អៀរឡង់៖ ជារឿងដ៏ចម្លែកហួសចិត្តនិងនឹកស្មានមិនដល់ ដែលស្រ្តីវ័យ៤០ផ្លាយសញ្ជាតិអៀរឡង់ម្នាក់ បានសម្រេចចិត្តរៀបការជាមួយនឹងសត្វឆ្កែចិញ្ចឹមរបស់ខ្លួន ដោយសារតែការស្រលាញ់ខ្លាំង។

អ្នកស្រី Wihelmina Morgan Callaghan មានវ័យ៤៣ឆ្នាំ មានតួនាទីជាអ្នកដើររៀបចំ និងរក្សាទុកសាកសព (អប់សាកសពមិនឲ្យស្អុយរលួយ) បានសម្រេចចិត្តរៀបការ ជាមួយនឹងសត្វឆ្កែចិញ្ចឹម ជាទីស្រលាញ់របស់ខ្លួនឈ្មោះថា Cork-born Henry បានរយៈពេលជាច្រើនឆ្នាំមកហើយ ដោយកាលពីពេលថ្មីៗកន្លងទៅនេះ អ្នកស្រី Morgan Callaghan ក៏បានរៀបចំធ្វើខួបអាពាហ៍ពិពាហ៍លើកទី៨ នៃចំណងស្នេហារវាងអ្នកស្រីនឹង Henry ផងដែរ។

បើយោងតាមប្រភពសារព័ត៌មានបានឲ្យដឹងថា ចំពោះមូលហេតុដែលអ្នកស្រី Morgan Callaghan មានគំនិតគិតផ្តេសផ្តាសទៅរៀបការ ជាមួយនឹងឆ្កែចិញ្ចឹមរបស់ខ្លួនយ៉ាងដូច្នេះ ក៏ដោយសារតែ Henry គឺជាឆ្កែមួយក្បាលដែលស្រលាញ់ស្ម័គ្រស្មោះ ចំពោះអ្នកស្រីយ៉ាងខ្លាំង ហើយវាតែងតែនៅក្បែរអ្នកស្រីជានិច្ច មិនថាស្ថិតក្នុងស្ថានភាពបែបណាទេ វាជួយអ្នកស្រីគ្រប់ការងារទាំងអស់។

ជាពិសេស គឺនៅពេលដែលអ្នកស្រីបាត់បង់ការងារ និងស្របពេលដែលមានទឹកជំនន់ជន់លេចផ្ទះផងនោះ Henry ហាក់បីដូចជាឆ្កែដ៏សែនឆ្លាតមួយក្បាល ដែលតែងតែជួយអ្នកស្រីធ្វើនេះធ្វើនោះគ្រប់រឿងទាំងអស់ មិនខុសគ្នាទៅនឹងមនុស្សយើង ចេះលើកទឹកចិត្តឬផ្តល់កម្លាំងចិត្តឲ្យគ្នា នៅពេលលំបាកយ៉ាងដូច្នោះដែរ។

អ្នកស្រី Morgan Callaghan ហៅឈ្មោះមួយទៀតជាពិសេសសម្រាប់ Henry ថា «Ri» ឬមានន័យថា «King» (ស្តេច) ទៀតផង។

អ្នកស្រី Morgan Callaghan ជាមួយនឹងឆ្កែជាទីស្រលាញ់របស់ខ្លួនឈ្មោះថា Henry

តាមការរៀបរាប់ពីអ្នកស្រី Morgan បានឲ្យដឹងថា អ្នកស្រីបានសុំ Henry ពីមិត្តអ្នកស្រី យកមកចិញ្ចឹម និងបានរៀបការជាមួយវាតាំងតែពីឆ្នាំ២០០៩មកម្ល៉េះ។ ចំពោះការៀបការនេះដែរ ក៏ព្រោះតែអ្នកស្រីបានឃើញព័ត៌មានមួយចំនួននៅលើអ៊ីនធើណែត ដែលមានម្ចាស់សត្វជាច្រើនបានរៀបការជាមួយនឹងសត្វចិញ្ចឹមរបស់ពួកគេ ទើបធ្វើឲ្យអ្នកស្រីចាប់អារម្មណ៍ និងជំរុញចិត្តអ្នកស្រីឲ្យធ្វើបែបនេះដែរដូចពួកគេតែម្តងទៅ។

អ្នកស្រី Morgan Callaghan និយាយថា «ខ្ញុំឃើញស្រ្តីម្នាក់បានរៀបការ ជាមួយនឹងសត្វឆ្មាចិញ្ចឹមរបស់គេ ហើយចំណែកស្រ្តីម្នាក់ទៀតនៅឯប្រទេសអូស្រ្តាលី ក៏មានសម្ព័ន្ធភាពរៀបការជាមួយនឹងសត្វពស់ផងដែរ។ សម្រាប់ Henry ខ្ញុំវិញវាពិតជាវីរបុរសដ៏អស្ចារ្យខ្លាំងណាស់ ទើបខ្ញុំរៀបការជាមួយ។ វាជាសត្វដែលចូលចិត្តអោបថើប និងភាពថ្នាក់ថ្នម ចូលចិត្តស៊ីអាហារ និងមើលទូរទស្សន៍ដូចជាមនុស្សអ៊ីចឹង»

បន្ថែមលើនេះ អ្វីដែលពិសេសជាងនេះទៅទៀតនោះ អ្នកស្រី Morgan Callaghan ថែមទាំងបានធ្វើលិខិតបញ្ជាក់មួយ ស្តីពីអាពាហ៍អាពាហ៍ជាមួយនឹង Henry ឆ្កែជាទីស្រលាញ់របស់គាត់ថែមទៀតផង។ ប៉ុន្តែទោះបីជាយ៉ាងណាវិញ្ញាបនប័ត្រឬលិខិតបញ្ជាក់នោះ មិនត្រូវបានគេទទួលស្គាល់ជាផ្លូវការឡើយ បើទោះបីជាអ្នកស្រីស្រលាញ់ងប់ងល់ខ្លាំងទៅលើឆ្កែចិញ្ចឹមរបស់ខ្លួនក្តី។

អ្នកស្រី Morgan Callaghan បានបន្ថែមចុងក្រោយថា ទោះជាអាពាហ៍ពិពាហ៍គ្មានការទទួលស្គាល់ ហើយមនុស្សគ្រប់គ្នាគិតថាគាត់ឆ្កួតឡប់យ៉ាងណាក្តី ប៉ុន្តែសម្រាប់អ្នកស្រី Morgan Callaghan ខ្លួនឯងផ្ទាល់ នៅតែគិតថា Henry គឺជាព្រះអង្គម្ចាស់ដ៏អស្ចារ្យបំផុតសម្រាប់រូបគាត់ជានិច្ច ហើយអ្នកស្រីក៏បានសន្យាថា នឹងរួមរស់ជាមួយនឹង Henry ដល់ដង្ហើមចុងក្រោយថែមទៀតផង ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ? 

អ្នកស្រី Morgan Callaghan
អ្នកស្រី Morgan Callaghan ថែមទាំងបានធ្វើលិខិតបញ្ជាក់មួយ ស្តីពីអាពាហ៍អាពាហ៍ជាមួយនឹង Henry ឆ្កែជាទីស្រលាញ់របស់គាត់
អ្នកស្រី Morgan Callaghan ថែមទាំងបានធ្វើលិខិតបញ្ជាក់មួយ ស្តីពីអាពាហ៍អាពាហ៍ជាមួយនឹង Henry ឆ្កែជាទីស្រលាញ់របស់គាត់
អ្នកស្រី Morgan Callaghan ថែមទាំងហៅឈ្មោះមួយទៀត ជាពិសេសសម្រាប់ Henry ថា «Ri» ឬមានន័យថា «King» (ស្តេច) ទៀតផង
អ្នកស្រី Morgan Callaghan ខ្លួនឯងផ្ទាល់ នៅតែគិតថា Henry គឺជាព្រះអង្គម្ចាស់ដ៏អស្ចារ្យបំផុតសម្រាប់រូបគាត់ជានិច្ច ហើយអ្នកស្រីក៏បានសន្យាថា នឹងរួមរស់ជាមួយនឹង Henry ដល់ដង្ហើមចុងក្រោយថែមទៀតផង
អ្នកស្រី Morgan Callaghan ខ្លួនឯងផ្ទាល់ នៅតែគិតថា Henry គឺជាព្រះអង្គម្ចាស់ដ៏អស្ចារ្យបំផុតសម្រាប់រូបគាត់ជានិច្ច ហើយអ្នកស្រីក៏បានសន្យាថា នឹងរួមរស់ជាមួយនឹង Henry ដល់ដង្ហើមចុងក្រោយថែមទៀតផង
អ្នកស្រី Morgan Callaghan ខ្លួនឯងផ្ទាល់ នៅតែគិតថា Henry គឺជាព្រះអង្គម្ចាស់ដ៏អស្ចារ្យបំផុតសម្រាប់រូបគាត់ជានិច្ច ហើយអ្នកស្រីក៏បានសន្យាថា នឹងរួមរស់ជាមួយនឹង Henry ដល់ដង្ហើមចុងក្រោយថែមទៀតផង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]