ភ្នំពេញ ៖ នាពេលកន្លង មកធ្លាប់មានពាក្យ ចចាមអារ៉ាមលេចឮថា តារាចម្រៀងប្រចាំ ផលិតកម្មសាន់ដេ កញ្ញា សុខ ពិសី កំពុងតែសំងំពពោះ លួចលាក់ នៅក្រៅប្រទេស។ មិនត្រឹមតែប៉ុណ្ណោះ ព័ត៌មាននេះបានរីកសាយភាយ កាន់តែខ្លាំងឡើងៗ រហូតដល់មហាជនស្ទើរតែ១០០ភាគរយ ជឿជាក់ថា នាងមានផ្ទៃពោះពិតជាមានកូន ប្រាកដមែន ។ តែជុំវិញព័ត៌មានទាំងអស់នេះ សុខ ពិសី នឹងចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មវិធី "តារាក្នុងដួងចិត្ត ខ្ញុំ"នៃស្ថានីយវិទ្យុដើមអម្ពិល អេហ្វអឹម ៩៣.៧៥ មេហ្គាហឺត នៅថ្ងៃសុក្រនេះ ដើម្បីលាងជម្រះរាល់ មន្ទិលសង្ស័យខាងលើនេះ។

ក្នុងកម្មវិធី "តារាក្នុងដួងចិត្តខ្ញុំ" មានផ្សាយជូនសណ្ដាប់ រៀងរាល់ថ្ងៃសុក្រ វេលាម៉ោង២និង១០នាទី រហូតដល់ ម៉ោង៣រសៀល ដោយនៅក្នុងកម្មវិធីរៀងរាល់សប្តាហ៍ មានការអញ្ជើញចូលរួម ពីសិល្បករ សិល្បការិនី ដែល មានឈ្មោះបោះសំឡេង នៅក្នុងប្រទេសកម្ពុជា ចូលរួមជាភ្ញៀវកិត្តិយសផងដែរ។

នៅថ្ងៃសុក្រ ទី0២ ខែ វិច្ឆិកា ឆ្នាំ២០១២នេះ នឹងមានវត្តមាន តារាចម្រៀងស្រីរូបស្រស់ សំឡេងស្រទន់ សាច់សម៉ដ្ឋរលោង កញ្ញា សុខ ពិសី នឹងចូលមកបកស្រាយទាក់ទងនឹងការងារ បរិយាយដោយ ចំហជុំវិញពាក្យចចាមអារ៉ាម និងរឿងអាស្រូវដែលបានកើតឡើងលើខ្លួនរបស់នាង ក្នុងកម្មវិធី ក៏ដូចជាចូលរួមចែករំលែក បទពិសោធន៍ នឹងភាពជោគជ័យដល់ប្រិយមិត្តអ្នកស្តាប់ថែមទៀតផង។

ជុំវិញចម្ងល់ទាំងនេះ នឹងបង្ហាញឲ្យប្រិយមិត្តដឹង នៅក្នុងកម្មវិធី "តារាក្នុងដួងចិត្តខ្ញុំ" ហើយប្រិយមិត្ត ក៏អាចទូរស័ព្ទសាកសួរ ក៏ដូចជាជជែកកម្សាន្ត ជាមួយតារាកិត្តិយស ដោយគ្រាន់តែទាក់ទងតាមប្រព័ន្ធទូរស័ព្ទ ចំនួន៤ខ្សែគឺលេខ 088 863 633 8, 092 942 955 ,015 595 435, 010 673 385 ។

សូមជម្រាបផងដែរថា កាលពីពេលថ្មីៗនេះ តារាចម្រៀងល្បីឈ្មោះ ប្រចាំផលិតកម្មសាន់ដេ កញ្ញា សុខ ពិសី បានរងនូវការរិះគន់យ៉ាងខ្លាំង ពីសំណាក់មហាជន ដោយសារនាងមិនព្រមបង្ហាញខ្លួន នៅគ្រាដែល មានពាក្យចចាមអារ៉ាមថា នាងមានផ្ទៃពោះជាមួយនឹងមន្ត្រីធំម្នាក់ ហើយសំងំទៅរស់នៅ សោយសុខ ក្នុងប្រទេសសឹង្ហបុរី ។

ប្រិយមិត្ត ក៏អាចបើកស្តាប់ កម្មវិធី "តារាក្នុងដួងចិត្តខ្ញុំ" តាមរយៈគេហទំព័រ LookingTODAY ដោយគ្រាន់តែ ចូលទៅកាន់កម្មវិធី Live Radio ជាការស្រេច ៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

ដោយៈ ដើមអម្ពិល(DAP)

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ ពិសី