(ភ្នំពេញ)៖ មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា តារាកំប្លែងដ៏ល្បីល្បាញប្រចាំស្ថានីយ៍ទូរទស្សន៍ស៊ីធីអិន នាយ ពែកមី កាន់តែបង្ហាញមុខមាត់ពិត របស់ភរិយាជាទីស្រឡាញ់ ឲ្យមហាជនបានស្គាល់គ្រប់ៗគ្នា រហូតដល់ភរិយារបស់តារាកំប្លែងរូបនេះ សម្រាលកូនទី៣ នាយពែកមី កាន់តែបើកចំហពីជីវិតឯកជនរបស់លោក កាន់តែទូលំទូលាយ។ ជាក់ស្ដែង កាលពីពេលកន្លងទៅថ្មីៗនេះ នាយពែកមី បានដឹកដៃភរិយាសំណព្វចិត្តឡើងកម្មវិធី «ប្រពន្ធខ្ញុំខ្លាំង» ធ្វើឲ្យទស្សនិកជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេសបណ្ដាអ្នកនិយម ប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ព្រោះថាកន្លងមក គេកម្រឃើញ តារាកំប្លែងរូបនេះ ដឹកដៃភរិយាឡើងក្នុង កម្មវិធីកញ្ចក់ទូរទស្សន៍បែបនេះពីមុនមកឡើយ។

ជាការកត់សម្គាល់ តាមរយៈការបង្ហោះរូបថតរបស់ នាយពែកមី នៅលើគណនីហ្វេសប៊ុក បានប្រាប់ឲ្យដឹងថា លោក និង ភរិយា បានចូលរួមក្នុងកម្មវិធី «ប្រពន្ធខ្ញុំខ្លាំង» ព្រមទាំងទទួលបានជ័យលាភីទៀតផង។ តារាកំប្លែងរូបនេះ បានពោលពាក្យកោតសរសើរ ពីសមត្ថភាពភរិយាមិនដាច់ពីមាត់ថា «ថតកម្មវិធី ប្រពន្ធខ្ញុំខ្លាំង អគុណប្រពន្ធសំលាញ់ អូនពិតជាខ្លាំងមែន ឈ្នះពិន្ទុគូប្រកួតទាំង ៤គូ ដាច់តែម្តង ហាហា» ។

គួរបញ្ជាក់ថា នាយ ពែក មី សព្វថ្ងៃនេះ កំពុងមមាញឹកជាមួយនឹងការថតខ្សែភាពយន្ត ជាពិសេស លោកកំពុងដឹងនាំខ្សែភាពយន្ត និងជាតួសម្ដែងនៅក្នុងរឿង «បន្តផងឆ្នាំងដី»ទៀតផង។ ដោយឡែក បើងាកមកជីវិតក្រុមគ្រួសារ តារាកំប្លែងនាយ ពែកមី ហាក់បីដូចជាមានភាពជោគជ័យ គួរឲ្យកត់សម្គាល់។ លោកតែងតែបង្ហាញឲ្យមហាជនបានដឹងពីជីវិតឯកជន តាមរយៈការបង្ហោះរូបភាពលើបណ្ដាញហ្វេសប៊ុក ព្រមទាំងរៀបរ៉ាប់ពីសកម្មភាពផ្សេងៗ ក្នុងជីវិតរស់នៅប្រចាំថ្ងៃ ធ្វើឲ្យមហាជនបានដឹងពីជីវិតរបស់លោក បានច្រើនផងដែរ៕

នាយពែកមី ដឹក​ដៃ​ភរិយា ឡើង​កម្មវិធី «ប្រពន្ធខ្ញុំខ្លាំង» ធ្វើ​ឲ្យ​ទស្សនិកជនមាន​ការ​ចាប់អារម្មណ៍
នាយពែកមី ដឹក​ដៃ​ភរិយា ឡើង​កម្មវិធី «ប្រពន្ធខ្ញុំខ្លាំង» ធ្វើ​ឲ្យ​ទស្សនិកជនមាន​ការ​ចាប់អារម្មណ៍
នាយពែកមី ដឹក​ដៃ​ភរិយា ឡើង​កម្មវិធី «ប្រពន្ធខ្ញុំខ្លាំង» ធ្វើ​ឲ្យ​ទស្សនិកជនមាន​ការ​ចាប់អារម្មណ៍
ពាក់មី និងភរិយា
ភរិយា និងកូនប្រុសរបស់ពាក់មី
ពាក់មី និងភរិយា
នាយពាក់មី
ពាក់មី និងភរិយា

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពាក់មី