ភ្នំពេញ៖ តារាសម្តែងវ័យក្មេង កញ្ញា ម៉ារី ដែលប្រិយមិត្តបានស្គាល់នាង តាមរយៈការសម្តែងបទ «បុណ្យភូមិ» ។ ហើយរូបនាងក៍ជាតារាមួយរូប ដែលចូលចិត្តបង្ហោះ វីដេអូ ច្រៀងចម្រៀង Cover ជាច្រើននៅលើ បណ្តាញសង្គមរបស់នាងផ្ទាល់ផងដែរ។

នាពេលថ្មីៗនេះ បណ្តាអ្នកនិយមលេង បណ្តាញសង្គមហ្វេសប៊ុកមួយចំនួន តែងតែ តាមដានរាល់សកម្មភាព របស់នាងជានិច្ច ព្រោះថាមួយរយៈកន្លងនេះ ម៉ារី តែងតែបង្ហោះរូបភាពបែប ស៊ិចស៊ីខ្លាំង ជាញឹកញាប់ ។ 

កាលពីមួយម៉ោងមុននេះ ម៉ារី បានបង្ហោះរូបរបស់នាង ថ្មីមួយទៀតហើយ ដែលធ្វើឲ្យ អ្នកលេងហ្វេសប៊ុក ប្រហោងពោះយ៉ាងខ្លាំង ព្រោះពេលឃើញរូបរបស់នាងមួយភ្លែត ស្មានតែនាង អត់ស្លៀកខោទៅហើយ ។

ទោះជាយ៉ាងណាក្តី តារាចូលចិត្តលេងស្ទីលរបៀបបរទេសម្នាក់នេះ នៅតែមិនខ្វល់អំពីមតិរបស់ មហាជនដែលរិះគន់ទេ ព្រោះនាងគិតថាការធ្វើរបៀបនេះ គឺជារឿងមួយធម្មតាសម្រាប់នាង ៕ 

ម៉ារី
ម៉ារី
រូបដែលម៉ារីធ្វើឲ្យគេប្រហោងពោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]