ភ្នំពេញ៖ បន្ទាប់ពីទទួលបានសមាជិកថ្មី ដើម្បីបំពេញសុភមង្គលបន្ថែមក្នុងគ្រួសារ ពេលនេះ វីជេ លោក រតនា និងភរិយាកំពុងមានសេចក្ដីសុខយ៉ាងពេញទំហឹងជាមួយកូនប្រុសសំណព្វចិត្ត។

ក្នុងនោះអ្នកគាំទ្រតែងសង្កេតឃើញថា វីជេល្បីឈ្មោះរូបនេះ ក៏មិនភ្លេចបំពេញតួនាទីជាស្វាមីដ៏ល្អ ក្នុងការមើលថែភរិយា និងផ្ដល់ភាពកក់ក្ដៅ ស្របពេលនាងទើបតែឆ្លងទន្លេ ជាហេតុធ្វើឲ្យរូបលោកទទួលបានការកោតសរសើរមិនដាច់ពីមាត់។

ជាងនេះទៅទៀតលោកប៉ាសង្ហាម្នាក់នេះ ក៏បានបង្ហោះសារដ៏វែងអន្លាយក្នុងគណនីហ្វេសប៊ុក ដែលបានបរិយាយពីអារម្មណ៍ពិតដែលខ្លួនមាន ដោយសរសេរថា៖ 

សារដែលវីជេ រតនា បានបង្ហោះក្នុងហ្វេសប៊ុករបស់ខ្លួន

ចំពោះប្រិយមិត្ត ពិសេសមិត្តៗនារី បើបានអានហើយ ប្រាកដជាចាក់ដោតដល់ បេះដូង ជាក់ជាមិនខាន ព្រោះខ្លឹមសារបានបង្ហាញពី ការលះបង់គ្រប់យ៉ាងរបស់ សា្វមី ជូនទៅគ្រួសារ ដែលផ្ទុយស្រឡះពីបុរសមួយចំនួនតូច បែរជាមើលរំលងពីទុក្ខលំបាករបស់ភរិយាខ្លួន ទៅវិញ។

សាររបស់វីជេ រតនា មួយនេះក៏កំពុងតែធ្វើមនុស្សស្រីដ៏ទៃរំភើបជំនួសភរិយា ព្រោះរូបនាងពិតជាមានសំណាង ដែលបានស្វាមីចេះយល់ចិត្តថ្លើមបែបនេះ៕ 

ភរិយាលោក រតនា ពេលឈឺពោះ
លោក រតនា និងភរិយា ព្រមទាំងកូនប្រុសដែលទើបនឹងកើត
ភរិយាវីជេ រតនា និងកូនប្រុសដែលទើបនឹងកើត
រូបភាព វីជេ រតនា និងភរិយា ពេលជូននាងមកពិនិត្យផ្ទៃពោះ
រូបភាព វីជេ រតនា និងភរិយា ក្នុងថ្ងៃរៀបការ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វីជេ រតនា