នេះជាតម្លៃខ្លួន របស់តាចេក ពេលទៅលេងកំប្លែងម្តងៗ ដឹងហើយគួរឲ្យអាណិត!

sreylin ៨ ថ្ងៃមុន

ភ្នំពេញ៖ នាយចេកជាតារាកំប្លែងមួយរូបដែល មានឈ្មោះបោះសម្លេង និងស្ថិតនៅក្នុងក្រុមកំប្លែង របស់ នាយកុយ មួយរយៈនេះឃើញថា តារាកំប្លែងរូបនេះកំពុងតែជួបទុកលំបាកយ៉ាងខ្លាំង ជាមួយនឹងជីវភាពខ្វះខាត។

ជាការពិតណាស់ កន្លងមក ការខ្វះខាត និងទុក្ខលំបាករបស់គាត់ យើងសង្កេតឃើញថា មានសិល្បៈករជាច្រើនបានជួយជាថវិកា ឬរបស់របរប្រើប្រាស់បន្តិចបន្តួច ទៀតផង។

តែទោះជាយ៉ាងណាក្តី ជីវភាពរបស់លោកនៅតែលំបាកដដែល គឺត្រូវខិតខំលក់ដូរនៅផ្ទះ ដើម្បីបន្ធូរបន្ថយជីវភាពសព្វថ្ងៃ។ នេះបើ ផ្អែកតាមរយៈហ្វេសប៊ុកបុរសម្នាក់ ដែលតែងតែមានមុខមាត់ជួយដល់សង្គម នោះបានលើកឡើងថា៖

«តារាកំប្លែងស្រុកខ្ញុំពេលបានដឹងពីការលេងកំប្លែងនៅលើទូរទស្សន៍ម្តងគួរឲ្យអាណិតពេលល្បីបានកម្រៃខ្ពស់ពេលលោកតាអស់ប្រជាប្រិយភាពគឺកម្រៃបានត្រឹមតែ20$ លោកតាចេករាល់ពេលទៅលេងកំប្លែងម្តង ត្រូវជិះពីរង្វង់មូលកួរស្រូវដល់ស្ថានីយ៍ទូរទស្សន៍ CTN ទៅលេងកប្លែងម្តងបានត្រឹមតែ20$ គ្រាន់តែចាក់សាំងក៏អស់5លីត្រទៅហើយ ហើយលោកតាបានប្រាប់មកទៀតថា លោកតារាល់ដងលេងច្រើនបុស្ត៍និងតាមខេត្តតែបច្ចុប្បន្ននេះលោកតាលេងបានតែមួយបុស្ត៍តែប៉ុណ្នោះគឺស្ថានីយ៍ទូរទស្សន៍ CTN សុំជួយ share អោយមានការជួយដល់តារាកំប្លែងចាស់ៗផង»។

យ៉ាងណាមិញក៏ឃើញមាន អ្នកគាំទ្រជាច្រើន សម្តែងក្តីអាណិតអាសូរដល់តារាមួយដួងនេះ យ៉ាងខ្លាំង មិនត្រឹមតែប៉ុណ្ណោះ ក៏មានអ្នកដែលមានចិត្តមេត្តជួយដល់លោកផងដែរ៕

សាររបស់បុរសម្នាក់បានបង្ហោះ ទាក់ទងនឹងនាយចេក
ទីកន្លែងរបស់ នាយចេក លក់ដូរ
ទីកន្លែងរបស់ នាយចេក លក់ដូរ
នាយចេក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload