កូរ៉េខាងត្បូង៖ កាលពីប៉ុន្មានថ្ងៃមុននេះ កំពូលតារារ៉េប G-dragon ត្រូវបានគេអញ្ជើញចូលរួម ក្នុងកម្មវិធីបង្ហាញម៉ូត Chanel Spring/Summer  ដ៏ធំមួយ Paris Fashion Week នៅឯប្រទេសបារាំង។

យ៉ាងណាមិញ ការបង្ហាញខ្លួនរបស់តារារ៉េបប្រចាំប្រទេសកូរ៉េរូបនេះ បានបង្កការភ្ញាក់ផ្អើលដល់ភ្ញៀវដែលចូលរួម និងបណ្តាអ្នកសារព័ត៌មានមិនធម្មតា ជាមួយនឹងម៉ូតសម្លៀកបំពាក់ទាន់សម័យ ដែលប្លែកភ្នែកមិនធ្លាប់ប្រទះពីមុនមក។

កំពូលតារារ៉េប G-dragon ចូលរួមក្នុងកម្មវិធី Chanel Spring/Summer 2018

រហូតដល់ មានទស្សនាវដ្តីFashion ល្បីបំផុតមួយរបស់ពិភពលោក Vogue ក៏បានចុះផ្សាយសរសើរពី ការតុបតែងខ្លួនរបស់លោកផងដែរ។ ដោយក្នុងនោះ ទស្សនាវដ្ដី Vogue បាននិយាយថា G-dragon ពិតជាអ្នកជំនាញខាង Fashion មែន លោកបានបង្ហាញនូវម៉ូតសម្លៀកពាក់ ដ៏ឡូយអស្ចារ្យ ជាមួយនឹងស្ទាយលាបក្រចកដៃ ដែលមើលទៅប្លែកភ្នែកមិនធ្លាប់ប្រទះពីមុនមក ។

គួរឲ្យដឹងថា ឈុតដែល G-dragon ស្លៀកគឺជាឈុតរដូវស្លឹកឈើជ្រុះ សម្រាប់ស្រ្តីប្រចាំឆ្នាំ ២០១៧ នេះហើយដែលជាចំនុចរសើប ដែលមនុស្សជាច្រើនមិននឹកស្មានថា G-dragon អាចស្លៀកឈុតស្រ្តីបានយ៉ាងសាកសមដល់ថ្នាក់នេះ។

ប៉ុន្តែមិនថាយ៉ាងណា បើតាមការបញ្ជាក់ ម៉ូតនេះគឺមិនបានប្រកាន់ភេទឡើយ គឺអាចស្លៀកបានទាំងស្រីទាំងប្រុស៕   

កំពូលតារារ៉េប G-dragon ចូលរួមក្នុងកម្មវិធី Chanel Spring/Summer 2018
កំពូលតារារ៉េប G-dragon ចូលរួមក្នុងកម្មវិធី Chanel Spring/Summer
កំពូលតារារ៉េប G-dragon ចូលរួមក្នុងកម្មវិធី Chanel Spring/Summer
កំពូលតារារ៉េប G-dragon ចូលរួមក្នុងកម្មវិធី Chanel Spring/Summer
កំពូលតារារ៉េប G-dragon ចូលរួមក្នុងកម្មវិធី Chanel Spring/Summer

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]