មិនមែនភេសជ្ជៈទាំងអស់ សុទ្ធតែមានអត្ថប្រយោជន៍សម្រាប់ស្ត្រីមានផ្ទៃពោះនោះទេ ព្រោះភេសជ្ជៈ ខ្លះមានអាហារូបត្ថម្ភខ្ពស់ ខ្លះមានអាហារូបត្ថម្ភទាប ហើយខ្លះទៀតអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពម្តាយ និងទារកក៏មាន។ ៧ចំនុចខាងក្រោមនេះ នឹងបង្ហាញអ្នកឲ្យស្គាល់ពីភេសជ្ជៈ ដែលល្អបំផុតសម្រាប់ស្ត្រីមានផ្ទៃពោះ មុន និងក្រោយពេលសម្រាល។

១. ទឹកសាប

ទឹកសាប

ទឹក មានសារ:សំខាន់បំផុត សម្រាប់កោសិកាឈាមរបស់មនុស្សគ្រប់រូប ជាពិសេស សម្រាប់ស្ត្រីមានផ្ទៃពោះតែម្តង។ អ្នកម្តាយដែលកំពុងពរពោះគ្រប់រូប ត្រូវពិសាទឹកឲ្យបានច្រើន ដើម្បីចៀសវាងការខ្វះជាតិទឹក ដែលបណ្តាលឲ្យទារកកើតមិនគ្រប់ខែ។

២. ទឹកដូង

ទឹកដូង

ទឹកដូង ក៏ជាជំនួយក្នុងការទប់ស្កាត់ ការខ្វះជាតិទឹករបស់ស្ត្រីមានផ្ទៃពោះផងដែរ។ មិនតែប៉ុណ្ណោះ ទឹកដូងបានជួយបង្កើនជាតិប្រៃ ដែលផ្តល់នូវថាមពលក្នុងរាងកាយ ល្អបំផុតសម្រាប់ស្ត្រីមានផ្ទៃពោះ។

៣. ទឹកក្រូចឆ្មារ

ទឹកក្រូចឆ្មារ

ពិសារទឹកក្រូចឆ្មារមួយកែវ ទទួលបានវីតាមីន C យ៉ាងច្រើនក្នុងរាងកាយ។ បើសិនជាអ្នកមានអារម្មណ៍មិនល្អនៅពេលព្រឹកព្រលឹម អ្នកគួរសាកល្បងពិសាទឹកក្រូចឆ្មារមួយកែវ នោះអ្នកនឹងមានអារម្មណ៍ស្រស់ថ្លាតែម្តង។

៤. ទឹកដោះគោ

ទឹកដោះគោ

ទឹកដោះគោមានអត្ថប្រយោជន៍បំផុត សម្រាប់ស្ត្រីមានផ្ទៃពោះ ព្រោះវាបានផ្តល់នូវជាតិ កាល់ស្យូម ប្រូតេអ៊ីន និងវីតាមីន ទាំងសម្រាប់ម្តាយ និងទារក។ បើសិនជាអ្នកមិនអាចពិសាទឹកដោះគោដោយផ្ទាល់បាន អ្នកគួរសាកល្បងពិសាទឹកដោះគោក្រឡុកលាយជាមួយផ្លែឈើក៏បាន។

៥. ទឹកផ្លែឈើស្រស់

ទឹកផ្លែឈើស្រស់

ពិតណាស់ ផ្លែឈើ មានអត្ថប្រយោជន៍បំផុតសម្រាប់សុខភាព ប៉ុន្តែទឹកផ្លែឈើស្រស់ នឹងធ្វើឲ្យអ្នកមានចំណង់ក្នុងការញ៉ាំកាន់តែច្រើនឡើង មានន័យថា អ្នកក៏ទទួលបានអត្ថប្រយោជន៍ពីផ្លែឈើទាំងនោះកាន់តែច្រើនផងដែរ។ ប៉ុន្តែសម្រាប់ស្ត្រីមានផ្ទៃពោះ គួរពិសារទឹកផ្លែឈើស្រស់ពិតៗ និងចៀសវាងទឹកផ្លែឈើដែលត្រូវបានវិចខ្ចប់ និងរក្សាទុកយូរ។

៦. បន្លែ

បន្លែ

បន្លែ គឺជារបបអាហារដ៏សំខាន់ និងគួរមើលរំលង សម្រាប់ស្ត្រីមានផ្ទៃពោះ។ បើសិនជាអ្នកមិនចូលចិត្តបន្លែស្រស់ទេ អ្នកគួរសាកល្បងពិសាទឹកបន្លែវិញម្តង ព្រោះអ្នកអាចចាប់ចិត្តនឹងរសជាតិរបស់វាក៏ថាបាន។

៧. ទឹកត្រចៀកកាំ

ទឹកត្រចៀកកាំ

ទឹកត្រចៀកកាំ មិនត្រឹមតែជួយឲ្យអ្នកពិសារទាំងអស់មានសុខភាពល្អ និងសម្រស់ក្មេងជាងវ័យប៉ុណ្ណោះទេ ប៉ុន្តែទឹកត្រចៀកកាំមានអត្ថប្រយោជន៍ល្អសំរាប់ស្ត្រីមានផ្ទៃពោះ មានកម្លាំងមាំមួន និងជាសះស្បើយមុខរបួសលឿន បន្ទាប់ពីសម្រាល ។ លើសពីនេះ ទឹកត្រចៀកកាំក៏បានជួយឲ្យអ្នកម្តាយឆាប់មានកំលាំងឡើងវិញ គេងលក់ស្រួល និងអារម្មណ៍ស្រស់ថ្លាផងដែរ។

កាន់តែសំខាន់សំរាប់ស្រ្តីមានផ្ទៃពោះដែលចាំបាច់ត្រូវជ្រើសរើសទឹកត្រចៀកកាំដែលសុទ្ឋល្អ និងមានគុណ ប្រយោជន៍ខ្ពស់ ដើម្បីទទួលអត្ថប្រយោជន៍ដូចបានជម្រាបជូនខាងលើ បើជ្រើសរើសខុសអាចនាំឲ្យប៉ះពាល់ដល់សុខភាពមាតា និងទារក ឬ នាំអោយខាតបង់ថវិការ។

សូមណែនាំ

ទឹកត្រចៀកកាំ ប្រ៊េនស៍ ដែលផលិតឡើងពីសំបុកត្រចៀកកាំសុទ្ឋល្អ១០០% ព្រោះសំបុកត្រចៀកកាំដែលផលិតត្រូវបាន យកមកពីកោះធម្មជាតិ មិនបំពុលដោយផ្សែង ឬបរិយាកាសអាប់អួរ និង ឆ្លងកាត់ម៉ាសីុនFTIR(ម៉ាសុីនប្រើសំរាប់រើសគ្រាប់ពេជ្រ) ។ ទឹកត្រចៀកកាំ ប្រ៊េនស៍ ទទួលបានពានរង្វាន់ពី Monde Selection និងជាផលិតផលលក់ដាច់លេខ១នៅហុងកុង និងថៃ។ បើពិនិត្យមើលនៅលើដបទឹកត្រចៀកកាំប្រ៊េនស៍ អ្នកនឹងឃើញសសៃសំបុកត្រចៀកកាំសុទ្ធ ល្អ១០០% របស់ប្រ៊េនស៍ ដែលមានចំនួនដ៏ច្រើន។

ទឹកត្រចៀកកាំប្រ៊េនស៍១ដប សំបូរទៅដោយសសៃសំបុកត្រចៀកកាំច្រើនជាងផលិតផលដទៃ

នេះបានបញ្ជាក់យ៉ាងច្បាស់ថា ទឹកត្រចៀកកាំប្រ៊េនស៍១ដប សំបូរទៅដោយសសៃសំបុកត្រចៀកកាំច្រើនជាងផលិតផលដទៃ។ ញ៉ាំតែ១ដប ទទួលបានប្រយោជន៍យ៉ាងច្រើនសម្រាប់សុខភាពរបស់អ្នក៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]