ខេត្តកំពង់ចាម ៖ កម្លាំងរដ្ឋបាលប៉ុស្តិ៍​ឃុំ​ឈូក បានឃាត់ខ្លួន​ជនសង្ស័យចំនួន២នាក់  កាលពីវេលាម៉ោង​៦និង៥នាទីព្រឹក ថ្ងៃទី​២៤ ធ្នូ ២០១១ ដោយជាប់ចោទពីបទរំលោភ​សេព​សន្ថវៈ​លើ​នាងក្រមុំអាយុ២០ឆ្នាំ រស់នៅក្នុងឃុំ​ស្រុក​ជា​មួយគ្នា រហូតបានសម្រេចទាំង២នាក់​នៅក្នុងព្រៃ​ចម្ការកៅស៊ូ​ខាងត្បូងផ្ទះរបស់នាង​ប្រហែល​​ជា​៦០​ម៉ែត្រ ខណៈនាងចេញទៅបត់​ជើង​​។

ជនសង្ស័យ​ទាំងពីរ​ ឈ្មោះ​ជួន រតនា ហៅ​ម៉ាប់ អាយុ​២០ឆ្នាំ និងឈ្មោះ​លាវ សុខ​ហាន អាយុ​២៤ឆ្នាំ រស់នៅឃុំឈូក ស្រុកក្រូចឆ្មារ។ តាម​ការឲ្យដឹងពីលោកវរសេនីយ៍ត្រី ឡាយ ងួន អធិ​ការនគរបាលស្រុកក្រូចឆ្មារ បានឲ្យដឹង​ថា កាល​ពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី​២៣ ធ្នូ នារីរងគ្រោះឈ្មោះ «វ.ម» បាន​ដើរ​ចុះ​ពី​លើផ្ទះចេញទៅបត់ជើងធំនៅ​ក្បែរផ្ទះក៏​ត្រូវ​បាន​ជនសង្ស័យចំនួន២នាក់​ខាងលើ ចាប់ខ្ទប់​មាត់​​ធើ្វសកម្មភាព​រំលោភសេពសន្ថវៈ​ម្នាក់ម្តងៗ ដោយ​ម​ិនត្រូវ​បាន​ឪពុកម្តាយរបស់នាង​ដឹង​នោះ​ទេ។ លោក​អធិការបន្ត​ថា បន្ទាប់ពីរំលោភ​​រួច​យុវ​ជន​​ទាំង​២នាក់​បានត្រឡប់ទៅផ្ទះរបស់​គេ​វិញ។ រហូត​មក​ដ​ល់ព្រឹកថ្ងៃទី២៤ ធ្នូ ពេល​ដែល​ទទួល​បាន​ព័ត៌​មានពីលោក​ស៊ិន សំអុល មេឃុំ​ឈូក ថា មាន​ករណីចាប់រំលោភលើនាងរង​គ្រោះ​ខាងលើ លោក​បានចាត់ឲ្យកម្លាំងជំនាញ​ស្រុកចុះ​សហ​ការជា​មួយ​នឹងប៉ុស្តិ៍រដ្ឋបាលឃុំឈូក ដើម្បី​តាម​ប្រមាញ់ជនសង្ស័យទាំង២នាក់នោះ រហូតឈានទៅចាប់បាននៅក្នុងភូមិឈូក ក្នុង​ខណៈ​ដែល​ពួកគេ​កំពុងជិះម៉ូតូ១​គ្រឿង។ 

ក្រោយ​ពី​សួរ​នាំ​​រួច​​ជន​សង្ស័យ​ទាំងពីរ​​នាក់​ត្រូវ​បាន​សមត្ថ​កិច្ច​​បញ្ជូន​ទៅ​អធិការ​ដ្ឋាន​​នគរ​បាល​ស្រុក​​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​ចាត់​ការ​តាម​នីតិវិធី៕ 

ដកស្រង់ពីគេហរទំព័រកោះសន្តិភាព

សូមបងប្អូនជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។សូមអរគុណ ខ្មែរស្រលាញ់ខ្មែរ។


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]