អង់គ្លេស៖ គ្រូបង្វឹកក្រុមបិសាចក្រហម Manchester United លោក Jose Mourinho មិនអាចលាក់បាំងកំហឹងរបស់ខ្លួនបានទេ ក្រោយពីដឹងថា ខ្សែប្រយុទ្ធដែលជា Top Scorer របស់ក្រុម គឺកីឡាករ Lukaku ដែលទើបតែជាពីរបួស ហើយត្រូវបានគ្រូបង្វឹកក្រុមជម្រើសជាតិបែលហ្សិក ប្តូរចូលលេង អំឡុងពេលបែលហ្សិក ប្រកួតឈ្នះ Cyprus ក្នុងលទ្ធផល ៤-០ ក្នុងយុទ្ធនាការជម្រុះ World Cup កាលពីយប់ថ្ងៃអង្គារ៍។

លោក Jose Mourinho

លោក Roberto Martinez ដែលជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិបែលហ្សិក បានប្តូរកីឡាករ Lukaku ដែលទើបជាពីរបួស ចូលលេងនៅក្នុងនាទី៦៦ ខណៈពេលបែលហ្សិក កំពុងនាំបណ្តោះអាសន្ន ៣-០។ ក្រោយខ្សែប្រយុទ្ធរបស់ក្លិបបិសាចក្រហមរូបនេះបានចូលលេង រូបគេក៏បានរកគ្រាប់បាល់បន្ថែមទៀតឲ្យក្រុមជម្រើសជាតិ ធ្វើឲ្យបញ្ចប់ការប្រកួត បែលហ្សិក ឈ្នះ ៤-០។

ជាមួយរឿងនេះបានធ្វើឲ្យលោក Jose Mourinho មានប្រតិកម្មយ៉ាងខ្លាំង ចំពោះគ្រូបង្វឹកក្រុមជម្រើសជាតិបែលហ្សិក ដែលដាក់ Lukaku ទើបជាពីរបួសជង្គង់ ចូលលេងបែបនេះ។

Mourinho បាននិយាយចំអកថា «បើសិនជាគាត់លេង ក៏ព្រោះតែគាត់បានជាពីរបួសហើយ។ មើលទៅវាពិតជាការប្រកួតសំខាន់ណាស់សម្រាប់ពួកគេ ពួកគេត្រូវការឈ្នះដើម្បីឡើង»

គួរបញ្ជាក់ថា បែលហ្សិក មានកៅអីស្រាប់ហើយសម្រាប់ទៅលេងពានរង្វាន់ World Cup ឆ្នាំក្រោយនេះ នៅប្រទេសរុស្ស៊ី។

Mourinho បន្ថែមទៀតថា «ពួកយើងអាចនឹងយំ ជាមួយនឹងដំណើរដែលធ្វើឲ្យគាត់របួស តែពួកយើងមិនយំ ដោយសារគាត់របួសនោះទេ។»

លោក Jose Mourinho នឹងដឹកនាំក្រុមបិសាចក្រហម Manchester United ទៅសួរសុខទុក្ខក្រុមម្ចាស់ផ្ទះ Liverpool ក្នុងកីឡដ្ឋាន Anfield នៅថ្ងៃសៅរ៍ខាងមុខនេះ ក្នុងក្របខណ្ឌលីកកំពូល Premier League៕ 

ខ្សែប្រយុទ្ធ Lukaku
ខ្សែប្រយុទ្ធ Lukaku
លោក Roberto Martinez

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]