ក្រុងប៉ោយប៉ែត ៖ បុរសម្នាក់ត្រូវបានកម្លាំងប៉េអឹមក្រុងប៉ោយប៉ែត ឡោមព័ទ្ធចាប់ខ្លួនកាលពីវេលា ម៉ោង២និង៣០នាទីរសៀលថ្ងៃទី៣០ តុលា ២០១២ ក្នុងបរិវេណអគារស្នាក់ នៅរបស់កាស៊ីណូ ហ្គោលដិន ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ពីបទឆបោកក្រោយពីធ្វើ សកម្មភាពខ្ចីទូរស័ព្ទអ្នករត់ម៉ូតូឌុបកុហកថា ទាក់ទងស្រីឱ្យភ្ញៀវរួចយករត់ ។

ជនសង្ស័យខាងលើឈ្មោះមិ ម៉ាក់ ភេទប្រុស អាយុ២៣ឆ្នាំ គ្មានមុខរបរពិតប្រាកដ មានទីលំនៅក្នុងភូមិកើតហេតុ ។ តាមការឱ្យដឹងពីប៉េអឹមក្រុងប្រាប់ថា ជនសង្ស័យខាងលើមុនកម្លាំងប៉េអឹម ធ្វើការឃាត់ខ្លួនគេបានហៅម៉ូតូឌុបមួយ គ្រឿងដែលម្ចាស់ម៉ូតូឈ្មោះចិន ផល្លី ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ឱ្យដឹកខ្លួនពីចំណុចខាងក្រៅ កាស៊ីណូទៅកន្លែងកើតហេតុ ។ ប៉េអឹមបន្តឱ្យដឹងទៀតថា លុះមកដល់ចំណុចកើតហេតុឈ្មោះមិ ម៉ាក់ ជាជនសង្ស័យបានប្រើល្បិច ធ្វើជាសុំខ្ចីទូរស័ព្ទឈ្មោះចិន ផល្លី ដោយកុហកថា ទាក់ទងហៅស្រីដាក់ឱ្យភ្ញៀវថៃដែលមកលេងនៅកាស៊ីណូរួចហើយក៏យករត់តែម្តង ។

ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]