ្យអ្នកងាយនឹងឆ្លងជំងឺផ្សេងៗជាច្រើន ដែលភាគច្រើនគឺជំងឺដែល ទាក់ទងនឹងស្បែក និងជំងឺទាក់ទងនឹងតម្រងនោម/ បំពង់នោមជាដើម

៥. បញ្ហាក្រសែភ្នែក

នៅពេលដែលកម្រិតជាតិស្ករនៅក្នុងខ្លួនរបស់អ្នកឡើងខ្ពស់ វានឹងធ្វើឱ្យអ្នកមានបញ្ហាទាក់ទងនឹងក្រសែភ្នែកដូចជាមើលអ្វីព្រាលៗមិនច្បាស់   និងស្រវាំងភ្នែកជាដើម។ ប៉ុន្តែកុំបារម្ភនៅពេលដែលជាតិស្កររបស់អ្នកធ្លាក់ចុះ ឬមកកាន់កម្រិតធម្មតា នោះអាការនឹងប្រសើរដូចដើមវិញ។ តែកុំបណ្តោយឱ្យជាតិស្ករឡើងហួសកម្រិតដោយមិនបានធ្វើតេស្តរយៈពេលយូរពេក ព្រោះបញ្ហាភ្នែករបស់អ្នកនឹងមិនអាចវិលត្រលប់មកសភាពប្រក្រតីវិញឡើយ៕

នៅពេលដែលកម្រិតជាតិស្ករនៅក្នុងខ្លួនរបស់អ្នកឡើងខ្ពស់ វានឹងធ្វើឱ្យអ្នកមានបញ្ហាទាក់ទងនឹងក្រសែភ្នែកដូចជាមើលអ្វីព្រាលៗ មិនច្បាស់ និងស្រវាំងភ្នែកជាដើម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]