(ភ្នំពេញ)៖ មួយរយៈមកនេះមិនថាតារារូបណានោះទេ គឺហាក់បីដូចជាមានភាពមមាញឹកខ្លាំង ក្នុងការថតស្ពតពាណិជ្ជកម្ម និងសម្ដែងរឿងជាដើម ខណៈអ្នកមេម៉ាចាយសម្រស់ កូន១ សុខ សុម៉ាវត្តី ឯណោះវិញ ក៏មិនអន់ដែរ ដោយនាង កំពុងតែមានទីផ្សារខ្លាំងក្នុងការថតសំអាងការ។ យ៉ាងណាមិញ សម្រាប់ការសម្ដែងខ្សែភាពយន្ដវិញ តារាស្រី រូបនេះ ក៏ទើបតែបញ្ជាប់ការថតខ្សែភាពយន្ដខ្នាតធំមួយ ឲ្យផលិតកម្ម មហាហង្ស ដែលមានចំណងជើងថា «ក្រមុំចាស់ប៉ះក្មេងស្ទាវ» ដែលគ្រាន់តែមើលឈុតបន្ដិច ទស្សនិកជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង។

ជាក់ស្ដែង ក្នុងនោះអ្នកនាង សុខ សុម៉ាវត្តី សម្ដែងជាតួកាចឆ្នាស់ឆ្នើម មានឈុតឆាកខឹងច្រើនស្តីថាច្រើន ប៉ុន្ដែក្រមិញក្រមើបគួរឲ្យស្រលាញ់ ពោលគឺនារីកំពូលឆ្នាស់តែម្តង ..។ អ្វីដែលកាន់តែពិសេសជាងនេះ គឺក្នុងរឿងមួយនេះ មានតារាសម្តែងល្បីៗជាច្រើនរួមសម្តែងរួមមានដូចជា៖ លោក ខេ លោក អូន ឧស្សាហ៏ លោក ម៉ុង កញ្ញា ម៉ៅ គឹមធីតា លោក លឹម រដ្ឋា កញ្ញា ឌី ល័ក្ខរស្មី លោក ថម មី និងតារាកិត្តយសជាច្រើនដួងទៀត សុទ្ធតែជាតារាដែលពោរពេញទៅដោយសម្ថភាព បទពិសោធក្នុងការសម្តែង..។

គួរបញ្ជាក់ថា ខ្សែភាពយន្ដខ្នាតធំ «ក្រមុំចាស់ប៉ះក្មេងស្ទាវ» នឹងមានដាក់បញ្ចាំងនាពេលឆាប់ៗនេះ គ្រប់រោងភាពយន្តទាំងអស់..។ រឿងនេះគឺជាស្នាដៃនិពន្ធរបស់ លោកអគ្គនាយកផលិតកម្មមហាហង្សលោក អ៊ិន សុភិន រីឯជំនួយការនិពន្ធ កញ្ញា ម៉ៅ ចាន់រស្មី ដឹកនាំរឿងដោយ លោក ជុំ វិចិត្រ៕

មួយរឿងនេះ សុខ សុម៉ាវត្តី បញ្ចេញ​កំហឹង​អស់​ពី​ខ្លួន​តែម្ដង
មួយរឿងនេះ សុខ សុម៉ាវត្តី បញ្ចេញ​កំហឹង​អស់​ពី​ខ្លួន​តែម្ដង
តារាសម្តែង សុខ សោម៉ាវត្តី
តារាសម្តែង សុខ សោម៉ាវត្តី
តារាសម្តែង សុខ សោម៉ាវត្តី
តារាសម្តែង សុខ សោម៉ាវត្តី

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី